Trending now

តោះយើងទៅលេងកំសាន្តនៅខេត្តកែប - ទីក្រុងជាប់ឆ្នេរសមុទ្រដ៏សុខសន្តិភាព

19:44 | 30/04/2021 ហេង វុធ្ធី

យុគសម័យ - កែប (មានន័យថាចងកែបសេះ) គឺជាខេត្តតូចជាងគេបំផុតរបស់ប្រទេសកម្ពុជា ហើយទីក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រ ដ៏ល្បីល្បាញជាងគេរបស់ប្រទេសកម្ពុជា។ ឆ្លងកាត់អស់រយៈពេលយូរមកដោយមិនទាន់ត្រូវបានគេកែលម្អឡើងវិញ ទីក្រុងជាប់ឆ្នេរ សមុទ្រមួយនេះ ត្រូវបានចាប់អារម្មណ៍សារជាម្តងទៀតដោយសម្រស់ដ៏ឆើតឆាយរបស់ខ្លួនដែលគេធ្លាប់បំភ្លេចចោល។

ឆ្នេរអង្កោលនឹងក្លាយឆ្នេរទេសចរណ៍សាធារណៈដ៏ទាក់ទាញមួយនាថ្ងៃខាងមុខ ក្រៅពីឆ្នេរកែប ឆ្នេរអង្កោលនឹងក្លាយឆ្នេរទេសចរណ៍សាធារណៈដ៏ទាក់ទាញមួយនាថ្ងៃខាងមុខ ក្រៅពីឆ្នេរកែប
ភ្នំ​ម្រេចកង្កែប​នៃ​ជ្រលង​អា​រ៉ែ​ង នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ផ្សងព្រេង ភ្នំ​ម្រេចកង្កែប​នៃ​ជ្រលង​អា​រ៉ែ​ង នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ផ្សងព្រេង
តោះយើងទៅលេងកំសាន្តនៅខេត្តកែប - ទីក្រុងជាប់ឆ្នេរសមុទ្រដ៏សុខសន្តិភាព
ទៅលេងកំសាន្តនៅខេត្តកែប - ទីក្រុងជាប់ឆ្នេរសមុទ្រដ៏សុខសន្តិភាព

ទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តកែប ស្ថិតនៅចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីកំពតនិងចំណាយពេល ធ្វើដំណើរប្រមាណ ៤៥ នាទីពីទីក្រុងហាទៀនប្រទេសវៀតណាមដោយរថយន្តផងដែរ។ ខេត្តកែបដែលមាន ឆ្នេរខ្សាច់ពណ៌សក្បុស គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវ ទេសចរជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

តោះយើងទៅលេងកំសាន្តនៅខេត្តកែប - ទីក្រុងជាប់ឆ្នេរសមុទ្រដ៏សុខសន្តិភាព
ទៅលេងកំសាន្តនៅខេត្តកែប - ទីក្រុងជាប់ឆ្នេរសមុទ្រដ៏សុខសន្តិភាព

កែប (មានន័យថាចងកែបសេះ) គឺជាខេត្តតូចជាងគេបំផុតរបស់ប្រទេសកម្ពុជា ហើយទីក្រុងកែបធ្លាប់ជាទីក្រុងឆ្នេរសមុទ្រ ដ៏ល្បីល្បាញជាងគេរបស់ប្រទេសកម្ពុជា។ ឆ្លងកាត់អស់រយៈពេលយូរមកដោយមិនទាន់ត្រូវបានគេកែលម្អឡើងវិញ ទីក្រុងជាប់ឆ្នេរ សមុទ្រមួយនេះ ត្រូវបានចាប់អារម្មណ៍សារជាម្តងទៀតដោយសម្រស់ដ៏ឆើតឆាយរបស់ខ្លួនដែលគេធ្លាប់បំភ្លេចចោល។

តោះយើងទៅលេងកំសាន្តនៅខេត្តកែប - ទីក្រុងជាប់ឆ្នេរសមុទ្រដ៏សុខសន្តិភាព
ទៅលេងកំសាន្តនៅខេត្តកែប - ទីក្រុងជាប់ឆ្នេរសមុទ្រដ៏សុខសន្តិភាព

វិឡាដែលត្រូវគេបោះបង់ចោលបានក្លាយជាទីតាំងរូបថតដ៏ស្រស់ស្អាត។ រីឯឆ្នេរសមុទ្រនៅទីនេគឺពិតជាសក្បុសនិងនៅ តែរក្សាភាពស្ងាត់ស្ងៀមដូច ដើមផងដែរ។ ម៉ូតែលនិងសណ្ឋាគារប្រណីតមួយចំនួននៅទីនេះក៏ត្រូវបានសាងសង់ក្នុងតម្លៃសមរម្យ។ នៅជុំវិញខេត្តកែប នៅខាងក្រៅឆ្នេរសមុទ្រ អ្នកទេសចរអាចជិះទូកទៅកាន់កោះទន្សាយនៅក្បែរនោះ ឬទៅទស្សនាសួនម្រេចបៃតង កសិដ្ឋានមេអំបៅចម្រុះពណ៌ឬរុករកឧទ្យានជាតិនៅកែប ផងដែរ។

តោះយើងទៅលេងកំសាន្តនៅខេត្តកែប - ទីក្រុងជាប់ឆ្នេរសមុទ្រដ៏សុខសន្តិភាព
ទៅលេងកំសាន្តនៅខេត្តកែប - ទីក្រុងជាប់ឆ្នេរសមុទ្រដ៏សុខសន្តិភាព

ម្ហូបឆ្ងាញ់ពិសេសមួយដែលមិនត្រូវខកខាននៅកែបគឺម្ហូបក្តាម។ គ្រឿងសមុទ្រនេះបានក្លាយជានិមិត្តរូបនៃទីក្រុងកែបជាមួយនឹង រូបសំណាកដែលត្រូវបានសាងសង់នៅលើឆ្នេរសមុទ្រ។ ក្តាមនៅទីនេះមានសាច់ធាត់ៗមានក្លិនក្រអូបនិងមានតម្លៃសមរម្យទៀតផង។ ក្រៅពីក្តាមមានគ្រឿងសមុទ្រជាច្រើនប្រភេទផ្សេងៗទៀត រួមជាមួយម្រេចនិងទុរេន។

តោះយើងទៅលេងកំសាន្តនៅខេត្តកែប - ទីក្រុងជាប់ឆ្នេរសមុទ្រដ៏សុខសន្តិភាព
ទៅលេងកំសាន្តនៅខេត្តកែប - ទីក្រុងជាប់ឆ្នេរសមុទ្រដ៏សុខសន្តិភាព

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឆ្នេរសមុទ្រ ទេសចរណ៍ខេត្តកែបបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកកែប ជាពិសេស ភ្ញៀវទេសចរវៀតណាម។ នៅក្បែរទេសភាពនិងម្ហូបអាហារបានទាក់ទាញភ្ញៀវទេសចរមកពីទីជិតនិងឆ្ងាយ។ អ្នកទេសចរជាច្រើន ពេលមកលេងកំសាន្តខេត្តកំពត គេតែងតែត្រៀមខ្លួនទៅលេងឆ្នេរសមុទ្រកែប ដើម្បីហែលទឹក និងសម្តាកលំហែកាយទៀតផង។ កែបជាទីក្រុងឆ្នេរសមុទ្រកំពុងរស់ឡើងវិញបន្ទាប់ពីត្រូវបានគេបំភ្លេចចោលជាយូរមកហើយ៕

ហេង វុធ្ធី

travelmag.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤