Trending now

វៀតណាមដាក់ឲ្យដំណើរការសៀវភៅអេឡិចត្រូនិកស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

13:33 | 02/09/2021 ឌីណា

យុគសម័យ - សៀវភៅអេឡិចត្រូនិកដៃដំបូងស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ត្រូវបានក្រសួងព័ត៌មាននិងទូរគមនាគមនិងក្រសួងសុខាភិបាលបានដាក់ឱ្យដំណើរការ ក្នុងសហគមន៍តាម​អាស័យដ្ឋាន covid19.mic.gov.vn។

ពិធីដេញថ្លៃរចនាម៉ូតសម្លៀកបំពាក់ ដើម្បីទិញសំភារៈបរិក្ខារពេទ្យជូនដល់វេជ្ជបណ្ឌិតជួរមុខប្រឆាំងនឹងជំងឺកូវីដ ១៩ ពិធីដេញថ្លៃរចនាម៉ូតសម្លៀកបំពាក់ ដើម្បីទិញសំភារៈបរិក្ខារពេទ្យជូនដល់វេជ្ជបណ្ឌិតជួរមុខប្រឆាំងនឹងជំងឺកូវីដ ១៩
ធ្វើអោយសុក្រិត្យនូវគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ធ្វើអោយសុក្រិត្យនូវគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩
វៀតណាមដាក់ឲ្យដំណើរការសៀវភៅអេឡិចត្រូនិកស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
សៀវភៅអេឡិចត្រូនិកស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បាន​ដាក់ឲ្យ​ដំណើរការជាផ្លូវការ

សៀវភៅអេឡិចត្រូនិកដៃនេះ មាន ៤ ផ្នែកធំ ៗ គឺ ទិន្នន័យ ឯកសារ ការឃោសនានិងបច្ចេកវិទ្យា ការបូកសរុបទិន្នន័យ រូបភាព ឯកសារនិងបច្ចេកវិទ្យាទាំងអស់ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

ក្រសួងព័ត៌មាននិងទូរគមនាគមនិងក្រសួងសុខាភិបាលសង្ឃឹមថាសៀវភៅអេឡិចត្រូនិកដៃនេះនឹងជួយស្ថាប័ន អង្គការអាជីវកម្មនិងបុគ្គលងាយស្រួលរកមើល តាមរយៈអ៊ីនធើណិតអំពីវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាល។

សៀវភៅណែនាំនេះផ្តល់នូវការណែនាំងាយស្រួលយល់ ដោយទម្រង់ជារូបភាព វីដេអូអំពីគោលការណ៍ ៥ K ការណែនាំអំពីការលាងដៃនិងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ប្រការទាំង ១០ ត្រូវកត់សំគាល់សំរាប់ករណី F1 នៅពេលធ្វើចត្តាឡីស័កនៅផ្ទះ វិធានការចំនួន ៩ សម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺរាតត្បាតក្នុងសហគមន៍ លក្ខណៈវិនិច្ឆ័យនៃការគ្រប់គ្រងនៅគេហដ្ឋានសម្រាប់អ្នកឆ្លងជំងឺកូវីដ ១៩, ណែនាំអ្នកឆ្លងមេរោគកូវីដ ១៩ ឱ្យតាមដានសុខភាពរបស់ពួកគេនៅផ្ទះ ... ;

ការឧទ្ទេសនាមនិងការណែនាំស្តីពីការរាយការណ៍អំពីស្ថានភាពសុខភាព ការគ្រប់គ្រងការចេញចូលដោយការស្កេនលេខ QR Code ការគាំទ្រការតាមរក ការគ្រប់គ្រងធ្វើចត្តាឡីស័ក ការគ្រប់គ្រងការធ្វើតេស្តនិងការគ្រប់គ្រងការចាក់វ៉ាក់សាំងកូវីដ ១៩ ...ជាដើម។

ប្រជាជនអាចចូលរួមមតិយោបល់ដល់សៀវភៅអេឡិចត្រូនិកដោយការបញ្ជូនមតិយោបល់តាមរយៈ អ៊ីនធើណិត នៅលើគេហទំព័រ covid19.mic.gov.vn

សៀវភៅអេឡិចត្រូនិកស្តីពីការបង្ការនិងប្រឆាំងនឹងជំងឺកូវីដ ១៩ នឹងបន្តបំពេញបន្ថែមធ្វើឲ្យសុក្រិត ដើម្បីក្លាយជាគេហទំព័រដែលមិនអាចខ្វះបានសម្រាប់ប្រជាជន៕

ឌីណា

Vietnam plus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ