Trending now

ភ្នំ​ម្រេចកង្កែប​នៃ​ជ្រលង​អា​រ៉ែ​ង នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ផ្សងព្រេង

12:59 | 26/03/2021

តំបន់​ភ្នំ​ម្រេចកង្កែប​ដែល​ស្ថិត​នៅ​ជ្រលង​អា​រ៉ែ​ង ស្ថិត​ក្នុង​ឃុំ​ជំនាប់ ស្រុក​ថ្ម​បាំង ខេត្តកោះ​កុង នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ផ្សេង​ព្រេង​ដ៏ ទាក់ទាញ​បំផុត​នា​ពេល​ខាង​មុខ ។ នេះ​បើ​យោង តាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ ។

ភ្នំ​ម្រេចកង្កែប​នៃ​ជ្រលង​អា​រ៉ែ​ង

ម្រេចកង្កែប ជា​តំបន់​ទេសចរណ៍​ផ្សងព្រេង​មួយ កំពុងមាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង​នូវ​សម្រស់​ដ៏​ស្រស់ត្រកាល អមដោយ​ដើមឈើ​តូច ធំៗ បង្កើតជា​ម្លប់​ដ៏​ត្រជាក់​កាយា​សម្រាប់​ភ្ញៀវទេសចរ គយគន់​ទេសភាព​ពពក​កក​ពាសពេញ​ខាង​ដើមឈើ ប្រៀបបាន​នឹង​គំនូ​ធម្មជាតិ​រស់​រវើក​។ ភ្ញៀវទេសចរ ភាគច្រើន​ចូលចិត្ត​ឡើង​ភ្នំ​ម្រេចកង្កែប ជា​ក្រុម និង​សម្រាក​លើ​ភ្នំ​ម្រេចកង្កែប ដោយ​បោះតង់ តាមរយៈ​សេវាកម្ម​របស់​សហគម​ន៍​ទេសចរណ៍​ជនជាតិដើម​ភាគតិច​ជង ដែលមាន​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​សម្រាប់​នាំ​ផ្លូវ ព្រមទាំង​មាន​អាហារ​ពេលព្រឹក និង​កាហ្វេ សម្រាប់​ភ្ញៀវទេសចរ​។

​តំបន់ភ្នំ​ម្រេចកង្កែប​ស្ថិតនៅ​ជ្រលង​អា​រ៉ែ​ង ក្នុង​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង​។ ភ្ញៀវទេសចរ អាចធ្វើ​ដំណើ​ដោយ​មធ្យោបាយ ម៉ូតូ ដោយ​ត្រូវ​ចំណាយពេល​ប្រហែល​៥០​នាទី និង​ឡើង​ភ្នំ​ដោយ​ថ្មើរជើង ត្រូវ​ចំណាយពេល​ប្រមាណ ២​ម៉ោង ដើម្បី​ឡើងដល់​កំពូលភ្នំ​ម្រេចកង្កែប​។ ភ្នំ​ម្រេចកង្កែប មាន​ចម្ងាយ​ជិត​ស្នាក់ការ​សហគមន៍​ជាងគេ​ប្រមាណ​១០ គីឡូម៉ែត្រ​ពី​ស្នាក់ការ​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង។

ភ្នំ​ម្រេចកង្កែប​នៃ​ជ្រលង​អា​រ៉ែ​ង

បន្ទាប់​ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​រៀបចំ​តំបន់​ទេសចរណ៍​ផ្សងព្រេង​(Jungle Trekking AdventureTourism) នៅ​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង​លោក​តុ​ប សុ​ភ័ក អនុ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​ក្រុមការងារ​នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ធ្វើ​ដំណើរ​ទស្សនកិច្ច​ឈ្វេងយល់​តំបន់​ទេសចរណ៍​ផ្សងព្រេង​នៃ​ភ្នំ​ម្រេចកង្កែប​នៃ​ជ្រលង​អា​រ៉ែ​ង។

លោក​តុ​ប សុ​ភ័ក ឲ្យ​ដឹង​ថា ក្រុមការងារ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឡើង​ភ្នំ​ម្រេចកង្កែប​នេះ ដោយ​មានការ​រៀបចំ និង​ឧទ្ទេសនាម​ដោយ​លោក​ទូច សុ​ផា​នី ប្រធាន​គម្រោង​អេកូ​ទេសចរណ៍​ជី​ផាត និង​អា​រ៉ែ​ង​លោក​ទិ​ត្យ លី ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង និង​សមាជិក​សហគមន៍​ដែល​ជាម​គ្គុ​ទេស​ក៏ និង​ចុងភៅ​ព្រៃ ។

ភ្នំ​ម្រេចកង្កែប​នៃ​ជ្រលង​អា​រ៉ែ​ង

លោក​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បញ្ជាក់​ថា​ភ្នំ​ម្រេចកង្កែប ជា​ភ្នំ​មួយ​ដែល​ភ្ញៀវ​ទេសចរ​បែប​ផ្សងព្រេង​មិន​ដែល​រំលង​ពេល​ទៅ​កម្សាន្ត​នៅ​តំបន់​អា​រ៉ែ​ង ។ ភ្នំ​នេះ​ជា​ជួរ​ភ្នំ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​តំបន់​អា​រ៉ែ​ង​ក្នុង​ឃុំ​ជំនាប់ ស្រុក​ថ្ម​បាំង ខេត្តកោះកុង និង​មាន​ទីតាំង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិ​ជំនាប់​ទេ ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ប្រហែល​២​ទៅ​៣​ម៉ោង​ដោយ​ថ្មើរជើង លើ​ផ្លូវ​ប្រមាណ​ជា​៦​គីឡូម៉ែត្រ និង​ត្រូវ​ឡើង​តាម​ជម្រៀលភ្នំ ។

ភ្នំ​ម្រេចកង្កែប​នៃ​ជ្រលង​អា​រ៉ែ​ង

ភ្ញៀវ​ទេសចរ​អាច​សម្រាក​នៅ​លើ​ភ្នំ​ជា​លក្ខណៈ​បោះ​តង់ ឬ​គេង​អង្រឹង បរិភោគ​អាហារ​ជុំវិញ​ភ្នក់ភ្លើង​ដែល​ចំអិន​ដោយ​ចុងភៅ​ព្រៃរបស់​សហគមន៍ អង្គុយ​បណ្តែតអារម្មណ៍​ជាមួយ​ធម្មជាតិ គយគន់​ថ្ងៃ​រះ​ជាមួយ​អ័ព្ទ​នា​ពេល​ព្រឹក​ព្រលឹម ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​ការ​ងូតទឹក​ស្ទឹង​ដ៏​ត្រជាក់​នៅ​លើ​កំពូលភ្នំ​តែ​ម្តង រួម​ជាមួយ​បរិយាកាស​រមណីយ​ដែល​ពិបាក​ពណ៌នា​ឲ្យ​អស់​សេចក្តី ។

លោក​តុ​ប សុ​ភ័ក ថ្លែង​ថា​កន្លង​មក ក្រុមការងារ​ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង និង​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង​រៀបចំ​ប្រែក្លាយ​តំបន់​នេះ​ជា​តំបន់​ទេស​ចរណ៍​ផ្សងព្រេង​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ស្រលាញ់​ការ​ផ្សងព្រេង និង​ធម្មជាតិ ។ លោក​តុ​ប សុ​ភ័ក អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​កម្សាន្ត​នៅ​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង រួម​ជាមួយ​ការ​ទទួល​បាន​បទ​ពិសោធន៍ ថ្មី​ៗ​នៃ​ការ​ឡើង​ភ្នំ​ម្រេចកង្កែប​នេះ ប្រកបដោយ​ភាព​រីករាយ ៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: kohsantepheapdaily និង thmeythmey25.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម