តាមរយៈវិធីជាច្រើន ដូចជា ប៉ាណូឃោសនា រថយន្តឃោសនាចល័ត ពិព័រណ៌ឃោសនា ជាដើម ការឃោសនាអំពីការបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្ដិ ២០២១ - ២០២៦ ត្រូវបានអនុវត្តដោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
លោក Luong Duc Thang អនុប្រធាននៃនាយកដ្ឋានវប្បធម៌មូលដ្ឋាន (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) បានឲ្យដឹងថា នាយកដ្ឋានបានផ្ញើប៉ាណូឃោសនាគំរូចំនួន៦៣ ដែលត្រូវបានជ្រើសរើសពីការប្រឡងយោសនាអំពីការបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្ដិ ២០២១ - ២០២៦ ដល់ខេត្ត ក្រុងចំនួន៦៣។
យោងតាមតំណាងមន្ទីរវប្បធម៌និងកីឡាក្រុងហាណូយ បានឲ្យដឹងថា ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្ដិ ២០២១ - ២០២៦ គឺជាចលនានយោបាយសំខាន់ និងជាសកម្មភាពប្រជាធិបតេយ្យសម្រាប់ប្រជាជនទាំងមូល។ ដើម្បីត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ វិថីនានានៅទីក្រុងហាណូយត្រូវបានតុបតែងពោរពេញទៅដោយផ្ទាំងប៉ាណូឃោសនា ទង់ ផ្ទាំងបដា ដើម្បីការបោះឆ្នោតទទួលលទ្ធផលល្អ និងក្លាយជាថ្ងៃបុណ្យរបស់ប្រជាជនទាំង មូល ៕
![]() |
ផ្ទាំងប៉ាណូឃោសនារបស់សិល្បករ Luu Ngoc Phan ទីក្រុងហាណូយ បានឈ្នះរង្វាន់ទីមួយ ក្នុងការប្រឡងយោសនាអំពីការបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្ដិ ២០២១ - ២០២៦ |
![]() |
ផ្ទាំងប៉ាណូឃោសនាធំត្រូវបានគេដាក់នៅតាមដងផ្លូវ Nghi Tam ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ |
![]() |
និងនៅតាមផ្លូវ O Cho Dua ខ័ណ្ឌ Dong Da ទីក្រុងហាណូយ |
![]() |
ផ្ទាំងប៉ាណូនិងពាក្យស្លោតយោសនាត្រូវបានគេដាក់នៅខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ |
![]() |
សង្កាត់ Chuong Duong ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយត្រូវបានសម្អាតនិងព្យួរទង់ |
![]() |
ផ្ទាំងប៉ាណូឃោសនាស្វាគមន៍ការបោះឆ្នោតនៅផ្លូវ Phan Chu Trinh ទីក្រុងហាណូយ |
![]() |
ពិព័រណ៌រូបភាពឃោសនាទទួលរង្វាន់ក្នុងការប្រឡងរូបភាពឃោសនាអំពីការបោះឆ្នោតនៅទីក្រុង Hai Duong ភាគខាងជើងវៀតណាម (នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១) |
![]() |
រថយន្តឃោសនាចល័តនៅទីក្រុង Dong Xoai ខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាម |
![]() |
ផ្លូវនៅទីក្រុង Dong Xoai ខេត្ត Binh Phuoc ត្រូវបានគេតុបតែងពោរពេញទៅដោយផ្ទាំងប៉ាណូឃោសនា |
kh.qdnd.vn
មតិពីមិត្តអ្នកអាន