ស្ថិតនៅម្ដុំវត្តបូព៌ ក្រុងសៀមរាប ផ្ទះសំណាក់ដែលជាប់ពានរង្វាន់ Travellers' Choice Award ពីគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Trip Advisor កាលពីឆ្នាំកន្លងទៅនេះ ត្រូវបានណែនាំបន្តគ្នា ជាពិសេសក្នុងចំណោមអ្នកបរិស្ថាននិយម និងអ្នកមិនបរិភោគសាច់។
ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដែលហ៊ុមព័ទ្ធទៅដោយដើមឈើតូចធំ និងប្រើប្រាស់សម្ភារបែបបុរាណ។
បង្កើតឡើងក្នុងឆ្នាំ ២០០៨ ដោយលោក Simen Julner និងអ្នកស្រី Katrine Solhaug ជាភរិយា ផ្ទះសំណាក់ Babel តែងតែធ្វើឲ្យភ្ញៀវភ្ញាក់ផ្អើល ជាមួយការប្រើប្រាស់សម្ភារគិតគូរបរិស្ថាន វត្ថុច្នៃប្រើប្រាស់ឡើងវិញ និងឧបករណ៍បែបបុរាណផលិតពីធម្មជាតិដោយសហគមន៍សិប្បករក្នុងស្រុក។
ចានគោមត្នោត ចានត្រឡោក សម ចង្កឹះ ស្លាបព្រាឈើ បំពង់បឺតពីឫស្សី តម្រងឆុងតែពីកន្ត្រងត្បាញដោយដៃ សាប៊ូ និងគ្រឿងប្រើប្រាស់ដទៃទៀត សុទ្ធសឹងតែជាផលិតផល ដែលវិលត្រឡប់ទៅកាន់សម័យកាលមុនពេលដែលប្លាស្ទិកមានគ្រប់ច្រកល្ហក។
ស្ថិតនៅម្ដុំវត្តបូព៌ ក្រុងសៀមរាប ផ្ទះសំណាក់ដែលជាប់ពានរង្វាន់ Travellers' Choice Award ពីគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Trip Advisor កាលពីឆ្នាំកន្លងទៅនេះ ត្រូវបានណែនាំបន្តគ្នា ជាពិសេសក្នុងចំណោមអ្នកបរិស្ថាននិយម និងអ្នកមិនបរិភោគសាច់។
បង្កើតឡើងក្នុងឆ្នាំ ២០០៨ ដោយលោក Simen Julner និងអ្នកស្រី Katrine Solhaug ជាភរិយា ផ្ទះសំណាក់ Babel តែងតែធ្វើឲ្យភ្ញៀវភ្ញាក់ផ្អើល ជាមួយការប្រើប្រាស់សម្ភារគិតគូរបរិស្ថាន វត្ថុច្នៃប្រើប្រាស់ឡើងវិញ និងឧបករណ៍បែបបុរាណផលិតពីធម្មជាតិដោយសហគមន៍សិប្បករក្នុងស្រុក។
ចានគោមត្នោត ចានត្រឡោក សម ចង្កឹះ ស្លាបព្រាឈើ បំពង់បឺតពីឫស្សី តម្រងឆុងតែពីកន្ត្រងត្បាញដោយដៃ សាប៊ូ និងគ្រឿងប្រើប្រាស់ដទៃទៀត សុទ្ធសឹងតែជាផលិតផល ដែលវិលត្រឡប់ទៅកាន់សម័យកាលមុនពេលដែលប្លាស្ទិកមានគ្រប់ច្រកល្ហក។
ទាំងចានអាហារ និងស្លាបព្រា សុទ្ធសឹងតែជាផលិតផលក្នុងស្រុក។
រឿងរ៉ាវនៅពីក្រោយការបំបាត់សំរាមប្លាស្ទិកនៅផ្ទះសំណាក់ Babel ត្រូវបានអ្នកស្រី Katrine លើកឡើងថា៖ «យើងបានធ្វើសកម្មភាពជាច្រើន ដើម្បីចូលរូមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងគ្រប់គ្រងកាកសំណល់។ យើងប្រើប្រាស់បំពង់បឺតឫស្សី ក្នុងអាហារដ្ឋាន យើងប្រើថង់ច្រកសំរាមប្រភេទងាយបំបែក ឬអាចកិនបានពី Cleanbodia ជំនួសថង់ប្លាស្ទិកនៅតាមបន្ទប់គេង»។
ម្ចាស់ផ្ទះសំណាក់ជនជាតិន័រវែសរូបនេះបានបញ្ជាក់ទៀតថា៖ «យើងមិនលក់ទឹកក្នុងដបជ័រ ឬប្លាស្ទិកទេ តែយើងមានទឹកសម្រាប់ផ្ទេរបន្ថែម»។ សូម្បីតែសំណល់ពីការចម្អិនក្នុងផ្ទះបាយក៏ត្រូវបានកែច្នៃជាថាមពលប្រើប្រាស់ឡើងវិញ ដោយមិននឹកស្មានដល់ផងដែរ។
អ្នកស្រី Katrine បានប្រាប់ទៀតថា៖ «ប្រេងឆាដែលប្រើសល់ពីចំអិនម្ហូបយើងប្រគល់ឲ្យ Naga Earthដើម្បីទាញយកចំហេះ ហើយយើងនឹងទិញចំហេះនោះត្រឡប់មកវិញ ទុកប្រើជាមួយម៉ាស៊ីនភ្លើងរបស់យើង»។
ដោយសកម្មនឹងគំរោងប្រយុទ្ធប្រឆាំងការបំពុលបរិស្ថានដោយសារប្លាស្ទិក ម្ចាស់ផ្ទះសំណាក់បានខិតខំបង្កើនការទទួលខុសត្រូវនៃទេសចរណ៍ និងបដិសណ្ឋារកិច្ចចំពោះបរិស្ថាន។
អ្នកស្រីបានទទូចថា៖ «ពួកយើងចង់ឲ្យអ្នកទេសចរទាំងឡាយងាកមកផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ប្លាសិ្ទក មកអនុវត្តការប្រើប្រាស់ផលិតផលបរិស្ថានជំនួសវិញ ព្រោះវាមានជម្រើសច្រើនសម្រាប់អ្នក ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅពេលធ្វើដំណើរ និងការប្រើប្រាស់ប្រចាំថ្ងៃ។ អ្វីដែលយើងត្រូវធ្វើ គឺចាប់ផ្តើមគិតខុសពីមុន និងចាប់ផ្តើមកែទម្លាប់របស់យើង»៕
(ប្រភពព័ត៌មាន: postkhmer.com)
មតិពីមិត្តអ្នកអាន