ស្ថិតនៅជ្រៅក្នុងផ្លូវតូចមួយនៅតាមបណ្តោយផ្លូវលេខ ៣៧៤ ឡេហុងផុង សង្កាត់ ១ ខ័ណ្ឌ ១០ ក្រុងហូជីមិញ ផ្សារឡេហុងផុងមានភាពល្បីល្បាញដោយសារតូបលក់ម្ហូបប្រចាំតំបន់រាប់រយមុខដ៏សល្បីៗ ដែលមានដើមប្រភព ចេញពីប្រទេសកម្ពុជា។
![]() |
![]() |
![]() |
ផ្សារកម្ពុជាគួរឱ្យចាប់អារម្មណ៍នៅចំកណ្តាលទីក្រុងហូជីមិញ |
នៅទសវត្សឆ្នាំ ១៩៧០ ប្រជាជនកម្ពុជាជាច្រើនបានចូលមកប្រទេសវៀតណាម។ បន្តិចម្ដងៗពួកគេបានបង្កើតអាជីវកម្ម ដោយបើកតូបលក់និងធ្វើពាណិជ្ជកម្មទំនិញកម្ពុជា។ រហូតមកដល់ពេលនេះពាណិជ្ជករតូចៗនៅក្នុងផ្សារបាន ធ្វើពាណិជ្ជកម្មអស់រយៈពេលជិត ៥០ ឆ្នាំហើយ។ផ្សារឡេហុងផុងមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវតូចមួយដែលមានប្រវែងតែ ១០០ ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែនេះគឺកន្លែង ដែលមានម្ហូបដ៏ឆ្ងាញ់ៗនិងជាមានរបស់របរផលិតនៅក្នុងប្រទេស កម្ពុជា (Made in Cambodia)។ តាំងពីព្រឹកព្រលឹម ហាងលក់ទំនិញគ្រៀមមានភ្ញៀវចេញចូកដើម្បីទិញផលិតផលជាច្រើន។ គ្រប់មុខម្ហូបទាំងអស់របស់ម្ហូបខ្មែរត្រូវបានបង្ហាញ នៅលើតូបធ្វើឱ្យអ្នកណាម្នាក់មានអារម្មណ៍ថាដូចជាកំពុងឈរនៅក្នុងផ្សារប្រទេសកម្ពុជាតែម្តង។ ម្ហូបនិងទំនិញគ្រប់មុខ ពីត្រីគ្រៀមរហូតដល់ទឹកត្រី ពីសាច់ក្រករហូតដល់ស្រាបៀរ និងគ្រឿងទេសមិនមានអ្វីដែលខ្វះនោះឡើយ។
![]() |
![]() |
ផ្សារកម្ពុជាគួរឱ្យចាប់អារម្មណ៍នៅចំកណ្តាលទីក្រុងហូជីមិញ |
ទំនិញគ្រៀម Tu Xe ដែលមានអាយុកាលចំណាស់ជាងគេ ដែលមានទីតាំងនៅចំណុចប្រសព្វផ្លូវជាមួយហាងធំៗ ដែលព្យួរលក់ត្រីគ្រៀមជាច្រើនប្រភេទដ៏ល្បីរបស់កម្ពុជា។ ទំនិញទាំងនេះសុទ្ទសឹងតែចាប់ភ្នែក្ញៀវដែលមកដល់ទីនេះម្តងៗ ។ មិនត្រឹមតែអាហារគ្រៀមប៉ុណ្ណោះទេ ប៉ុន្តែហាង Tu Xe ថែមទាំងលក់នុំបញ្ចុកបែបខ្មែរដ៏ល្បីឈ្មោះ ដែលត្រឹមតែលក់ ចាប់ពីម៉ោង ៧ ដល់ ១០ ព្រឹកគឺអស់ស្តុកហើយ។ អ្នកដែលទើបតែភ្លក់មុខម្ហូបប្លែកៗនេះ នឹងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីរសជាតិត្រីគ្រៀមនិងនំបញ្ចុកតែម្តង។ ចំពោះប្រជាជនកម្ពុជា ដែលរស់នៅទីនេះនុំបញ្ចុកមួយចាននាំមកនូវ រសជាតិប្រពៃណីនៃស្រុកកំណើតជាទីស្រឡាញ់របស់គេផងដែរ។
![]() |
ផ្សារកម្ពុជាគួរឱ្យចាប់អារម្មណ៍នៅចំកណ្តាលទីក្រុងហូជីមិញ |
នៅពីក្រោយហាងលក់ទំនិញគ្រៀមគឺជាឋានសួគ៌នៃអាហារសម្រន់។ ហាងលក់បង្អែម "យាយ Co" ជាមួយបង្អែមខ្មែរ គ្រប់មុខគួរឱ្យទាក់ទាញភ្ញៀវទាំងអស់គ្នា។ អ្នកអាចជ្រើសរើសបង្អែមគ្រប់មុខណាមួយដែលបង្ហាញនៅលើតុលក់។
មិនត្រឹមតែមានមុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេមុខម្ហូបជាច្រើនប្រភេទមកពីគ្រប់តំបន់ សុទ្ធសឹងតែមាន លក់នៅផ្សារនេះ។ នំគ្រប់ប្រភេទដូចជានំហ្វេ នំបាញ់ចែវ នំ Nam នំបញ្ចុកសាច់ត្រី Nha Trang នំបញ្ចុកសាច់ជ្រូវចិញ្ចាំ្រ អាំងហាណូយជាដើម ក៏មានលក់ទាំងអស់នៅក្នុងផ្សារនេះ។ ពីហាងនេះទៅហាងមួយទៀត មានភ្ញៀវចេញចូលច្រើន យ៉ាងកុះករជារៀងរាល់ថ្ងៃទាំងយប់ទាំងបានធ្វើឲ្យភ្ញៀវចាប់អារម្មន៍ដោយការពេញចិត្តនិងរីករាយជាមួយនឹងរបស់របរគ្រប់យ៉ាងដែលបានទទួលទាននៅក្នុងផ្សារនេះផងដែរ៕
hcmcpv.org.vn/
មតិពីមិត្តអ្នកអាន