យុគសម័យ - នាពេលឈប់សំរាកចុងសប្តាហ៍របស់គ្រួសារ យើងនឹងមិនបំភ្លេចកត់ចំណាំនូវគោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញបំផុតនៅជំវិញយើង ដើម្បីទទួលបានបទពិសោធន៍ក្នុងជីវិត។ អ្នកដែលចូលចិត្តទទួលបទពិសោធន៍ពីការធ្វើដំណើរកំសាន្តទេសចរណ៍ក៏មានបំណងចង់អោយស្គាល់អំពីគោលដៅទេសចរណ៍មួយរបស់ខេត្ត Kien Giang ដែលមានឈ្មោះថាកោះ Hon Dam Ngang ហើយត្រូវបានគេចាត់ទុកថាជាកោះរហោស្ថានមួយក្នុងចំណោមកោះទាំង ៤ ដែលមានសម្រស់ស្រស់ស្អាតបំផុតនៅវៀតណាម។ តោះយើងរួមគ្នាស្វែងយល់អំពីកោះនេះណា៎!
![]() |
![]() |
![]() |
សម្រស់ស្រស់ស្អាតរបស់កោះ Hon Dam Ngang នៅស្រុកកោះ Phu Quoc (វៀតណាម) |
កោះ Hon Dam Ngang នៅស្រុកកោះ Phu Quoc គឺជាកោះមួយក្នុងចំណោមកោះទាំង៤ ដែលមានសម្រស់ស្រស់ស្អាតបំផុតនៅវៀតណាម។ នេះត្រូវបានគេចាត់ទុកថាជាកោះដែលមានថ្មប៉ប្រះទឹកផ្កាថ្មជាច្រើនបំផុតនៅកោះ Phu Quoc។
![]() |
សម្រស់ស្រស់ស្អាតរបស់កោះ Hon Dam Ngang នៅស្រុកកោះ Phu Quoc (វៀតណាម) |
កោះ Hon Dam Ngang ត្រូវបានគេទទួលស្គាល់តាំងពីយូរមកហើយហើយនេះក៏ជាកន្លែង ដែលមានប្រព័ន្ធអេកូឡូស៊ីផ្កាថ្មដ៏សម្បូរបែបបំផុតនៅវៀតណាមផងដែរ ។
![]() |
សម្រស់ស្រស់ស្អាតរបស់កោះ Hon Dam Ngang នៅស្រុកកោះ Phu Quoc (វៀតណាម) |
ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងប្រព័ន្ធផ្កាថ្មមានចម្រុះពណ៌ ភ្ញៀវទេសចរមានឱកាសស្វែងយល់ និងទទួលបទពិសោធន៍អំពីមហាសាគរដ៏ធំល្វឹងល្វើយផងដែរ។
លើសពីនេះទៅទៀត ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែបនេះ ភ្ញៀវទេសចរទៅទស្សនាកោះHon Dam Ngangក៏មានឱកាសទទួលទានគ្រឿងសមុទ្រដ៏ស្រស់ៗជាច្រើនប្រភេទទៀតផង ឬក៏អាចទទួលបទពិសោធន៍ដោយទៅចាប់ខ្យងក្តាម បង្គារ និងស្ទួចត្រីដោយដៃផ្ទាល់របស់ខ្លួនផងដែរ។
![]() |
សម្រស់ស្រស់ស្អាតរបស់កោះ Hon Dam Ngang នៅស្រុកកោះ Phu Quoc (វៀតណាម) |
![]() |
សម្រស់ស្រស់ស្អាតរបស់កោះ Hon Dam Ngang នៅស្រុកកោះ Phu Quoc (វៀតណាម) |
ម្ហូបអាហារដែលចម្អិនដោយខ្លួនឯងគឺជាស្នាដៃដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ ព្រមទាំងមាអារម្មណ៍យ៉ាងកក់ក្តៅនិងមានអត្ថន័យនៅពេល ដែលទទួលទានម្ហូបអាហារដ៏សាមញ្ញ ប៉ុន្តែពោរពេញទៅដោយភក្តីភាព នៅទីនេះផងដែរ។
អាចនិយាយបានថា Hon Dam Ngangគឺកន្លែងទេសចរណ៍ដ៏ល្អមួយ ហេតុដូច្នេះភ្ញៀវទេសចរអាចរីករាយនឹងរយៈការសម្របខ្លួនទៅក្នុងសមុទ្រ និងធម្មជាតិព្រៃភ្នំគួរឲ្យទាក់ទាញនៅទីនេះ៕
funnytripphuquoc
មតិពីមិត្តអ្នកអាន