Trending now

វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ស៊ីណូហ្វាមចំនួន ១ លានដូសបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាហើយ

11:06 | 13/06/2021 ឌីណា

វ៉ាក់ស៊ីនស៊ីណូហ្វាម​របស់​ចិនបានសម្រេច​អនុម័ត​ឲ្យ​ប្រើ​ប្រាស់ ក្នុង​ក្រប​ខណ្ឌ​ប្រើ​ប្រាស់​បន្ទាន់​។ នេះ​គឺ​ជា​វ៉ាក់សាំង​ទី​៥​ហើយ ដែល​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​អនុម័ត​ឲ្យ​ប្រើ​ប្រាស់ បន្ទាប់​ពី​បាន​សិក្សា​យ៉ាង​លម្អិត​រួច​មក អំពី​សុវត្ថិភាព ប្រសិទ្ធភាព និង​គុណភាព​​។

គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩
សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩ សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩
វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ស៊ីណូហ្វាមចំនួន ១ លានដូសបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាហើយ

វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ស៊ីណូហ្វាមចំនួន ១ លានដូសបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជាហើយ

វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ស៊ីណូហ្វាម​ចំនួន​ ១ ​លានដូស​បន្ថែមទៀត​ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​រសៀល​ថ្ងៃទី​ ១២ ខែ មិថុនា​នេះ ដែល​នេះ​ជា​វ៉ាក់សាំង​លើក​ទី​ ៧ ​ហើយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទាំង​វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ និង​ការផ្តល់​ជា​ជំនួយ​សប្បុរស​ពី​មិត្ត​ចិន​។ លើកនេះជាវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ដែលរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិន ចំនួន១លានដូសទៀត។ ការទទួលបានវ៉ាក់សាំងបន្ថែមនេះ ធ្វើឱ្យកម្ពុជា មានវ៉ាក់សាំងបង្ការកូវីដ-១៩ សរុបជាង៨លានដូសសម្រាប់ចាក់ជូនពលរដ្ឋ។

នៅក្នុង​ខែមិថុនា​នេះ វ៉ាក់សាំង​ប្រមាណ ៤,៥ ​លាន​ដូស​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា ដែល​ជា​ការជួយ​ឱ្យ​កម្ពុជា​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​គោលដៅ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ ១៩ ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​បាន​យ៉ាងហោចណាស់​ ៥ ​ទៅ​ ៦ ​លាន​នាក់​មុន​បំណាច់​ឆ្នាំ​ ២០២១ ​នេះ​។

បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន៣ប្រភេទ ស្មើនឹង៧លានដូស ដោយក្នុងនោះ វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន ២,២លានដូស ដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលចិន។ បន្ទាប់មកកម្ពុជា ក៏ទទួលបានវ៉ាក់សាំងCOVISHIELD ចំនួន៣២៤,០០០ដូស ជាជំនួយរបស់កម្មវិធីCOVAX និង ៤,៥លានដូសទៀត ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ដែលកម្ពុជាបញ្ជាទិញពីចិន។

សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​។ ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំមក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១១ ខែមិថុនា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង​ ២,៨ ​លាន​នាក់​ហើយ ឬ​ស្មើនឹង​ ២៨,៣៦%៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម