Trending now

ស្វែងយល់ពីតំបន់ខ្ពស់ Tay Bac

13:30 | 29/03/2021

អញ្ជើញមកកាន់តំបន់ខ្ពស់ Tay Bac ភ្ញៀវទេសចរតែងតែឈ្លក់វង្វេងចំពោះខ្សែផ្លូវក្រវិចក្រវៀនខ្វាត់ខ្វែងតាមជម្រាលភ្នំ ម្ខាងជាជើងភ្នំបញ្ឈរឡើងឃើញតែពពកពណ៌សស្រពិលៗ នៃពពកនិងទឹកសន្សើម មួយខាងទៀតបែរជាជ្រោះជ្រៅៗ ងងឹតសូន្យឈឹង។

ភ្ញៀវទេសចរណ៍នឹងបានគន់មើលសមុទ្រពពកដែលមើលទៅស្រពិលៗ

វាលស្រែខៀវស្រងាត់តាមជម្រាលភ្នំដែលលាតសន្ធឹងពាសពេញលើបណ្តាជម្រាលភ្នំនៅតំបន់ Tay Bac

តំបន់ Tay Bac នៅទាំងជិតស្និទ្ធជាមួយនឹងវាលស្រែថ្នាក់ៗ តាមជម្រាលភ្នំ ផ្ទះ សង់ខ្ពស់ផុតពីដីជាច្រើនខ្នងស្ថិតនៅឆ្ងាយដាច់កន្ទុយភ្នែកក្នុងជ្រលងភ្នំ កន្ទុយផ្សែងស្តើងៗ រសាត់កាត់លើផ្ទៃមេឃ...។

អញ្ជើញមកកាន់តំបន់ តីបាក់ គឺមកជាមួយភាពចម្រុះពណ៌និងទំនៀមទម្លាប់របស់បងប្អូនជនជាតិជាច្រើនក្រុម

រួមគ្នាជាមួយទេសភាព អ្នកតំបន់ Tay Bac ស្លូតបូតនិងស្មោះត្រង់ ហាក់បី ដូចជាតែងលម្អអោយ Tay Bac កាន់តែមានមន្តស្នេហ៍និងកក់ក្តៅថែមទៀតក្នុងបេះដូងនៃភ្ញៀវទេសចរដែល អញ្ជើញមកពីទីឆ្ងាយ./.

(ប្រភពព័ត៌មាន: km.dantocmiennui.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង