Trending now

គុណភាពជីវិតនិងគម្រោងនូវអង្គការមិនមែនរដ្ឋាភិបាលបរទេសអភិវឌ្ឍ សេដ្ឋកិច្ចសង្គមគឺជាបញ្ហារបស់អ្នកបោះឆ្នោតនៅក្នុងទីក្រុង Ho Chi Minh យកចិត្តទុកដាក់

16:37 | 08/05/2021

យុគសម័យ - ក្នុងចំណោមសំណួរនិងអនុសាសន៍នានានៅឯកិច្ចប្រជុំរវាងអ្នកបោះឆ្នោតជាមួយបេក្ខជននៃសមាជិករដ្ឋសភា នីតិកាលទី ១៦ មណ្ឌលបោះឆ្នោតលេខ ០៤ (ខណ្ឌទី ១០ ខណ្ឌទី ១២) នៅទីក្រុង Ho Chi Minh បញ្ហាដែលអ្នកបោះឆ្នោតភាគច្រើនយកចិត្តទុកដាក់លើគុណភាពជីវិតនិងគម្រោងនូវអង្គការមិនមែនរដ្ឋាភិបាលអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម ជួយយុវជនចាប់ផ្តើមការធ្វើអាជីវកម្ម។

រាជធានីភ្នំពេញនិងរដ្ឋធានីវៀងច័ន្ទវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមពិភាក្សាតាមរយៈប្រព័ន្ធអ៊ីនធើណិតរបស់គណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh រាជធានីភ្នំពេញនិងរដ្ឋធានីវៀងច័ន្ទវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមពិភាក្សាតាមរយៈប្រព័ន្ធអ៊ីនធើណិតរបស់គណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh
ទីក្រុង Ho Chi Minh រៀបចំកម្មវិធីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ប្រទេសជិតខាងទាំង ៤ ទីក្រុង Ho Chi Minh រៀបចំកម្មវិធីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ប្រទេសជិតខាងទាំង ៤
គុណភាពជីវិតនិងគម្រោងនូវអង្គការមិនមែនរដ្ឋាភិបាលបរទេសអភិវឌ្ឍ សេដ្ឋកិច្ចសង្គមគឺជាបញ្ហារបស់អ្នកបោះឆ្នោតនៅក្នុងទីក្រុង Ho Chi Minh   យកចិត្តទុកដាក់
បេក្ខជន​ឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិករដ្ឋសភា នីតិកាលទី ១៥ ជួបអ្នកបោះឆ្នោតខណ្ឌទី ១២។ (រូបថត៖ Internet)

អ្នកបោះឆ្នោត លោក Le Thanh Dat (ខណ្ឌទី ១២)៖

តើអង្គការមិនមែនរដ្ឋាភិបាលបរទេសនិងអង្គការអន្តរជាតិមានសកម្មភាពនិងគម្រោងអីខ្លះ នៅទីក្រុង Ho Chi Minh និងខណ្ឌទី ១២ ទេ? តើមានវិធីសាស្រ្តអ្វីខ្លះ ក្នុងការភ្ជាប់អង្គការ ការលើកកម្ពស់សកម្មភាពស្ម័គ្រចិត្ត សុខមាលភាពសង្គម ផ្ទេរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដល់យុវជនដែលចាប់ផ្តើមការធ្វើអាជីវកម្មទេ?

បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិករដ្ឋសភា នីតិកាលទី ១៥ លោក Phan Anh Son អនុប្រធាន អគ្គលេខាធិការសម្ព័ន្ធអង្គការមិត្តភាពវៀតណាម អនុប្រធានគណៈកម្មាធិការការងារនៃអង្គការមិនមែនដ្ឋាភិបាលបរទេស នាយកវិទ្យាស្ថានសិក្សាអន្តរជាតិនិងកិច្ចការបរទេសប្រជាជនបានឆ្លើយថា៖

បច្ចុប្បន្ននេះមានអង្គការអន្តរជាតិនិងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៤៩៦ អង្គការ កំពុងប្រតិបត្តិការនៅទូទាំងប្រទេស ដែលក្នុងនោះមានអង្គការចំនួន ១៦៣ មានការិយាល័យនៅក្នុងទីក្រុង Ho Chi Minh ។ នេះបើយោងតាមទិន្នន័យដែលរាយការណ៍ពីទីក្រុង Ho Chi Minh ក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ទីក្រុងបានប្រមូលថវិកាចំនួន ៣២០ លានដុល្លារជាជំនួយរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ។

នៅក្នុងទីក្រុង Ho Chi Minh អង្គការមិនមែនរដ្ឋាភិបាលបរទេសដែលមានការគាំទ្រ ផ្តោតទៅលើវិស័យសំខាន់ៗ ៖ សុខាភិបាល (រួមមាន៖ ការពិនិត្យនិងព្យាបាលជំងឺ ការផ្តល់ថ្នាំដោយឥតគិតថ្លៃ ការគាំទ្រប្រព័ន្ធសុខាភិបាលបង្ការ ការត្រួតពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាជនក្នុងស្ថានភាពលំបាកមនុស្សចាស់ឯកកោ ជនពិការ ...)។ លើសពីនេះទៀត អង្គការក៏គាំទ្រដល់ការបណ្តុះបណ្តាលប្រព័ន្ធបុគ្គលិកវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាថែរក្សាសុខភាព នៅមូលដ្ឋាន។ ទន្ទឹមនឹងនោះគឺជាកម្មវិធីដូចជាការវះកាត់បេះដូងការវះកាត់ភ្នែក ការវះកាត់មនុស្សធម៌សំរាប់កុមារដែលមានពិការភាពពីកំណើត ក្រអូម មាត់ឆែប ...

ទាក់ទងនឹងវិស័យអប់រំ អង្គការសង្គមជាតិនិងអន្តរជាតិផ្តោតលើការគាំទ្រឧបករណ៍បង្រៀន ដូចជា កុំព្យួទ័រ បន្ទប់អាន បណ្ណាល័យ ... សម្រាប់សិស្សនិស្សិត ការគាំទ្រគ្រូក្នុងការច្នៃប្រឌិតវិធីសាស្រ្តបង្រៀន សាងសង់សាលារៀនថ្មីនៅក្នុងទីក្រុង Ho Chi Minh និងបណ្តាខេត្តនានាក្នុងប្រទេស។

បច្ចុប្បន្ននេះមានអង្គការមិនមែនរដ្ឋាភិបាលចំនួន ៤ ដែលគាំទ្រគំរោងនៅក្នុងខណ្ឌទី ១២ ។ អង្គការដែលធ្វើការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ អង្គការសង្គម រដ្ឋាភិបាល ផ្តោតលើកម្មវិធីចំនួន ៦ គឺអំណោយតេតសំរាប់គ្រួសារដែលមានស្ថានភាពលំបាក (ក្នុងឱកាសចូលឆ្នាំថ្មីវៀតណាម) គាំទ្រដល់គ្រួសារក្រីក្រនិងជួបការលំបាក (ជាប្រចាំ) សំរបសំរួលជាមួយអង្គការដែលបរិច្ចាគដល់គ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ ១៩ ដែលជះឥទ្ធិពលដល់ជីវភាពរស់នៅ (ក្នុងឆ្នាំ ២០២០) ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ក្នុងស្ថានភាពលំបាក ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ស្ត្រី កម្មវិធីជួយដល់កម្មការនីនៅក្នុងរោងចក្រ។

នាពេលខាងមុខឆាប់ៗនេះ យើងនឹងចូលរួមជាមួយសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ho Chi Minh បានផ្លាស់ប្តូរនិងសម្របសម្រួលជាមួយសម្ព័ន្ធយុវជនក្នុងខណ្ឌនេះ ដើម្បីអនុវត្តកម្មវិធីមួយចំនួន ដូចជា ការគាំទ្រ ការចាប់ផ្តើមអាជីវកម្ម បណ្តុះបណ្តាលវិជ្ជាជី វៈការបង្រៀនភាសាអង់គ្លេសនិងកម្មវិធីដែលផ្តល់អាហារឥតគិតថ្លៃដល់ជនក្រីក្រ។

អ្នកបោះឆ្នោត លោក Nguyen Ngoc Sang (អាស័យដ្ឋាន ២៤៦ វិថី Nguyen Anh Thu Hiep Thanh ខណ្ឌទី ១២ )៖

ស្ថានភាពសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម នៅក្នុងទីក្រុងជាទូទៅនិងខណ្ឌទី ១២ មានភាពស្មុគស្មាញ ជាពិសេសបញ្ហាគ្រឿងញៀននិងអបាយមុខក្នុងសង្គម។ ប្រសិនបើអ្នកជាប់ឆ្នោតជាសមាជិករដ្ឋសភា តើអ្នកនឹងធ្វើអ្វីដើម្បីធានាឱ្យមានស្ថេរភាពនិងសុវត្ថិភាពសម្រាប់ទីក្រុង?

បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិករដ្ឋសភា នីតិកាលទី ១៥ លោក Do Khac Huong - វរសេនីយ៍ឯក សមាជិកគណៈកម្មាធិការបក្ស អនុប្រធាននាយកដ្ឋានយុត្តិធម៌និងកំណែទម្រង់រដ្ឋបាលនិងច្បាប់នៃក្រសួងនគរបាលបានឆ្លើយតបថា៖

ថ្មីៗនេះរដ្ឋរបស់យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការកែលម្អច្បាប់ រួមទាំងច្បាប់ព្រហ្មទណ្ឌនិងរដ្ឋបាល ដើម្បីចាត់វិធានការប្រកបដោយសមហេតុសមផលចំពោះអំពើបំពានច្បាប់ស្តីពីគ្រឿងញៀននិងអំពើអាក្រក់ក្នុងសង្គម។ ទោះយ៉ាងណាក៏ដោយ ដោយសារភាពជាក់ស្តែងក្នុងសង្គមតែងតែមានការច្នៃប្រឌិត និងកើតឡើងជាបន្តបន្ទាប់ រហូតមកដល់ពេលនេះមានការដាក់ទណ្ឌកម្មមួយចំនួនដែលមិនសមស្របទៀតទេ មិនគ្រប់គ្រាន់ ដើម្បីរារាំងនិងទប់ស្កាត់។ ក្រៅពីនេះខ្វះការដាក់ទណ្ឌកម្មតាមច្បាប់ ហើយដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការងារប្រឆាំងនិងបទល្មើសគ្រឿងញៀននិងអំពើអាក្រក់ក្នុងសង្គម។

ក្នុងនាមខ្ញុំជាកងកំលាំងប្រដាប់អាវុធប្រជាជនជាច្រើនឆ្នាំ សិក្សាច្បាប់ព្រហ្មទណ្ឌនិងនិតិវិធីព្រហ្មទណ្ឌស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ខ្ញុំនឹងស្នើទៅស្ថាប័នរដ្ឋសភា រដ្ឋាភិបាល ដើម្បីបំពេញនូវបទប្បញ្ញត្តិនៃច្បាប់ដែលពង្រឹងនិងបន្ថែមទណ្ឌកម្មឲ្យបានគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហានេះកាន់តែមានប្រសិទ្ធភាព។

អ្នកបោះឆ្នោត លោកស្រី Nguyen Thi Phuong (Tan Chanh Hiep ខណ្ឌទី ១២)៖

តើទាក់ទងនឹងការកសាងបែបបទរការពារសិទ្ធិស្របច្បាប់របស់ស្ត្រីនិងកុមារសព្វថ្ងៃយ៉ាងដូចម្តេច?

បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៥ លោកស្រី Nguyen Thi Hong Hanh - សមាជិកនៃគណៈកម្មាធិការបក្សទីក្រុង Ho Chi Minhអនុប្រធានប្រធានមន្ទីរយុត្តិធម៌ក្រុង Ho Chi Minh ឆ្លើយថា៖

ក្នុងនាមជាបេក្ខជនស្ត្រី ខ្ញុំតែងតែចាប់អារម្មណ៍ក្នុងការបង្កើតលក្ខខណ្ឌ សម្រាប់ស្ត្រីឱ្យមានឱកាសនិងភាពស្មើគ្នាក្នុងការអនុវត្តនិងធ្វើការ។ ចូលរួមសកម្មភាពនិងកម្មវិធី ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ស្ត្រីនិងកុមារ។ បទប្បញ្ញត្តិច្បាប់បច្ចុប្បន្នមិនមានវិសមភាពយេនឌ័រទេ ប៉ុន្តែបញ្ហាគឺថា ការអនុវត្តបទប្បញ្ញត្តិទាំងនេះនៅក្នុងស្ថានភាពជាក់ស្តែងនៅតែមាន។ នៅកន្លែងខ្លះក្នុងគ្រួសារវៀតណាមនៅតែមានគោលជំហរភេទ។

ប្រសិនបើខ្ញុំក្លាយជាសមាជិករដ្ឋសភា ខ្ញុំនឹងបន្តដោះស្រាយបញ្ហាទាំងនេះដើម្បីឱ្យក្រឹត្យច្បាប់អាចត្រូវបានអនុវត្ត ក្នុងស្ថានភាពជាក់ស្តែង។ ជាមួយនឹងការទទួលខុសត្រូវសមត្ថភាពនិងចំណេះដឹងរបស់ខ្ញុំ ខ្ញុំនឹងគាំទ្រយ៉ាងសកម្មដល់ជនរងគ្រោះ កាត់បន្ថយការឈឺចាប់របស់ពួកគេនិងផ្តល់អនុសាសន៍ដល់អាជ្ញាធរ។

អ្នកបោះឆ្នោត Lai Thi Huyen (សង្កាត់ Tan Chanh Hiep ខណ្ឌទី១២)៖

ត្រូវការដោះស្រាយស្ថានភាពសាលារៀនមានចំនួនសិស្សហួសកំណត់ ជាពិសេសពេលវេលាចុះឈ្មោះចូលរៀន?

បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិក រដ្ឋសភានីតិកាលបេក្ខទី ១៥ លោកស្រី Nguyen Thi Bach Tuyet- សមាជិក អនុប្រធានគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុង Ho Chi Minh ឆ្លើយថា៖

បច្ចុប្បន្ន សាលារៀននិងថ្នាក់រៀនក្នុងខណ្ឌ ១២ កំពុងខ្វះខាត។ ចំនួនសិស្សជាច្រើន។ ដំណើរការដែលគណៈកម្មាធិការប្រជាជនខណ្ឌទី ១២ សាងសង់សាលារៀននិងថ្នាក់បានជួបការលំបាកជាច្រើន ដូចជា៖ កង្វះមូលនិធី សម្រាប់សង់ប្រជាជនដែលរុះរើផ្ទះ ដើម្បីឈូសឆាយដី។ នៅទីតាំងខ្លះ ប្រជាជនមិនទាន់យល់ព្រម ដើម្បីរុះរើផ្ទះរបស់គេ ដើម្បីយកដីសាងសង់សាលារៀនថ្មីដែលឆ្លើយតបនឹងតម្រូវការសិក្សារបស់សិស្ស។

យើងបានផ្តល់អនុសាសន៍ដោយផ្ទាល់ទៅគណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh និងស្នើ៖ ទី ១ អនុវត្តផែនការកសាងបណ្តាញសាលារៀនដើម្បីមានទីតាំងអនុវត្តគំរោងកសាងសាលារៀនថ្មី។ ទី ២- ផ្តល់អាទិភាពដល់មូលនិធិសម្រាប់ការសាងសង់សាលារៀន នៅតាមខណ្ឌនិងស្រុក។ ទី ៣ ត្រូវចំណាយពេលវេលា ដើម្បីយកចិត្តទុកដាក់ដោះស្រាយបញ្ហានិងការអនុសាសន៍របស់ស្រុកនានា ក្នុងការឈូសឆាយដី ដើម្បីសាងសង់សាលារៀន ជំរុញល្បឿនជឿនសាងសង់ ដើម្បីឱ្យកុមារទីក្រុងក្នុងវ័យសិក្សាមានបរិយាកាសអប់រំទំនើប តាមគោលនយោបាយរបស់ទីក្រុង./.

thoi dai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី