Trending now

ទីកន្លែងឆែកចូលថ្មីទាក់ទាញយុវជននៅកោះ Phu Quoc

22:52 | 22/04/2021 ឌីណា

យុគសម័យ - គួរឱ្យចាប់អារម្មណ៍ដែលមានទីតាំងនៅទល់មុខទីក្រុង Grand World ដោយមានរាង​ដូចផ្ទះមាន​ដំបូល​កោង​និងខ្ពស់ សំណង់ ​ Bamboo Legend បានក្លាយជា​កន្លែងឆែកចូលថ្មីទាក់ទាញយុវជន​រាប់ពាន់នាក់។ ​

សម្រស់ស្រស់ស្អាតរបស់កោះ Hon Dam Ngang នៅស្រុកកោះ Phu Quoc (វៀតណាម) សម្រស់ស្រស់ស្អាតរបស់កោះ Hon Dam Ngang នៅស្រុកកោះ Phu Quoc (វៀតណាម)
ទីក្រុងកោះ Phu Quoc ទទួលកាលានុវត្តភាពថ្មី ទីក្រុងកោះ Phu Quoc ទទួលកាលានុវត្តភាពថ្មី
ទីកន្លែងឆែកចូលថ្មីទាក់ទាញយុវជននៅកោះ Phu Quoc
ស្ថាបត្យកម្មមានតែមួយគត់ នៅលើកោះ ​Ngoc សំណង់ផ្ទះ Bamboo Legend ​ គឺជាទីកន្លែងឆែកចូល​ដ៏ពេញនិយមបំផុត​ នៅពេលដែល​មជ្ឈមណ្ឌល Phu Quoc United Center កំពុងរៀបចំជាបន្ទាន់ ដើម្បីដាក់ឲ្យប្រើប្រាស់ នាថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ ។ សំណង់ផ្ទះ Bamboo Legend មានកំពស់ជិត ១៥ ម​ដែល​សាងសង់​ក្នុង​ផ្ទៃដីរហូតដល់ ៧០០ ម ២ ដែលអាចទាក់​ទាញភ្ញៀវទេសច​រ​ដោយស្ថាបត្យកម្មដ៏ធំនិងប្លែក នៅចំកណ្តាល​ទីលាន​ Grand World ។
ទីកន្លែងឆែកចូលថ្មីទាក់ទាញយុវជននៅកោះ Phu Quoc
នៅខាងក្នុងផ្ទះ Bamboo Legend មានខ្យល់​អាកាស​ចេញ​ចូល​ដោយសារ "ស្ថាបត្យកម្ម"ពិសេស ដែលមានតែមួយគត់​នៃស្ថាបត្យកម្មនិងសម្ភារៈរបស់សំណង់ផ្ទះ Bamboo Legend ។

នេះគឺជាសំណង់ដែលកសាងនិងគូរប្លង់ដោយស្ថាបត្យករដ៏ល្បីល្បាញ Vo Trong Nghia ដែលមានរចនាសម្ព័ន្ធស្មុគស្មាញបំផុត​នៅលើពិភពលោក។ ដើមឫស្សីចំនួន ៣២,០០០ ដើម​មកពី​ខេត្ត Tay Ninh ត្រូវបានជ្រើសរើសយ៉ាងហ្មត់ចត់ ដើម្បីធានានូវ​សោភ័ណ្ឌភាព​និងនិរន្តរភាព។ ក្រោមដៃនិងទេ​ព​កោសល្យរបស់ លោក Vo Trong Nghia និង​ក្រុមការងារ ​ដើមឫស្សីត្រូវបាន​ត្បាញ​និងមានរាងស្វាហាប់​ដែល​ក្លាយទៅជាសំណង់​ពិសេសមួយ​គួរអោយចាប់អារម្មណ៍។

ទីកន្លែងឆែកចូលថ្មីទាក់ទាញយុវជននៅកោះ Phu Quoc
រួមបញ្ចូលគ្នារវាងនិមិត្តសញ្ញាពិសេសនៃប្រទេសវៀតណាមចំនួន ៣ រួមមាន៖ ឫស្សី ផ្កាឈូកនិងស្គរសំរិទ្ធ ផ្ទះ Bamboo Legend គឺជានិមិត្តរូបនៃការច្នៃប្រឌិតរបស់វៀតណាម ដើម្បី​បង្កើត​ចំណាប់​អារម្មណ៍ពិសេសនិងស៊ីវិស័យ ប្រកបដោយមោទនភាព​ចំពោះប្រជាជនវៀតណាម។
ទីកន្លែងឆែកចូលថ្មីទាក់ទាញយុវជននៅកោះ Phu Quoc
មិនថា ឈរខាងក្រៅឬខាងក្នុង ​មិនថានៅជិតឬឆ្ងាយ​ស្ថាបត្យកម្មពិ​សេស​នៃផ្ទះ Bamboo Legend ​ តែងតែជួយអ្នក​រូបថត​លេចធ្លោ។
ទីកន្លែងឆែកចូលថ្មីទាក់ទាញយុវជននៅកោះ Phu Quoc
នៅ Grand World - “បេះដូង​ដែលមិនដេក”​របស់ ​Phu Quoc United Center ក្រៅពីសំណង់ផ្ទះ Bamboo Legend ភ្ញៀវទេសចរអាចធ្វើដំណើរត្រឡប់ទៅអតីតកាលវិញ នៅ​វេទិកា សោភណ្ឌភាពវៀតណាម គយគន់ទេសភាពថ្ងៃលិចក្បែរទន្លេ Venice ស្ថិតនៅកណ្តាល​កោះ​Ngoc ក្លាយជាតូចនៅ ពេលឈរ ក្បែររូបសត្វខ្លាឃ្មុំកម្ពស់ ១៥ ម៉ែត្រ នៅសារមន្ទីរ Teddy Bear Museum ឬគ្រាន់តែថតរូប នៅឯហាង shophouse ចម្រុះពណ៌។
ទីកន្លែងឆែកចូលថ្មីទាក់ទាញយុវជននៅកោះ Phu Quoc
មជ្ឈមណ្ឌល Phu Quoc United Center នឹងបើកជាផ្លូវការនៅថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២១ ។ ក្រៅពីបេះដូងនៃទីក្រុង​ដោយមិនដេក​ Grand World ក៏មានកន្លែងលេងកម្សន្តនិងលក់ដូរ និងម្ហូបអាហារ​ ...
ទីកន្លែងឆែកចូលថ្មីទាក់ទាញយុវជននៅកោះ Phu Quoc
អ្នកទេសចរទៅលេងកម្សន្តទេសភាពដ៏ទំនើបនៅភាគខាងជើងកោះមិនអាចរំលងចោកមកទស្សនាសួនកម្សាន្ត Vinwonders ឧទ្យាន Vinpearl Safari និងទីលានវាយកូនហ្គោល សណ្ឋាគារ មណ្ឌលលំហែកាយ និងប្រព័ន្ធកាស៊ីណូ ... សក្ដិសមនឹងឋានសួគ៌កំសាន្តលំដាប់ពិភពលោក​នាពេលអនាគត បើកផ្លូវសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច នាពេលយប់នៅវៀតណាម ។

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស