យុគសម័យ - នាថ្ងៃទី ៣១ ឧសភាក្រសួងវប្បធម៌កីឡានិងទេសចរណ៍បាន ឲ្យដឹង ថារដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍ លោក ង្វៀនវ៉ាន់ហុង (Nguyen Van Hung) ទើបតែបានចុះហត្ថលេខាលើសេចក្តីសំរេចដាក់បេតិកភណ្ឌវប្បធម៌អរូបីចំនួន ១០ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
![]() |
![]() |
![]() |
ពិធីបុណ្យប្រណាំងសេះ Bac Ha ឲ្យក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ |
ពិធីបុណ្យប្រណាំងសេះ Bac Ha (ស្រុក Bac Ha ខេត្ត Lao Cai) ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងការប្រណាំងលើកនេះ។ តាមប្រវត្តិសាស្ត្រការប្រណាំងសេះនៅស្រុកBac Ha ត្រូវបានប្រារព្ធធ្វើឡើងនានិទាឃរដូវជាទ្រងទ្រាយតូចនៅក្នុងតំបន់។នាឆ្នាំ ១៩៧៥ ស្រុកBac Ha បានរៀបចំពិធីព្យុហយាត្រាដែលមានសេះចំនួន ២០០ ក្បាលធ្វើដំណើរជុំវិញមណ្ឌលទីប្រជុំជនដើម្បីអបអរសាទរទិវារំដោះភាគខាងត្បូងបង្រួបបង្រួមប្រទេសជាតិឡើងវិញ។ នៅឆ្នាំ ២០០៧ ការប្រកួតប្រណាំងសេះប្រពៃណី ស្រុកac Ha ត្រូវបានស្តារឡើងវិញជាផ្លូវការ។
ចាប់តាំងពីពេលនោះមកពានរង្វាន់នេះបានក្លាយជាមហោស្រពប្រចាំឆ្នាំរបស់ស្រុក Bac Ha ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុងមួយឆ្នាំម្ដងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនសំរាប់បម្រើជីវភាពវប្បធម៌និងស្មារតីរួមចំណែកក្នុងការអភិរក្សនិងលើកកម្ពស់ប្រពៃណីវប្បធម៌និងកីឡារបស់ជនជាតិភាគតិចនៅ Bac Haហើយថែមទាំងជួយផ្សព្វផ្សាយទេសចរណ៍នៅ Bac Ha ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានក្លាយជាចំណុចលេចធ្លោមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាស្រុក Bac Ha ដ៍ស្រស់បំព្រង។
ក្រៅពីពិធីបុណ្យប្រណាំងសេះ នៅស្រុកac Ha ខេត្តឡៅកៃ (Lao Cai) ក៏មានបេតិកភណ្ឌចំនួន ២ ទៀតដែល ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិផងដែររួមមាន៖ សិល្បៈតុបតែងលើសំលៀកបំពាក់របស់ប្រជាជនណុងឌីន (ស្រុក Muong Khuong) និងការតុបតែងសិល្បៈស្តីពីសម្លៀកបំពាក់របស់ជនជាតិម៉ុងហ្កៅ (ស្រុក Bac Ha)។ កេរ៍តំណែលទាំងពីរនៈចំណៈុក្រុមបេតិកភណ្ឌវប្បធម៌ប្រជាប្រិយ៕
Thoidai.com.vn
មតិពីមិត្តអ្នកអាន