Trending now

ទីក្រុងកោះ Phu Quoc ទទួលកាលានុវត្តភាពថ្មី

11:55 | 24/03/2021

ខេត្ត Kien Giang នឹងបន្តកសាង ផែនការ ហើយ ស្នើទៅថ្នាក់មជ្ឈឹម នូវយន្តការនិងគោលនយោបាយលេចធ្លោ ដើម្បីបន្តអភិវឌ្ឍន៍ទីក្រុង Phu Quoc យ៉ាងខ្លាំងក្លា ព្រមទាំងក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅភាគខាងត្បូង។

ទីក្រុងកោះ Phu Quoc ទទួលកាលានុវត្តភាពថ្មី

ក្នុងក្របខ័ណ្ឌនៃបណ្ដាសកម្មភាពអបអរសាទរចំពោះការដែល Phu Quoc បានក្លាយទៅជាទីក្រុងកោះសមុទ្រដើមដំបូងរបស់វៀតណាមនោះ នាព្រឹកថ្ងៃទី ១០ ខែមករា នៅទីក្រុង Phu Quoc សម្ព័ន្ធក្រុមហ៊ុន SunGroup បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Kien Giangរៀបចំសិក្ខាសាលា ដោយប្រធានបទ ទីក្រុងកោះ Phu Quoc ទទួលកាលានុវត្តភាពថ្មី - ឆ្ពោះទៅរកភាពជោគជ័យ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត មន្ទីរពាក់ព័ន្ធ និងជាពិសេសមានការចូលរួមពីអ្នកជំនាញអ្នកវិទ្យាសាស្ត្រ សហគ្រាសផ្នែកស្ថាបត្យកម្ម អចលនទ្រព្យ សេវាកម្ម ទេសចរណ៍នៅក្នុងប្រទេស។ អញ្ជើញថ្លែងក្នុងពិធីនេះ លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានចាត់ទុកថា តាមរយៈមតិយោបល់នានាក្នុងសិក្ខាសាលានេះ ខេត្តនឹងបន្តកសាង ផែនការ ហើយ ស្នើទៅថ្នាក់មជ្ឈឹម នូវយន្តការនិងគោលនយោបាយលេចធ្លោ ដើម្បីបន្តអភិវឌ្ឍន៍ទីក្រុង Phu Quoc យ៉ាងខ្លាំងក្លា ព្រមទាំងក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅភាគខាងត្បូង និងទូទាំងប្រទេស ព្រមទាំងជាមជ្ឈមណ្ឌលរមណីយដ្ឋានដែលមានគុណភាពខ្ពស់ថ្នាក់អន្តរជាតិផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ