Trending now

VUFO បានប្រគល់ថវិការៃអង្គាស ដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង Covid-19

10:10 | 11/06/2021 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងHa Noi លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានប្រគល់ថវិកាជានិមិត្តរូបជិត ៥០០ លានដុង តាមរយៈគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង Covid-19 ។

អង្គការជាសមាជិកជនិងដៃគូជាច្រើនរបស់សម្ព័ន្ធអង្គការមិត្តភាព បានចូលរួមយ៉ាងសកម្ម ក្នុងការបរិច្ចាគដើម្បីគាំទ្រមូលនិធិបង្ការជំងឺកូវីដ ១៩ អង្គការជាសមាជិកជនិងដៃគូជាច្រើនរបស់សម្ព័ន្ធអង្គការមិត្តភាព បានចូលរួមយ៉ាងសកម្ម ក្នុងការបរិច្ចាគថវិកាដើម្បីគាំទ្រមូលនិធិបង្ការជំងឺកូវីដ ១៩
បុគ្គលិក VUFO បានទៅលេងឃុំ Diem Mac ដែលជាកន្លែងដែលអង្គការមុនរបស់ VUFO ត្រូវបានបង្កើតឡើង បុគ្គលិក VUFO បានទៅលេងឃុំ Diem Mac ដែលជាកន្លែងដែលអង្គការមុនរបស់ VUFO ត្រូវបានបង្កើតឡើង
VUFO បានប្រគល់ថវិការៃអង្គាស ដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង Covid-19

លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga បានប្រគល់ថវិការៃអង្គាដល់លោក Nguyen Huu Dung អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីរួមវិភាគទានក្នុងការបង្ការជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19 នៅប្រទេសវៀតណាម។

លោកស្រីប្រធាន VUFO Nguyen Phuong Nga បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានរដ្ឋ នាយករដ្ឋមន្រ្តីនិងគណៈប្រធាននៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម VUFO បានរៀបចំពិធីរៃអង្គាស ដើម្បីគាំទ្រដល់មូលនិធិ វ៉ាក់សាំង Covid-19 របស់វៀតណាម។ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ មិថុនា កម្មាភិបាល បុគ្គលិក និយោជិកនិងអង្គការសមាជិក VUFO ដៃគូនិងមិត្តភក្តិក្នុងស្រុកនិងអន្តរជាតិបានរៃអង្គាសទឹកប្រាក់ចំនួន ៤៧១.១៨០.០០០ ដុង។

លោកអនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម Nguyen Huu Dung បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ VUFO ដែលបានអំពាវនាវកម្មាភិបាលបុគ្គលិក និយោជិក អង្គការសមាជិកនិងមិត្តភក្តិនិងដៃគូរួមវិភាគទាននិងជួយឧបត្ថម្ភក្នុងការគាំទ្រដល់ការងារបង្ការជំងឺរាតត្បាត Covid-19 ។

លោក Dung បាននិយាយថា ទឹកប្រាក់សរុបនៃការរៃអង្គាសនេះនឹងត្រូវបានគណៈកម្មាធិការមជ្ឍិមរណសិរ្សមាតុភូមិវៀតណាមទទួល ហើយប្រគល់ទៅកាន់មូលនិធិមូលនិធីវ៉ាក់សាំង Covid-19 ដើម្បីអនុវត្តការចា់វ៉ាក់សាំង Covid-19 សម្រាប់ប្រជាជន។

មុននេះ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ លោកស្រីប្រធាន VUFO បានផ្ញើរលិខិតថ្លែងអំណរគុណដល់អង្គការសមាជិកដៃគូនិងមិត្តភក្តិរបស់ VUFO ដែលបានអមដំណើរនិងគាំទ្រសកម្មភាពរៃអង្គាសរបស់ VUFO បានឆ្លើយតបយ៉ាងសកម្ម ចូលរួមវិភាគទានកដល់មូលនិធិបង្ការជំងឺ Covid-19 របស់វៀតណាម៕


ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស