Trending now

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំចំពោះការផ្គត់ផ្គង់ទំនិញជាតម្រូវការប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង»

11:44 | 03/05/2021 ហេង វុធ្ធី

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុញ្ញាតគោលការណ៍ពិសេស ចំពោះការផ្គត់ផ្គង់ទំនិញជាតម្រូវការប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ។

សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​ សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ដាក់ទុន​វិនិយោគ និង​ថែមទាំង​ផ្ទេរ​ចំណេះដឹង និង​បច្ចេកទេសឲ្យ​កម្ពុជា​
រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតនូវសកម្មភាព៣ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតនូវសកម្មភាព៣ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំចំពោះការផ្គត់ផ្គង់ទំនិញជាតម្រូវការប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង»
រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំចំពោះការផ្គត់ផ្គង់ទំនិញជាតម្រូវការប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង»

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ច្បាស់ថា សម្រាប់ «តំបន់ក្រហម» ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ត្រូវផ្អាកជាបណ្ដោះអាសន្ន។ ដោយឡែក សម្រាប់ «តំបន់លឿងទុំ» និង «តំបន់លឿង» រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកផ្គត់ផ្គង់អាហារគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ប៉ុន្ដែត្រូវផ្អាកអាជីវកម្ម នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងអំឡុងពេលបិទខ្ទប់។

យ៉ាងណាមិញ ដោយពិនិត្យឃើញពីតម្រូវការចាំបាច់ និងស្ថានភាពអាជីវកម្មជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

* ទី១៖ រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង» បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ អាចធ្វើដំណើរទៅទិញផលិតផល ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ និងអាចចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចល័ត ឬលក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង ៣ (បី) ទាបភ្លឺតទៅ ប៉ុន្តែត្រូវផ្អាកអាជីវកម្ម នៅម៉ោង៨យប់ ជាកំហិត

ស្របតាមខ្លឹមសារ នៃសេចក្តីសម្រេចលេខ ០៩៧/២១ សសរ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញ។

* ទី២៖ រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង» ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ហេង វុធ្ធី

Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ