នារសៀលថ្ងៃទី ១៤ ខែមេសា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap លោក Doan Tan Buu បានអញ្ជើញចូលរួម និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២១ ដែលរៀបចំឡើងដោយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dong Thap សម្រាប់និស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្រ្ត និងមហាវិទ្យាល័យសហគមន៍ Dong Thap។
![]() |
ការសម្តែងសិល្បៈនៅក្នុងកម្មវិធី (រូបថត៖ thoidai.com.vn) |
យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីខេត្ត Dong Thap សម្រាប់និស្សិតឡាវ និងកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅក្នុងខេត្តប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពមួយដែលរួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ព្រមទាំងផ្សព្វផ្សាយ និងណែនាំអំពីប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ រូបភាព និងមនុស្សវៀតណាម និងខេត្ត Dong Thap ទៀតផង។
![]() |
លោក Doan Tan Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ផ្តល់អំណោយជូននិស្សិតបរទេស (រូបថត៖ thoidai.com.vn) |
ក្នុងឱកាសនេះ លោក Doan Tan Buu សូមជូនពរនិស្សិតឡាវ និងកម្ពុជា សូមទទួលបាននូវសំណាងល្អ មានសុភមង្គល និងជួបប្រទះនឹងពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
![]() |
ប្រតិភូថតរូបជាអនុស្សាវរីយ៍ជាមួយគ្រូបង្រៀន និងនិស្សិតបរទេស (រូបថត៖ thoidai.com.vn) |
លោក Doan Tan Buu ក៏រំពឹងផងដែរថា និស្សិតបរទេសម្នាក់ៗនឹងក្លាយជាស្ពានពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសដ៏ជិតស្និទ្ធ រវាងវៀតណាមជាមួយកម្ពុជា និងឡាវនិយាយរួម និងជាមួយខេត្ត Dong Thap និយាយដោយឡែក៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន