នាថ្ងៃទី២៣ ខែឧសភា ម្ចាស់ឆ្នោតវៀតណាមចំនួនជាង៦៩លាននាក់លើទូទាំង ប្រទេសបានអនុ វត្តន៍សិទ្ធិនិងកាតព្វកិច្ចដ៏ពិសិដ្ឋ ដោយបោះឆ្នោតជ្រើសរើសសមាជិក រដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។ យោងតាមរបាយការណ៍របស់ខេត្ត ក្រុងទាំង៦៣បានឲ្យដឹងថា ការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវតាមផែនការ ធានាប្រជាធិបតេយ្យនិងសុវត្ថិភាព។
![]() |
![]() |
![]() |
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ៤ សង្កាត់ Nguyen Du ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ។ (រូបថត៖ VOV) |
នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិនិងប្រជាជនវៀតណាម។ ជាឱកាសដែលប្រជាជនវៀតណាមលើកកម្ពស់សិទ្ធិធ្វើជាម្ចាស់ជោគវាសនាប្រទេសជាតិក្នុងការជ្រើសរើសអ្នកដែលពួកគេយល់ថាមានសមត្ថភាព,មានសីលធម៌រស់នៅល្អដើម្បីធ្វើជាតំណាងរបស់ពួកគេក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើន។
ក្រុមអ្នកតាមដានការបោះឆ្នោតវៀតណាមក៏ដូចជាអ្នកសង្កេតការណ៍អន្តរជាតិបានវាយតម្លៃដូចគ្នាថា នេះ ជាការបោះឆ្នោតមួយដែលទទួលជោគជ័យយ៉ាងត្រចះត្រចង់បន្តពីជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣របស់វៀតណាម។ ជោគជ័យនៃការបោះឆ្នោតលើកនេះបង្ហាញពីការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាការជឿជាក់របស់ប្រជាជនវៀតណាមមកលើគណបក្សកាន់អំណាចដែលជានិច្ចជាកាលតែងតែខិតខំដើម្បីការរីកចម្រើនរបស់ប្រទេសជាតិនិងប្រជាជន,ដើម្បីសមភាព,ប្រជាធិបតេយ្យ និងភាពស៊ីវិល័យ។
ការបោះឆ្នោត ត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវតាមច្បាប់ ដោយផ្សាភ្ជាប់នឹងការបង្ការប្រឆាំងជម្ងឺរាតត្បាត កូវីដ ១៩ ផងដែរ។ វៀតណាមក៏បានរៀបចំវិធានការសម្រាប់អ្នកដែលឆ្លងជំងឺកូវីដ១៩និងអ្នកកំពុងធ្វើចត្តាឡីស័កបានទៅបោះឆ្នោតផងដែរ។ ដោយរៀបចំឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគលើធុងឆ្នោតមុន និងក្រោយការបោះឆ្នោត បិទស្ទីកគ័រ (sticker) រូបភាព បង្ហាញពីរបៀបការពារការចម្លងរោគ,សមាជិកទាំងអស់ក្នុងការិយាល័យបោះឆ្នោតត្រូវស្លៀកសំលៀកបំពាក់ការពារការ ឆ្លងជំងឺ។ ឯអ្នកទៅបោះឆ្នោតត្រូវបានវាស់កំដៅ បាញ់អាកុលលាងដៃ មុនចូលក្នុងការិយាល័យបោះឆ្នោត,ប្រើប៊ិចមួយសម្រាប់អ្នកបោះឆ្នោតម្នាក់ មណ្ឌលបោះឆ្នោតមានបរិស្ថានស្រឡះល្អ,កត់ត្រាម៉ោងពេលចូលបោះឆ្នោតរបស់អ្នកបោះឆ្នោតម្នាក់ៗដើម្បីងាយស្រួលក្នុងករណីចាំបាច់ជាដើម។ម្លោះហើយ តាមរយៈការបោះឆ្នោត ស្មារតីសាមគ្គីភាព មោទនភាពជាតិក៏ដូចជាជំនឿជឿជាក់របស់ប្រជាជនចំពោះបក្ស រដ្ឋ ត្រូវបានអះអាង និងលើកកំពស់”។
ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិទី ១៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់របស់វៀតណាមអាចជាបទពិសោធន៍មួយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នៅកម្ពុជា នាឆ្នាំ២០២២ ខាងមុខនេះ។
![]() |
នាព្រឹកថ្ងៃពុធទី២៦ ខែឧសភា ឆ្នាំ២០២១លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមជាមួយ លោក វូ គ័ងមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគ ល់ -ទទួលអំណោ យឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត នៅទីស្តីការក្រសួងសុខាភិបាល។ (រូបថត៖ rasmeinews.com) |
រូបភាពដែលប្រជាជនវៀតណាមរាប់សិបលាននាក់គោរពតាមវិធានការការពារជំងឺកូវីដ១៩ដោយការរក្សាគម្លាត ការពាក់ម៉ាស១០០ភាគរយទៅបោះឆ្នោតបង្ហាញពីការអនុវត្តន៍នូវសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាជន និងបង្ហាញយ៉ាងជាក់ច្បាស់អំពីប្រសិទ្ធភាពនិងសមត្ថភាពក្នុងការគ្រប់គ្រងការរៀបចំការបោះឆ្នោតនៅប្រទេសវៀតណាមដែលជួយឱ្យដំណើរការនៃការបោះឆ្នោតទទួលបានជោគជ័យនិងធានាបានសុវត្ថិភាពសម្រាប់ប្រជាជនក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត ១៩ ។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែននិងការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក៏ដូចជាបណ្ដាស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានពិសេសគឺយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីត19 កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ បានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។ សកម្មភាពនយោបាយសេដ្ឋកិច្ចសង្គមរបស់ប្រជាជនកម្ពុជាកំពុងវិលទៅរកភាពប្រក្រតីជាបណ្ដើរៗ។យើងមានជំនឿជាក់ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាមិនខាន៕
VOV, rasmeinews.com
មតិពីមិត្តអ្នកអាន