Trending now

សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា)

21:12 | 26/05/2021 ហេង វុធ្ធី

របាំពិសេស កាយសម្ព័ន្ធ និងការពត់ខ្លួនគួរឱ្យចាប់អារម្មណ៍ បានធ្វើឲ្យអ្នកទេសចរមិនអាចបំភ្លេចបានឡើយ នៅពេលដែលពួកគេចូលរួមទស្សនាការសំដែងរបស់ក្រុមសិល្បៈករសៀកសហសម័យនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា ។

ទស្សនា​សារមន្ទីរ​កាហ្វេ​នៅ​សៀមរាប ទស្សនា​សារមន្ទីរ​កាហ្វេ​នៅ​សៀមរាប
តោះយើងធ្វើដំណើរកម្សាន្តតាមដងទន្លេមេគង្គ (វៀតណាម - ភ្នំពេញ - សៀមរាប) តោះយើងធ្វើដំណើរកម្សាន្តតាមដងទន្លេមេគង្គ (វៀតណាម - ភ្នំពេញ - សៀមរាប)
សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា)
សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា

ការសម្តែងសៀកដោយសិល្បករមកពីមជ្ឈមណ្ឌលសិល្បៈនិងសង្គមហ្វារពន្លឺសិល្បៈធ្វើឡើងរាល់យប់នៅក្នុងទីក្រុងទេសចរណ៍ដ៏ល្បីល្បាញនៃខេត្តសៀមរាប។ ក្នុងរយៈពេលប្រហែល ១ ម៉ោងភ្ញៀវទេសចរមកពីទូទាំងពិភពលោកបានចូលរួមពិធីសំដែងលៀងពិត ជាអស្ចារ្យមែនទែន។

រួមបញ្ចូលគ្នារវាងវប្បធម៌ប្រពៃណីនិងសិល្បៈសហសម័យនៃប្រទេសកម្ពុជា រាល់ឈុតសំដែងសៀកសុទ្ធសឹងតែត្រូវបានជ្រើសរើស យ៉ាងផ្ចិតផ្ចង់និងសំដែងដោយសិល្បករ ដែលមានទេពកោសល្យពិតៗមែន។ ការសម្តែងកាយសម្ព័ន្ធជាមួយនឹងចលនាពិបាក ធ្វើឱ្យអ្នកមើលទប់ដង្ហើម។ ការសម្តែងដែលអាចបត់បែនបាននៅលើកន្លែងតូចចង្អៀតមួយដែលមានតុនិងកៅអី។

សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា)
សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា)

មិនត្រឹមតែសម្តែង សៀកប៉ុណ្ណោះទេ សិល្បករបានបញ្ចូលរឿងរ៉ាវមនុស្សធម៌យ៉ាងប៉ិនប្រសប់ជាមួយតន្រ្តីនិងរបាំនៅលើឆាកសំដែងទំនើបផងដែរ។ ការទះដៃអបអរសាទរមិនឈប់ឈររបស់ភ្ញៀវទេចរច្រើនកុះករក្រោយពីឈុតសំដែងនិមួយៗបញ្ចប់។ បន្ទាប់ពីការសម្តែងនីមួយៗ ទស្សនិកជនទន្ទឹងរង់ចាំយ៉ាងអន្ទះសាចំពោះស្នាដៃសំដែងជាបន្តទៀតជាពុំខាន។

សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា)
សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា)

“ ហ្វារពន្លឺសិល្បៈ៖ The Cambodian Circus” គឺជាគម្រោងរបស់ហ្វារពន្លឺសិល្បៈ (សមាគម PPS) ដែលត្រូវ បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយអតីតសិល្បករវ័យក្មេងកម្ពុជាចំនួន ៨ នាក់មកពីភូមិអញ្ចាញ ឃុំអូរចារ ខេត្តបាត់ដំបង។ ពួកគេរួមគ្នាជួយអភិវឌ្ឍអាជីពរបស់សិល្បករខ្មែរក្នុង គោលបំណងធ្វើឱ្យសិល្បៈរបស់ប្រទេស ជាតិមានការតភ្ជាប់ពិភពលោកនិងចូលរួមចំណែកក្នុងកម្មវិធីសិល្បៈ អប់រំនិងសង្គមជាដើម។

សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា)
សប្បាយរីករាយជាមួយរោងសៀកហ្វារពន្លែសិល្បៈនៅខេត្តសៀមរាប (កម្ពុជា)

បន្ទាប់ពីដំណើរកម្សាន្តរយៈពេលមួយថ្ងៃពេញប្រាសាទអង្គរវត្ត សូមចំណាយពេលទស្សនាសៀកតូចមួយនេះ និងមើលការ សម្តែងដែលមានគុណភាពនូវសារជីវិតដ៏មានអត្ថន័យ។ កម្មវិធីនេះសាកសមសម្រាប់ទាំងមនុស្សពេញវ័យនិងកុមារ (ក្មេង អាយុក្រោម ៥ ឆ្នាំ) ដែលមានតម្លៃចាប់ពី ៤០០,០០០ ដល់ ៩០០,០០០ ដុង (១៨-៤០$/ ម្នាក់ / សំបុត្រ ដោយ អាស្រ័យលើទីតាំងអង្គុយ។ មានការសម្តែងចំនួន ២ ដងនៅម៉ោង ១៧ និង ម៉ោង២០ យប់សម្រាប់ភ្ញៀវជ្រើសរើស៕

ហេង វុធ្ធី

Vietnam - Cambodia TODAY

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម