Trending now

បន្តជួយគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា

14:04 | 29/04/2021

យុគសម័យ - នាព្រឹកថ្ងៃទី ២៨ ខែមេសា ​នៅច្រកទ្វារព្រំដែនអន្តរជាតិ Xa Mat (ខេត្ត Tay Ninh) គណៈប្រតិភូនៃស្ថានទូត​វៀតណាមប្រចាំនៅកម្ពុជានិងសមាគមខ្មែរ - វៀតណាម​នៅកម្ពុជាបានទទួលទំនិញគាំទ្រជាបន្ទាន់ដែល​ជូន​ដល់សហគមន៍ប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជាដែលកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ក្នុងរយៈពេលបច្ចុប្បន្ននេះ ដោយសារការប្រឆាំង​នឹងជំងឺ​កូវីដ ១៩ ។

ការជួយឧបត្ថម្ភសហគមន៍ប្រជាជនមានដើមកំណើតវៀតណាមនៅតំបន់បិទខ្ទប់ នៅឯខេត្តព្រះសីហនុ ការជួយឧបត្ថម្ភសហគមន៍ប្រជាជនមានដើមកំណើតវៀតណាមនៅតំបន់បិទខ្ទប់ នៅឯខេត្តព្រះសីហនុ
អំណោយទាំងខាងសម្ភារៈនិងស្មារតីជូនដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តកំពត អំណោយទាំងខាងសម្ភារៈនិងស្មារតីជូនដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តកំពត
បន្តជួយគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
ទិដ្ឋភាបនៃការប្រគល់អំណោយ។

លោកឧត្តមសេនីយ៍ត្រី Dang Van Lam មេបញ្ជាការ រងយោធភូមិភាគទី ៧ ក្នុងនាមថ្នាក់ដឹកនាំនៃបញ្ជាការ ដ្ឋានយោធភូមិភាគនេះបានប្រគល់ម៉ាស់ចំនួន ២៥០០០ ទឹកអាកុលសម្លាប់មេរោគចំនួន ៥០០ លីត្រ​ មុងចំនួន ១០០០ កំប៉ុងត្រីខ ១០០ កេស ម្ហូបក្រៀមចំនួន ១០០ កេសនិងសាច់ប្រាក់ ២ ​ពាន់លានដុង និងអះអាង​ថា​ យោធភូមិទី ៧ តែងតែយកចិត្តទុក​ដាក់​និង​មាន​ការ​ចាប់អារម្មណ៍ជានិច្ចជាមួយសហគមន៍ប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា។

លោក Ho Dinh Hoang Minh អនុប្រធានក្រុមហ៊ុន ភាគហ៊ុន Mai Linh ក្នុងនាមក្រុមហ៊ុន​និង​សហគ្រាស​មួយចំនួននៅក្នុងគណៈកម្មធិការរៀបចំគម្រោងទិវាសែនស្តេច Hung វៀតណាម​លើ​ទូទាំង​ពិភពលោក​បានប្រគល់ម៉ាស់ចំនួន ៨៥,០០០ អង្ករចំនួន ២០ តោន និងថ្នាំបង្ការជំងឺកូវីដ ១៩ ​ហើយ​លោក​បានបញ្ជាក់​ថា ក្រុមហ៊ុន Mai Linh និងអាជីវកម្មចែករំលែក និងស្វែងយល់នូវការលំបាករបស់សហគមន៍ប្រជាចន​មានដើមកំណើតវៀតណាម នៅកម្ពុជា ហើយនឹងបន្ត​អំពាវនាវអាជីវកម្មនិងសប្បុរសជនឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់សហគមន៍ប្រជាជនមានដើមកំណើតវៀតណាមក្នុងគ្រាលំបាកនេះ។

បន្តជួយគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនភាគហ៊ុន Mai Linh ក្នុងនាមក្រុមហ៊ុន​និង​សហគ្រាស​មួយចំនួននៅក្នុងគណៈកម្មធិការរៀបចំគម្រោងទិវាសែនស្តេច Hung វៀតណាម​លើ​ទូទាំង​ពិភពលោក​បានប្រគល់អំណោយ។

ក្នុងនាមគណៈប្រតិភូ លោក​ Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាមបានជូនដំណឹងអំពី​ ស្ថានភាពសហគមន៍នៅកម្ពុជានិងការខិតខំប្រឹងប្រែងរបស់ស្ថានទូតនិងសមាគម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ​ដើម្បីផ្តល់ការគាំទ្រទាន់ពេលវេលានិងជាក់ស្តែងបំផុតដល់ក្រុមគ្រួសារប្រជាជនមានដើមកំណើតវៀតណាមដែលមានកាលៈទេសៈលំបាកកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងខេត្តជាច្រើននៅទូទាំងប្រទេសកម្ពុជា។

តំណាងស្ថានទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពដ៏ថ្លៃថ្នូនិងជាក់ស្តែងនៃបញ្ជាការដ្ឋានយោធភូមិទី ៧ ក្រុមហ៊ុន Mai Linh អាជីវកម្ម និងសប្បុរសជនដែលបានឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវរបស់ស្ថានទូតវៀតណាមប្រចាំនោកម្ពុជានិងជួយឧបត្ថម្ភដល់ប្រជាជនទាន់ពេលវេលា ហើយបាន​ប្រកាសថា ស្ថានទូតនិងសមាគមគ្រប់ជាន់ថ្នាក់នឹង សម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តផែនការគាំទ្រ​សហគមន៍​ប្រកបដោយប្រសិទ្ធភាព​ ហើយនឹងធ្វើអ្វីៗ​គ្រប់យ៉ាង​ដែលអាចធ្វើទៅបាន ​ដើម្បីជួយសហគមន៍​ដើម្បីជំនះការលំបាកនិងមានស្ថិរភាពក្នុងជីវភាពរស់នៅរបស់ប្រជាជននិងគោរពយ៉ាងតឹងរឹងនូវបទបញ្ជាបង្ការជំងឺរបស់វៀតណាមនិងកម្ពុជា៕

ĐSQ Viet Nam tai Campuchia

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស