Trending now

ការជួយឧបត្ថម្ភសហគមន៍ប្រជាជនមានដើមកំណើតវៀតណាមនៅតំបន់បិទខ្ទប់ នៅឯខេត្តព្រះសីហនុ

08:54 | 27/04/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ២៥ ខែមេសា អង្ករជំនួយដំបូងត្រូវបានប្រគល់ដល់ប្រជាជនមានដើមកំណើត វៀតណាមរាប់សិបគ្រួសារដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ដើម្បីការពារនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងក្រុងព្រះសីហនុ (ខេត្តព្រះសីហនុ) ។

ខេត្ត KIEN GIANG បន្តគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាដែលមានស្ថានភាពរស់នៅលំបាក ដោយសារជំងឺកូវីដ ១៩ ខេត្ត KIEN GIANG បន្តគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាដែលមានស្ថានភាពរស់នៅលំបាក ដោយសារជំងឺកូវីដ ១៩
អំណោយទាំងខាងសម្ភារៈនិងស្មារតីជូនដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តកំពត អំណោយទាំងខាងសម្ភារៈនិងស្មារតីជូនដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តកំពត
ការជួយឧបត្ថម្ភសហគមន៍ប្រជាជនមានដើមកំណើតវៀតណាមនៅតំបន់បិទខ្ទប់ នៅឯខេត្តព្រះសីហនុ
ប្រជាជនមានដើមកំណើតវៀតណាមជាច្រើននាក់ រស់នៅតំបន់ទំនប់រលកកំពុងធ្លាក់ចូលក្នុងស្ថានភាពខ្វះខាតយ៉ាងធ្ងន់ធ្ងរ នៅពេលដែលតំបន់ទីប្រជុំជននៅទីនេះ ស្ថិតនៅក្នុងតំបន់ដែលមានការរីករាលដាល ហើយត្រូវបានធ្វើចត្តាឡីស័ក អស់រយៈពេលជិតមួយខែ ចាប់តាំងពីថ្ងៃទី ២៨ ខែមីនា។ (រូបថត៖ Tran Long / វៀតណាម +)

ចាប់ពីថ្ងៃទី ២៣ ខែមេសា ដើម្បីទប់ស្កាត់នឹងហានិភ័យនៃការឆ្លងមេរោគ Sar –Cov 2 នៅក្នុងសហគមន៍ អាជ្ញាធរខេត្តព្រះសីហនុបានចេញបទបញ្ជាមួយ ដើម្បីបិទខ្ទប់ទីក្រុងព្រះសីហនុទាំងមូល ក៏ដូចជាបង្កើតតំបន់ក្រហមសម្រាប់ភូមិចំនួន ១, ២ , ៣, ៤ និង ៥ នៃសង្កាត់ ៤ នៃទីក្រុងព្រះសីហនុ (អនុវត្តចាប់ពីម៉ោង ០០ ថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី ៦ ខែឧសភា) ដោយសារការរាលដាលនៃជំងឺធ្ងន់ធ្ងរ។

នៅព្រឹកថ្ងៃទី ២៥ ខែមេសានេះ លោក Tran Van Nam ប្រធានសមាគមខ្មែរ - វៀតណាមខេត្តព្រះសីហនុបានទូរស័ព្ទមកលោកអគ្គកុងស៊ុល និងរាយការណ៍អំពីស្ថានភាពនៃប្រជាជនជាតិវៀតណាមជាច្រើននាក់ នៅតំបន់ទំនប់រលកកំពុងធ្លាក់ខ្លួនឃ្លានយ៉ាងខ្លាំង នៅពេលដែលតំបន់ប្រជុំជន ស្ថិតក្នុងតំបន់ផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយត្រូវបានធ្វើចត្តាឡីស័កក្នុងរយៈពេលជិតមួយខែ ចាប់តាំងពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន។

នារសៀលថ្ងៃទី ២៥ ខែមេសា ក្បួនរថយន្តរបស់អគ្គកុងស៊ុលវៀតណាមបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៣ បន្ទាប់ពីទទួលបានការសម្របសម្រួលពីសកម្លាំងអន្តរក្រសួងនៃប្រទេសសាមី ដើម្បីនាំយកសម្ភារៈជំនួយចំនួន ៥០ ដែលប្រគល់ជូនគ្រួសារចំនួន ៥០ គ្រួសារដែលជាក្រុមគ្រួសារប្រជាជនមានដើមកំណើតវៀតណាមក្រីក្រ នៅតំបន់ទំនប់រលក ចំពេល​វេលាចាំបាច់បំផុត។

ការជួយឧបត្ថម្ភសហគមន៍ប្រជាជនមានដើមកំណើតវៀតណាមនៅតំបន់បិទខ្ទប់ នៅឯខេត្តព្រះសីហនុ
លោកអគ្គកុងស៊ុល Vu Ngoc Ly (ស្តាំ) ប្រគល់អំណោយសង្គ្រោះដល់ប្រជាជនមានដើមកំណើតវៀតណាម នៅក្រុងព្រះសីហនុ។ (រូបថត៖ Tran Long / វៀតណាម +)

មុនពេលប្រគល់ជំនួយសង្គ្រោះទាំងនេះ តំណាងអគ្គកុងស៊ុលវៀតណាមបានអំពាវនាវដល់ប្រជាជនរស់នៅតំបន់ទំនប់រលកឱ្យអនុវត្តន៍យ៉ាងម៉ឹងម៉ាត់វិធានការបង្ការនឹងជំងឺរាតត្បាត។

លោកអគ្គកុងស៊ុល Vu Ngoc Ly មានប្រសាសន៍ថា តំណាងការិយាល័យសាលាក្រុងព្រះសីហនុ នៅចុងថ្ងៃទី ២៥ ខែមេសានេះបានទូរស័ព្ទនិងជូនដំណឹងអំពីការដែលអាជ្ញាធរ និងសមាគមកាកបាទក្រហមខេត្តព្រះសីហនុ នឹងចាប់ផ្តើមរៀបចំការពីធីប្រគល់គ្រឿងឧបរិភោគបរិភោគដោយឥតគិតថ្លៃដល់ប្រជាជនទាំងអស់នៅតំបន់ដែលត្រូវបានបិទខ្ទប់ ដោយមិនគិតពីជនជាតិខ្មែរឬជនបរទេសទេ៕

ឌីណា

Vietnam plus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤