រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានមានប្រសាសន៍ថា៖ «សមត្ថភាពរបស់យើងក្នុងការគ្រប់គ្រងសមុទ្រខាងកើតគឺជាការសាកល្បងមួយសម្រាប់ទំនាក់ទំនងអាស៊ាន - ចិន»។ ឥណ្ឌូណេស៊ីត្រៀមជាស្រេច រៀបចំកិច្ចប្រជុំពិភាក្សា COC នាពេលខាងមុខនេះ។
![]() |
![]() |
![]() |
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi៖ បញ្ហាសមុទ្រខាងកើតគឺជាការសាកល្បងមួយសម្រាប់ទំនាក់ទំនងអាស៊ាន - ចិន។ (រូបថត៖ VOV) |
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានអំពាវនាវឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន តភ្ជាប់ឡើងវិញកិច្ចពិភាក្សា ស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) រវាងភាគីទាំងពីរដូចជាការណែនាំការប្រព្រឹត្តសម្រាប់ប្រទេសនានានៅសមុទ្រខាងកើត។ ថ្លែងនៅក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន ដែលប្រារព្ធធ្វើឡើងនៅទីក្រុងឆុងឈីងប្រទេសចិន លោកស្រី Retno បានសង្កត់ធ្ងន់ថា បញ្ហាសមុទ្រខាងកើត គឺជាការសាកល្បងដ៏ធំមួយសម្រាប់ភាពជាដៃគូនៃបណ្តាប្រទេសសមាជិកអាស៊ាននិងចិន។ ហើយ ឥណ្ឌូណេស៊ីត្រៀមជាស្រេច រៀបចំកិច្ចប្រជុំពិភាក្សា COC នាពេលខាងមុខនេះ។ ឥណ្ឌូណេស៊ីក៏លើកទឹកចិត្ត ដល់គ្រប់ភាគីទាំងអស់ ឱ្យគោរពតាមសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលរួមបញ្ចូលទាំងការដែលភាគីទាំងអស់ត្រូវអនុវត្តន៍ភាពអត់ធ្មត់ផងដែរ។
លោកស្រី Retno ក៏បានឲ្យដឹងថា សក្ដានុពលនៃភូមិសាស្ត្រនយោបាយពិភពលោកកំពុងវិវឌ្ឍន៍ ដែលទាមទារឱ្យប្រទេសទាំងអស់ ត្រូវជំរុញកិច្ចពិភាក្សាក្នុងការដោះស្រាយភាពខុសគ្នានិងជម្លោះ។ ប្រការសំខាន់គឺត្រូវកសាងការជឿទុកចិត្តជាយុទ្ធសាស្ត្រ មិនមែនជាឥរិយាបទដែលធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្តគ្នាទៅវិញទៅមកនោះទេ៕
មតិពីមិត្តអ្នកអាន