Trending now

សហគ្រាសវៀតណាមចំនួន ១២ ត្រូវបានអនុញ្ញាតិអោយនាំចេញគ្រឿងសមុទ្រឡើងវិញចូលកាន់អារ៉ាប់ប៊ីសាអូឌីត

11:22 | 15/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាយកដ្ឋានទីផ្សារអាស៊ី - អាហ្រ្វិក (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បាននិយាយថា ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅវៀតណាមទើបតែបានផ្ញើលិខិតទៅអាជ្ញាធរមានសមត្ថកិច្ចវៀតណាមដើម្បីជូនដំណឹងយោបល់របស់អគ្គនាយកដ្ឋានស្បៀងអាហារនិងឱសថអារ៉ាប៊ីសាអូឌីត (SFDA) អនុញ្ញាតឱ្យសហគ្រាសចំនួន ១២ របស់វៀតណាមនាំចេញផលិតផលគ្រឿងសមុទ្រមួយចំនួនឡើងវិញចូលកាន់ទីផ្សារប្រទេសនេះ។

ប្រមូលត្រីប្រានៅវៀតណាមដើម្បីនាំចេញតៅកាន់ទីផ្សារបរទេស

ហេតុដូច្នេះ អស់រយៈពេលជាង ២ ឆ្នាំ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងទីភ្នាក់ងារតំណាងវៀតណាមនៅអារ៉ាប់ប៊ីសាអូឌីតក្នុងការជំរុញនិងកៀងគរទីភ្នាក់ងារពាក់ព័ន្ធនៅអារ៉ាប៊ីសាអ៊ូឌីត SFDA បានអនុញ្ញាតិឱ្យសហគ្រាសវៀតណាមមួយចំនួននាំចេញគ្រឿងសមុទ្រ។

ដើម្បីទទួលបានលទ្ធផលនេះ សហគ្រាសវៀតណាមក៏បានសម្របសម្រួលយ៉ាងសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការជំនះនូវដែនកំណត់ អត្ថិភាពនិងការបំពេញឯកសារវាយតម្លៃខ្លួនដើម្បីបញ្ជូនទៅអារ៉ាប់ប៊ីសាអូឌីត។

នេះគឺជាសញ្ញាល្អសម្រាប់សហគ្រាសនាំចេញគ្រឿងសមុទ្ររបស់វៀតណាម ដោយបើកទិសដៅថ្មីសម្រាប់វិស័យជលផលក្នុងស្រុក ជាពិសេសក្នុងបរិបទនៃសកម្មភាពនាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារដែលជូបការលំការលំបាកដោយសារជំងឺរាតត្បាត COVID-19។

យោងតាមនាយកដ្ឋានទីផ្សារអាស៊ី - អាហ្រ្វិកបានឱ្យដឹងថា នាពេលខាងមុខនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងបន្តសម្របសម្រួលជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងទីភ្នាក់ងារពាក់ព័ន្ធដើម្បីធ្វើការ ជំរុញ SFDA អនុញ្ញាតិឱ្យសហគ្រាសវៀតណាមទៀតបន្ថែមទៀតត្រូវបាននាំចេញគ្រឿងសមុទ្រត្រលប់មកកាន់ទីផ្សារអារ៉ាប់ប៊ីសាអូឌីតឡើងវិញ ដោយបន្តដកបទបញ្ជាបញ្ឈប់ទាំងស្រុងនូវការនាំចូលគ្រឿងសមុទ្រពីប្រទេសវៀតណាម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ
វិសោធនកម្ម​បទប្បញ្ញត្តិ​មួយចំនួន​ក្នុង​វិស័យ​ទំនប់​ទឹក និង​ការបង្ការ និង​គ្រប់គ្រង​គ្រោះមហន្តរាយ
ខេត្តក្វាងទ្រីកំពុងផ្តោតលើការអភិវឌ្ឍតំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ និងមានគុណភាពខ្ពស់
ព្រឹត្តិការណ៍ពិសេសជាង ២៤០ ក្នុងឆ្នាំទេសចរណ៍ជាតិ - Gia Lai ឆ្នាំ២០២៦
ជំហាន​សំខាន់ៗ​គឺ​ត្រូវការ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ទីផ្សារ​ទេសចរណ៍