យុគសម័យ - ក្នុងគ្រាដែលប្រឈមមុខនឹងការរីករាលដាលនៃជំងឺ Covid-19 ប៉ុន្តែដោយមានភាពម្ចាស់ការ និងភាពបត់បែននិងរួមកំលាំងកាយចិត្តដើម្បីជំនះលើការលំបាក បណ្តាក្រុមហ៊ុនកៅស៊ូចំណុះក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) នៅកម្ពុជាបានក្លាយជាតំបន់មួយដែលមានទិន្នផលនិងនិងបរិមាណផលកៅស៊ូល្អនិងប្រសិទ្ធភាពខ្ពស់។
![]() |
![]() |
អនុវត្តការងារបង្ការជំងឺ Covid-19 ប្រកបដោយសកម្ម
លោក Nguyen Duy Linh អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកៅស៊ូជូសេកំពង់ធំមានប្រសាសន៍ថា ក្រុមហ៊ុនមានពលករជិត ៣.០០០ នាក់ រស់នៅនិងធ្វើការនៅក្នុងតំបន់គម្រោង ប្រសិនបើមិនបង្ការជំងឺរាតត្បាត Covid-19 បានល្អ ករណីវិជ្ជមាននឹងរាលដាលយ៉ាងឆាប់រហ័ស។ ក្រុមទី ១ រួមមានក្រុមហ៊ុនកៅស៊ូចំនួន ៨ នៅខេត្តកំពង់ធំ ដែលមានពលករជាង ៩០០០ នាក់ប្រសិនបើមានការឆ្លងជំងឺរាតត្បាតនេះ វានឹងប៉ះពាល់ដល់ក្រុមទាំងមូល។
![]() |
ក្រុមហ៊ុនភាគហ៊ុនកៅស៊ូជូសេកំពង់ធំវាស់សីតុណ្ហភាពរាងកាយលាងដៃសម្លាប់មេរោគ មុនពេលអនុញ្ញាតឱ្យកម្មករធ្វើអាជីវកម្មកៅស៊ូ |
ក្នុងរយៈពេល ២ ឆ្នាំកន្លងមក ក្រុមហ៊ុនកៅស៊ូតែងតែអនុវត្តបានល្អនូវគោលការណ៍ណែនាំរបស់ VRG និងប្រទេសសាមីស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ហេតុដូច្នេះក្រុមហ៊ុនបានបង្កើតសេណារីយ៉ូសកម្មភាព នៅពេលមានការឆ្លងជំងឺនេះកើតឡើងនៅក្នុងគម្រោងកៅស៊ូ។ រហូតដល់នាពេលបច្ចុប្បន្ននេះមិនមានករណីឆ្លងឬករណីសង្ស័យឆ្លងជំងឺ Covid-19 នៅក្នុងតំបន់របស់ក្រុមហ៊ុនទេ។ បណ្តាក្រុមហ៊ុនកៅស៊ូតែងតែយកចិត្តទុកដាក់និងគាំទ្រដល់មូលដ្ឋាន ដើម្បីចូលរួមចំណែកក្នុងការការពារការរីករាលដាលនៃជំងឺនេះ។
អង្គភាពនានាក៏បានបង្កើតប៉ុស្តិ៍យាម នៅច្រកចេញចូលក្នុងគម្រោងនិងចាត់ចែងឱ្យបុគ្គលិកបំពេញភារកិច្ច ២៤/២៤ ដើម្បីវាស់សីតុណ្ហភាពរាងកាយសំណូមពរលាងដៃសម្លាប់មេរោគ នៅពេលចេញចូលពីគម្រោង។ ម៉្យាងទៀត រៀបចំការបំរុងទុកស្បៀងអាហារនិងកន្លែងសំរាប់ធ្វើចត្តាឡីស័ក។ លើសពីនេះទៀត ក្រុមហ៊ុនបានចុះឈ្មោះ ១០០% នៃបុគ្គលិកនិងនិយោជិកដែលត្រូវចាក់វ៉ាក់សាំងប្រឆាំង Covid-19 ។ ដូច្នេះរហូតមកដល់ពេលនេះមានពលករចំនួន ៥៣០ នាក់ត្រូវបានចាក់វ៉ាក់សាំងរួចហើយ។
លោក Dang Quoc Thong ប្រធានសហជីព លេខាសម្ព័ន្ធយុវជន ប្រធានការរិយាល័យចាត់ចែងរដ្ឋបាលនៃក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Phuoc Hoa កំពង់ធំបានមានប្រសាសន៍ថា៖ គណៈកម្មាធិការដឹកនាំអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ក្រុមហ៊ុនបានឃ្លាំមើលជានិច្ចនូវការងារយាមនៅច្រកចេញចូល គម្រោង។ ក្រុមហ៊ុននេះមានកម្មករជនជាតិខ្មែរជិត ១៥០០ នាក់។ ក្នុងអំឡុងពេលឈប់សម្រាកសម្រាប់កម្មករ ក្រុមហ៊ុនរៀបចំការឃោសនាស្តីពីការការពារការរីករាលដាលនៃ Covid-19 ។ ដោយហេតុនេះជួយពួកគេឱ្យយល់កាន់តែច្បាស់និងយល់ដឹងកាន់តែច្បាស់អំពីការទប់ស្កាត់នឹងការរាលដាល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបំពាក់ប្រព័ន្ធបំពងសម្លេងនៅតាមមូលដ្ឋាន ដើម្បីឃោសនាអំពីស្ថានភាពរាតត្បាត ហើយបង្កើត ក្រុម Zalo ដើម្បីផ្តល់ព័ត៌មានអំពីស្ថានភាពនៃជំងឺនេះទាន់ពេលវេលានិងត្រឹមត្រូវ។
![]() |
អនុវត្តការងារបង្ការជំងឺ Covid-19 សម្រាប់កម្មករធ្វើអាជីវកម្មកៅស៊ូ ក្នុងអំឡុងពេលធ្វើការ នៅក្នុងតំបន់គម្រោងរបស់ក្រុមហ៊ុនភាគហ៊ុនកៅ Phuoc Hoa កំពង់ធំ។ |
ការលះបង់ដ៏ស្ងៀមស្ងាត់
ក្នុងពេលវេលាឆ្លងឆ្នាំនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ ២០២១ ខ្ញុំបានទទួលកំណាព្យមួយ ផ្ញើរជូនម្តាយរបស់លោក Nguyen Quang Vinh (អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Dong Phu ក្រចេះ) ដែលបានតែងនិពន្ធនៅក្នុងតំបន់គំរោងកៅស៊ូ H.Sambor ខេត្តក្រចេះ (នៃព្រះរាជាណាចក្រកម្ពុជា) ។ កំណាព្យនេះមានខ្លឹមអំពីមនោសញ្ចេតនារបស់កូនប្រុសម្នាក់ដែលធ្វើការ នៅឆ្ងាយពីស្រុកកំណើត។ ប៉ុន្តែក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ២០២១ គាត់មិនអាចវិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីសួរសុខទុក្ខម្តាយ។ ទោះបីយ៉ាងណាក៏ដោយ គាត់នឹងខិតខំប្រឹងប្រែង ដើម្បីជំនះរាល់ការលំបាកនិងឧបសគ្គ ។
លោក Vinh បានចែករំលែកថា“ បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម យើងនៅតែខិតខំធ្វើការ នៅក្នុងប្រទេសកម្ពុជា ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក ការលំបាកនានានឹងកន្លងផុត ការរាតត្បាតនឹងត្រូវបានគ្រប់គ្រង ថ្ងៃវិលត្រឡប់ទៅប្រទេសវៀតណាមវិញសម្រាប់ការជួបជុំគ្រួសារនឹងមិននៅឆ្ងាយទេ” ។
“ជោគជ័យនៃបណ្តាគម្រោងកៅស៊ូចំណុះក្រោម VRG មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ VRG បានចាត់ទុកដូចជាបេសកជនមិត្តភាពដែលជួយប្រជាជនកម្ពុជា ក្នុងការស្វែងរកការងារ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងចូលរួមចំណែកក្នុងការកសាងរបៀបរស់នៅថ្មីសម្រាប់ជនបទនៅប្រទេសកម្ពុជា។” លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍)៕ |
Thanh nien
មតិពីមិត្តអ្នកអាន