Trending now

សមាជិករដ្ឋសភាអាមេរិកបានវាយតម្លៃខ្ពស់ចំពោះគំរូប្រឆាំងនឹង Covid-19 របស់វៀតណាម

15:48 | 24/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - លោក Ami Bera មកពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានគ្រប់គ្រងយ៉ាងល្អលើការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc កាលពីថ្ងៃទី ២២ ខែឧសភា (ម៉ោងនៅអាមេរិក) បានមានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយតំណាងសមជិករដ្ឋសភានៃបក្សប្រជាធិបតេយ្យលោក Ami Bera ប្រធានអនុគណៈកម្មាធិការអាស៊ី - ប៉ាស៊ីហ្វិកនិងប្រឆាំងនឹងការសាយភាយអាវុធនុយក្លេអ៊ែរនៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា។ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិកនិងបានសហការគ្នាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19។

សមាជិករដ្ឋសភាលោក Ami Bera នៃរដ្ឋកាលីហ្វ័រញ៉ាបានវាយតម្លៃខ្ពស់និងអបអរសាទរដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានគ្រប់គ្រងយ៉ាងល្អលើការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ហើយបានបង្ហាញនូវបំណងចង់ទៅធ្វើទស្សនកិច្ចនៅប្រទេសជាច្រើនក្នុងតំបន់ រួមទាំងវៀតណាមផងដែរ នៅពេលដែលបណ្ដាប្រទេសនេះបានគ្រប់គ្រងជំងឺរាតត្បាត។

សមាជិករដ្ឋសភាលោក Ami Bera។

សមាជិករដ្ឋសភាលោក Ami Bera បានឱ្យដឹងថា អាទិភាពមួយនៃអនុគណៈកម្មាធិការអាស៊ី - ប៉ាស៊ីហ្វិក ហើយលោកដោយផ្ទាល់គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយបណ្តាប្រទេសក្នុងតំបន់ ដែលក្នុងនោះមានវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្មនិងសន្តិសុខ - ការពារជាតិ ធានាសន្តិសុខនិងសុវត្ថិភាពដែនសមុទ្រ ប្រទេសក្នុងតំបន់គោរពច្បាប់អន្តរជាតិ សណ្ដាប់ធ្នាប់ ផ្អែកលើច្បាប់ សេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសមុទ្រខាងកើតនិងជំរុញកិច្ចសហប្រតិបត្តិការ Me Kong- អាមេរិក។ ទាក់ទងនឹងសមុទ្រខាងកើត សមាជិករដ្ឋសភាលោក Ami Bera បានឱ្យដឹងថា រដ្ឋសភាអាមេរិកនិងលោកដោយផ្ទាល់តែងតែចាប់អារម្មណ៍និងតាមដានយ៉ាងដិតដល់ការវិវឌ្ឍនានានៅសមុទ្រខាងកើត ដោយប្រឆាំងនឹងសកម្មភាពរំលោភអធិបតេយ្យភាពនិងការប្រឆាំងនឹងច្បាប់អន្តរជាតិ សណ្ដាប់ធ្នាប់ផ្អែកលើច្បាប់និងបង្ករអស្ថិរភាពក្នុងតំបន់។

ក្នុងឱកាសនេះឯកអគ្គរដ្ឋទូតវៀតណាមលោក Ha Kim Ngoc និងសមាជិករដ្ឋសភាលោក Bera ក៏បានផ្លាស់ប្តូរយោបល់ស្តីពីការបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងរដ្ឋកាលីហ្វ័រញ៉ានាពេលខាងមុខ

ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc បានសំណើរសមាជិករដ្ឋសភាលោក Ami Bera និងរដ្ឋអំណាច រដ្ឋសភានៃរដ្ឋកាលីហ្វ័រញ៉ាបន្តបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍វៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅរដ្ឋកាលីហ្វ័រញ៉ាដើម្បីសហគមន៍វៀតណាមបន្តចូលរួមវិភាគទានសម្រាប់ការអភិវឌ្ឍនៃរដ្ឋ ក៏ដូចជាទំនាក់ទំនងទ្វេភាគី៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦