យុគសម័យ - បាយក្តាំងគ្រឿងសមុទ្រហាក់ដូចជាមានតែនៅខេត្ត Ninh Binh តែប៉ុណ្ណោះទេ ប៉ុន្តែជាមួយនឹងការរួមបញ្ចូលរវាងបាយក្តាំងនិងគ្រឿងសមុទ្រស្រស់នៅខេត្ត Hai Phong បានបង្កើតភាពល្បីល្បាញនៃបាយក្តាំងគ្រឿងសមុទ្រ។
![]() |
![]() |
![]() |
បាយក្តាំងគ្រឿងសមុទ្រ Hai Phong |
តាមពិតបាយក្តាំងមិនមែនជាម្ហូបដែលពិបាកធ្វើទេ ព្រោះវាគ្រាន់តែជាអង្ករឆ្អិន ហើយយកទៅឆ្អើរ បន្ទាប់មកចៀនឲ្យស្រួយ ប៉ុន្តែបាយក្តាំងកាន់តែឆ្ងាញ់ឬមិនមានឆ្ងាញ់ អាស្រ័យទៅលើទឹកជ្រលក់ឡើយ។
អ្វីដែលចម្លែកនៃបាយក្តាំងគឺប្រសិនបើអ្នកហូបមុខម្ហូបនេះជាមួយទឹកជ្រលក់ប្រភេទណាមួយវានឹងមានរសជាតិនៃទឹកជ្រលក់នោះ ដូច្នេះទឹកជ្រលក់ជាឆ្ងាញ់ បាយក្តាំងហូបជាមួយទឹកជ្រលក់នេះកាន់តែឆ្ងាញ់ជាង។ ដូច្នេះមេចុងភៅនៅខេត្ត Hai Phong បានរួមបញ្ចូលគ្នារវាងបាយក្តាំងនៅខេត្ត Ninh Binh ជាមួយទឹកជ្រលក់គ្រឿងសមុទ្រ - ម្ហូបដែលប្រជាជនខេត្ត Hai Phong ចូលចិត្តឱ្យក្លាយជាម្ហូបប្លែកនៅខេត្តនេះ។
![]() |
បាយក្តាំងទឹកជ្រលក់គ្រឿងសមុទ្រ |
បាយក្តាំងគ្រឿងសមុទ្រគឺជាម្ហូបមួយដែលមានប្រភពមកពីខេត្ត Hai Phong។ ដោយសារតែនៅខេត្តនេះមានប្រភពគ្រឿងសមុទ្រស្រស់និងសម្បូរ។ ប្រជាជនបានរួមផ្សំរវាងបាយក្តាំងនិងគ្រឿងសមុទ្រ ដើម្បីយកម្ហូបនេះទៅក្លាយជាមុខម្ហូបពិសេសមួយនៅតំបន់ឆ្នេរសមុទ្រ។ បាយក្តាំងគ្រឿងសមុទ្របង្ហាញពីភាពសប្បុរសរបស់ប្រជាជនខេត្ត Hai Phong។ អ្នកដែលធ្វើមុខម្ហូបនេះមិនមែនជាចុងភៅដ៏ពូកែម្នាក់ដែរ ប៉ុន្តែគេជាមនុស្ស…ដឹកនាំ។ នោះគឺលោក Tran Tuan Thanh នាយកក្រុមហ៊ុនទេសចរណ៍មួយបានមានប្រសាសន៍ថា“ រាល់ពេលដែលគាត់រៀបចំដំណើរកម្សាន្តសម្រាប់ភ្ញៀវទេសចរណ៍ទៅលេងខេត្ត Ninh Binh គាត់តែងតែបរិភោគបាយក្តាំងនៅទីនេះ”។
បាយក្តាំងគឺជាស្រទាប់អង្ករស្តើងមួយនៅបាតឆ្នាំងនៅពេលចម្អិនបាយ។ហូបច្រើនដងក្លាយជាញៀនហើយ ប៉ុន្តែអ្នកមិនចាំបាច់ទៅខេត្ត Ninh Binh ដើម្បីហូបបាយក្តាំងទេ ដូច្នេះលោក Thanh បានស្នើផ្ទះបាយដែលគាត់ធ្វើការ ធ្វើម្ហូបនេះ ប៉ុន្តែជាមួយទឹកជ្រលក់ធ្វើពីគ្រឿងសមុទ្រនៅខេត្ត Hai Phong ដូចជា បង្គា ក្តាម មឹក ... បន្ទាប់ពីការសាកល្បងពីរបីដង បាយក្តាំអទឹកជ្រលក់គ្រឿងសមុទ្របានបង្កើត។ ទឹកជ្រលក់មានពណ៌ក្រហមភ្លឺរបស់ប៉េងប៉ោះនិងក្លិនឈ្ងុយនៃគ្រឿងសមុទ្រដែលហូបជាមួយបាយក្តាំអពិតជាឆ្ងាញ់ណាស់។
លោក Tuan បាននិយាយថា ដំបូងគាត់គ្រាន់តែស្នើផ្ទះបាយធ្វើម្ហូបនេះសម្រាប់គាត់ម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែអ្នកណាដែលភ្លក់មុខម្ហូបនេះក៏ចូលចិត្តណាស់ បន្ទាប់មកបាយក្តាំងក្លាយទៅជាមុខម្ហូបមួយដែលបានលក់នៅភោជនីយដ្ឋាន។ ឆ្ងាញ់មិនទ្រាន់និងជាពិសេសអាចហូបរហូតដល់ពេលឆ្អែត។ ទាំងនោះគឺជាភាពពិសេសដែលផ្ទុកក្នុងម្ហូបចម្លែក ប៉ុន្តែពេញនិយមខ្លាំងណាស់។
អ្នកអាចហូបបាយក្តាំងគ្រឿងសមុទ្រនៅរដ្ឋធានី Ha Noi នៅអាសយដ្ឋាន៖ ភោជនីយដ្ឋាន Ngon លេខ ១៨ វិថី Phan Boi Chau សង្កាត់ Cua Nam ខណ្ឌ Hoan Kiem៕
thegioiamthuc
មតិពីមិត្តអ្នកអាន