Trending now

សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១

19:09 | 21/04/2021

នៅលើផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ​បានសរសេរថា “ខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ថ្ងៃទី២២ខែមេសា ឆ្នាំ២០២១ នៅកម្ពុជា និងធ្វើតេស្តម្តងទៀតនៅឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១”។

សម្តេចតេជោ ហ៊ុន សែន៖ «មានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ» សម្តេចតេជោ ហ៊ុន សែន៖ «មានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ»
កម្ពុជា សម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ ខែមេសា កម្ពុជា សម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ ខែមេសា
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបាន​គូសបញ្ជាក់ថា ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូណេស៊ី ដែលជាម្ចាស់​ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចសម្រេចចេញដំណើរទៅទីក្រុង ហ្សាកាតាប្រទេស​ឥណ្ឌូណេស៊ី នៅវេលាម៉ោង១៣ រសៀល នាថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១។

សម្ដេចតេជោបានថ្លែងថា ការធ្វើតេស្ដនេះ គឺដើម្បីធានាសុវត្ថិភាពសម្រាប់មេដឹកនាំ មុនចូលប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នារាប់ទាំងប្រធានាធិបតីឥណ្ឌូណេស៊ី ផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសផ្លូវការ អំពីការចូលរួមកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន របស់សម្តេ តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១។

តាមសេចក្តីប្រកាសដែលបណ្តញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំខាងលើនេះ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួន។

«នៅក្នុងឱកាសកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានរំពឹងថា នឹងផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួនបីគឺ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេស។

បើតាមក្រសួងការបរទេស, នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកម្មវិធីអាហារស្វាគមន៍ពេលល្ងាច ដែលរៀបចំឡើងដោយលោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្រី្តការបរទេសឥណ្ឌូនេស៊ី នៅល្ងាចមុនថ្ងៃប្រជុំមេដឹកនាំអាស៊ានផងដែរ៕

AKP/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម