កាលណានិយាយពីសារមន្ទីរគេតែងនឹកដល់វត្ថុបុរាណភ្លាមនៅក្នុងនោះព្រោះវាជាទីកន្លែងមួយសម្រាប់តម្កល់ទុកនូវវត្ថុបុរាណនានាទាំងឡាយ។ តែគេឃើញមានសារមន្ទីរបែបថ្មីមួយមានលក្ខណៈប្លែកពីសារមន្ទីរអង្គរ។
![]() |
![]() |
![]() |
សារមន្ទីរកាហ្វេមួយនេះបានបើកអស់រយៈពេលមួយខែហើយនៅឯសៀមរាបដោយមានលោកគីម ជុងយូនដែលជាអ្នកស្នេហាកាហ្វេមួយរូបហើយមានបំណងចង់ចែករំលែកចំណូលចិត្តនេះទៅកាន់អ្នកដទៃដែរ។ |
សារមន្ទីរកាហ្វេហ្គោលឌិនម៉ោនធិនខូហ្វី(Golden Mountain Coffee Museum)គឺជាកន្លែងតម្កល់នូវគំនរកាហ្វេច្រើនប្រភេទដែលមនុស្សគ្រប់រូបអាចទស្សនាវាតាមចំណូលចិត្តបាន។
សារមន្ទីរកាហ្វេមួយនេះបានបើកអស់រយៈពេលមួយខែហើយនៅឯសៀមរាបដោយមានលោកគីម ជុងយូនដែលជាអ្នកស្នេហាកាហ្វេមួយរូបហើយមានបំណងចង់ចែករំលែកចំណូលចិត្តនេះទៅកាន់អ្នកដទៃដែរ។
លោកនិយាយថា៖ «មនុស្សភាគច្រើនផឹកកាហ្វេ តែពួកគេមិនបានយល់ថាកាហ្វេទាំងនោះមានប្រភពពីណានិងធ្វើដោយរបៀបណានោះទេ។ ខ្ញុំចង់ណែនាំមនុស្សទាំងនោះមានការស្វែងយល់ពីស្ថានភាពរបស់វាតែម្តងទើបបង្កើតឲ្យមានសារមន្ទីរកាហ្វេនេះឡើង»។ការរចនាបែបសិល្បៈឆ្លុះបញ្ចាំងតាំងពីរបៀបដាំរហូតវិធីធ្វើកាហ្វេទៀតផង។
ក្រុមអ្នកទស្សនាបានចាប់ស្វែងយល់អំពីរបៀបជ្រើសរើសពូជកាហ្វេដើម្បីដាំដុះនិងប្រមូលផលមុននឹងយកកាហ្វេទាំងនោះទៅរោងម៉ាស៊ីនកិនដែលផលិតបានជាប្រភេទកាហ្វេផ្សេងៗនោះ។
សារមន្ទីរក៏មានការបង្ហាញពីរបៀបចំណាត់ថ្នាក់ប្រភេទកាហ្វេវិធីលីងគ្រាប់និងវេចខ្ចប់កាហ្វេឲ្យបានល្អសម្រាប់ប្រយោជន៍សុខភាពអ្នកពិសាទៀត។
លោកបន្តថា៖ «កាហ្វេទាំងនោះវាមានប្រភពយកមកពីកន្លែងនានាលើពិភពលោក។ ខ្ញុំជាមនុស្សចូលចិត្តកាហ្វេម្នាក់ ទើបខ្ញុំប្រមូលនូវប្រភេទកាហ្វេទាំងអស់មកទីនេះអស់ច្រើនឆ្នាំមកហើយ»។
លោក គីម ជុងយូនបន្ថែមទៀតថា៖ «គំនិតនៃការបើកសារមន្ទីរកាហ្វេនេះគឺអ្នកទស្សនានឹងទទួលបានការយល់ដឹងពីរសជាតិកាហ្វេចំណូលចិត្តរបស់ខ្លួននិងចុះមកជាន់ក្រោមដើម្បីសាកល្បងផឹកកាហ្វេនោះលមើលជាមិនខានឡើយ។ ដូច្នេះហើយទើបបានជាការបើកសារមន្ទីររបស់យើងដំណើរការល្អ»។
ក្រៅពីការរៀបចំជាសារមន្ទីរលោកគីមជុងយូន ក៏មានបំណងបើកហាងកាហ្វេមួយដែលលោកចូលចិត្ត ដូចនៅឯទីក្រុងបាងកកប្រទេសថៃ។លោកថា៖«គ្មានកន្លែងណាល្អប្រសើរដូចជានៅក្នុងខេត្តសៀមរាបឡើយ។ ដូច្នេះខ្ញុំក៏សម្រេចបង្កើតវាភ្លាម»។
លោករៀបរាប់ទៀតថា៖ «យើងបាននាំយកនូវប្រភេទកាហ្វេចំនួន៨ប្រភេទផ្សេងគ្នានៅក្នុងតំបន់អាស៊ាន។ យើងបាននាំចូលកាហ្វេពីបណ្តាប្រទេសខ្លះទៀតដែរ តែយើងបានផ្តោតសំខាន់សម្រាប់ប្រាំប្រទេសគឺវៀតណាមថៃឡាវភូមា និងកម្ពុជា។ យើងបានលីងនិងច្រកវាខណៈពេលប្រមូលផលថ្មីៗតែម្តង»។
ការធ្វើបែបនេះទើបកាហ្វេនៅសារមន្ទីរកាហ្វេអាចរក្សានូវរសជាតិល្អរបស់ខ្លួនបាន។ ក្រុមភ្ញៀវក៏នឹងមានក្តីរីករាយមកទស្សនាទីនេះដែរ។ ពេលមានសំណួរសួរថា តើកាហ្វេប្រភេទណាដែលលោកពេញចិត្តជាងគេ លោកគីមបានឆ្លើយថាគឺកាហ្វេដែលគេយកពីលាមកសត្វដំរីមកឆុងនោះឯងបន្ទាប់ពីសត្វដំរីវាបានស៊ីគ្រាប់កាហ្វេមក។ លោកថាវាត្រូវបានគេនាំចូលមកពីតំបន់ដាំកាហ្វេនៅខេត្តឈៀងរ៉ៃភាគខាងជើងនៃប្រទេសថៃ។
លោកពន្យល់ថា៖«កាហ្វេលាមកសត្វដំរីនេះវាមិនមានក្លិនល្អឡើយ។ តែវាមានរសជាតិផ្អែមពីធម្មជាតិតែម្តង។ វាជាការពិតព្រោះកាហ្វេនោះមានតម្លៃ១០ដុល្លារឯណោះក្នុងមួយពែង»។
នៅមានកាហ្វេច្រើនប្រភេទទៀតដែលជាជម្រើសដ៏ឈ្ងុយឆ្ងាញ់ដូចជាកាហ្វេហូឡង់ដែលមានបន្ថែមទឹកស្ករ និងទឹកកកត្រជាក់ស្រេប ជាដើម។
លោកគីមបន្ថែមទៀតថា៖ «សម្រាប់ឆ្នាំក្រោយលោកនឹងបង្កើតកម្មវិធីភ្លក្សកាហ្វេ ដើម្បីឲ្យអតិថិជនស្វែងយល់ឲ្យបានច្រើនពីភេសជ្ជៈមួយនេះ»។
សារមន្ទីរកាហ្វេហ្គោលឌិនម៉ោនធិនខូហ្វីរបស់លោក គីម ស្ថិតនៅកាច់ជ្រុងនៃបរិវេណCharming Tourist Cityដែលបើកបម្រើរាល់ថ្ងៃចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១០យប់៕
Postkhmer/ThmeyThmey
មតិពីមិត្តអ្នកអាន