Trending now

នំបាញ់ហយគឺជាមុខម្ហូបសាមញ្ញ ដែលមានរសជាតិឆ្ងាញ់និងមិនទ្រាន់ នៅប្រទេសវៀតណាម

20:49 | 09/04/2021 ឌីណា

យុគសម័យ - នំបាញ់ហយគឺជាមុខម្ហូបសាមញ្ញមួយក្នុងចំណោមមុខម្ហូបដ៏ពេញនិយម នៅតាមតំបន់ជាច្រើន​ នៅក្នុងប្រទេសវៀតណាម។ ជាពិសេស​នៅ​ទីក្រុង Nha Trang ខេត្ត Binh Dinh ខេត្ត Ben Tre ខេត្ត Phu Yen ខេត្ត Vung Tau​នំបាញ់ហយត្រូវបានគេចាត់ទុកថាជាមុខម្ហូបពិសេសមួយ ផងដែរ។

តើភ្ញៀវទេសចរចូលចិត្តទទួលទានអ្វីសម្រាប់អាហារពេលព្រឹក នៅពេលមកដល់វៀតណាម? តើភ្ញៀវទេសចរចូលចិត្តទទួលទានអ្វីសម្រាប់អាហារពេលព្រឹក នៅពេលមកដល់វៀតណាម?
ម្ហូបវៀតណាមនៅស្រុកកំណើតផលិតកាំភ្លើងវែង Kalashnikov ម្ហូបវៀតណាមនៅស្រុកកំណើតផលិតកាំភ្លើងវែង Kalashnikov

អត្ថបទនេះនឹងចែករំលែកជាមួយអ្នកអានអំពីបាញ់ហយ​និង​របៀបធ្វើ​នំប្រភេទនេះ​ឱ្យលម្អិតបំផុត។ សូមមិត្តអ្នកអានស្វែងយល់នៅខាង​ក្រោមនេះ។

នំបាញ់ហយមិនត្រឹមតែជាមុខម្ហូបប្រចាំថ្ងៃដ៏មានប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេចាត់ទុកជាម្ហូបដ៏ប្រណិត ដើម្បី​ទទួលទាន​ជាមួយ​មុខម្ហូបប្រណិត ​ក្នុងពិធីជប់លៀងសំខាន់ៗ។ នំបាញ់ហយ​ត្រូវបានគេចាត់ទុក​ ជាម្ហូបមានការផ្លាស់ប្តូរពីនំបញ្ចុកដែលផ្តល់បរិមាណជាតិម្សៅមេដ៏ច្រើនសម្រាប់មនុស្ស។

នំបាញ់ហយគឺជាមុខម្ហូបសាមញ្ញ ដែលមានរសជាតិឆ្ងាញ់និងមិនទ្រាន់ នៅប្រទេសវៀតណាម
នំបាញ់ហាយផ្តល់បរិមាណជាតិម្សៅមេដ៏ច្រើនសម្រាប់មនុស្ស។

បរិមាណជាតិម្សៅមេដ៏ច្រើនក្នុងនំបាញ់ហយ​ដែល​មានតួនាទីសំខាន់​ក្នុងការរំលាយអាហាររបស់មនុស្ស។ នៅពេលនេះ ​ជាតិ​ម្សៅ​មេនឹងក្លាយ​ទៅជា​ស្ករ​ Glucose ដែលផ្តល់ថាមពល​កាឡូរី​សម្រាប់​សកម្មភាពសំខាន់ៗ​របស់រាងកាយ។

ជាពិសេស នំបាញ់ហាយក៏មានផ្ទុកនូវវីតាមីន B និងសារធាតុរ៉ែសំខាន់ៗ (ជាពិសេស Fe និង Ca) ដែលមានសារធាតុចិញ្ចឹមសម្រាប់រាងកាយ។

នំបាញ់ហយគឺជាមុខម្ហូបសាមញ្ញ ដែលមានរសជាតិឆ្ងាញ់និងមិនទ្រាន់ នៅប្រទេសវៀតណាម

គ្រឿងផ្សំដែលត្រូវបានប្រើសម្រាប់ការធ្វើនំបាញ់ហយ

នំបាញ់ហយគឺជា​ម្ហូប​ពិសេសមួយនៃតំបន់កណ្តាល នំបាញ់ហយធ្វើពីគ្រឿង​ផ្សំសាមញ្ញ រួមមាន៖ ម្សៅអង្ករ សន្លឹកគូឆាយនិង​ទឹក។ ប៉ុន្តែ​ធ្វើនំបាញ់ហយ​ដ៏ឆ្ងាញ់ យើងត្រូវជ្រើសរើសអង្ករ​ឆ្ងាញ់​និង​ធានាគុណភាពផងដែរ។ ​

នំបាញ់ហយគឺជាមុខម្ហូបសាមញ្ញ ដែលមានរសជាតិឆ្ងាញ់និងមិនទ្រាន់ នៅប្រទេសវៀតណាម
នំបាញហយពិសារជាមួយជីរនិងសាច់ជ្រូក ហើយជ្រលក់ទឹកត្រីជូរផ្អែម។

ឌីណា

Thông tấn xã Việt Nam

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហឹង៖ កសាងរដ្ឋាភិបាលទំនើប ស្ថាបនានិងបម្រើប្រជាជន
សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦
រដ្ឋសភាស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការផ្ទៀងផ្ទាត់លក្ខណៈសម្បត្តិរបស់តំណាងរាស្ត្រសម្រាប់នីតិកាលទី ១៦
លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១
នៅពេលដែលបេតិកភណ្ឌក្លាយជា...ភាសាសាមញ្ញមួយ