Trending now

វៀតណាម គ្រោងបញ្ចេញថវិកា១,១ពាន់លានដុល្លាទិញវ៉ាក់សាំងបង្ការកូវីដ-១៩

18:12 | 22/05/2021 ហេង វុធ្ធី

វៀតណាម គ្រោងបញ្ចេញថវិកា២៥,២ទ្រីលានដុង ដែលស្មើនឹង១,១ពាន់លានដុល្លារដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១៥០លានដូស សម្រាប់ចាក់ឱ្យប្រជាជនខ្លួន។

គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩
សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩ សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩
វៀតណាម គ្រោងបញ្ចេញថវិកា១,១ពាន់លានដុល្លាទិញវ៉ាក់សាំងបង្ការកូវីដ-១៩
វៀតណាម គ្រោងបញ្ចេញថវិកា១,១ពាន់លានដុល្លាទិញវ៉ាក់សាំងបង្ការកូវីដ-

ក្នុងសេចក្ដីប្រកាសថ្ងៃទី២០ ខែឧសភា ក្រសួងហិរញ្ញវត្ថុវៀតណាម បញ្ជាក់ថា ខ្លួនបានដាក់ស្នើគម្រោងមូលនិធិចំនួន២៥,២ទ្រីលានដុងទៅកាន់រដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ គម្រោងនេះ នឹងត្រូវប្រើប្រាស់ថវិការដ្ឋជាគោល។

បើតាមក្រសួងដដែល វៀតណាមគ្រោងបញ្ជាទិញវ៉ាក់សាំងត្រូវចាក់ជូនប្រជាជនប្រមាណ៧៥លាននាក់ក្នុងចំណោមប្រជាជនសរុប៩៨លាននាក់។ គ្រាន់តែការទិញវ៉ាក់សាំង វៀតណាមត្រូវចំណាយដល់ទៅ២១ទ្រីលានដុង រីឯថវិការនៅសល់នឹងត្រូវយកទៅចំណាយលើការដឹកជញ្ចូន កន្លែងស្តុកទុក និងសឺរ៉ាំងជាដើម។

គម្រោងត្រៀមលុយទិញវ៉ាក់សាំង លេចជារូបរាង ស្របពេលវៀតណាមកំពុងរងការវាយប្រហារដោយរលកជំងឺកូវីដ-១៩។ ក្រោយទទួលជោគជ័យលើការគ្រប់គ្រងនៃការរីករាលដាលក្នុងសហគមន៍ស្ទើរតែពេញមួយឆ្នាំចុងក្រោយនេះ វៀតណាមក៏កំពុងប្រឈមមុខករណីផ្ទុះឆ្លងយ៉ាងឆាប់រហ័ស។ ចាប់តាំងពីចុងខែមេសា វៀតណាមមានករណីឆ្លងចំនួន១៦៧៧នាក់ ដែលភាគច្រើនជាកម្មកររោងចក្រនៅខេត្តភាគខាងជើង។

នៅក្នុងសប្តាហ៍នេះ ខេត្ត Bac Giang ត្រូវបានរាយការណ៍ថា ជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ សួនឧស្សាហកម្មចំនួនបួន និងរោងចក្ររបស់ក្រុមហ៊ុនតៃវ៉ាន់ Foxconn ចំនួនបី ត្រូវបានបញ្ជាបិទជាបណ្តោះអាសន្នក្រោយមានការរីករាលដាលខ្លាំង៕

ហេង វុធ្ធី

Thmeythmey/Dapnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម