Trending now

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap មកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរដល់កងកម្លាំងប្រដាប់អាវុធ ខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា

21:47 | 10/04/2021 ឌីណា

យុគសម័យ -ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នារសៀលថ្ងៃទី ៩ ខែមេសា ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ដឹកនាំដោយលោកវរសេនីយ៍ឯក Le Van Luan មេបញ្ជាការ បានមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីឆ្នាំដល់កងកំលាំងប្រដាប់អាវុធខេត្តព្រៃវែង។

ខេត្តដុងថាប (Dong Thap) បានបន្តបរិច្ចាគទឹកប្រាក់ ២០០ លានដុងដល់ប្រជាជនកម្ពុជាដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តដុងថាប (Dong Thap) បានបន្តបរិច្ចាគទឹកប្រាក់ ២០០ លានដុងដល់ប្រជាជនកម្ពុជាដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩
ខេត្តដុងថាប (Dong Thap) បរិច្ចាគគ្រឿងបរិក្ខារពេទ្យដល់ស្នងការនគរបាលខេត្តព្រៃវេងប្រទេសកម្ពុជា ខេត្តដុងថាប (Dong Thap) បរិច្ចាគគ្រឿងបរិក្ខារពេទ្យដល់ស្នងការនគរបាលខេត្តព្រៃវេងប្រទេសកម្ពុជា
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap មកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរដល់កងកម្លាំងប្រដាប់អាវុធ ខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា

លោកវរសេនីយ៍ឯក Le Van Luan មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dong Thap បានប្រគល់ថវិកា ដើម្បីគាំទ្រដល់តំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ Phu Quy)

នៅច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba លោកវរសេនីយ៍ឯក Le Van Luan ក្នុងនាមក្រុមបេសកកម្មបានផ្ញើសារជូនពរឆ្នាំថ្មីល្អបំផុតដល់នាយទាហាន ទាហាន ពលទាហានទាំងអស់និងប្រជាជននៅតំបន់ជាប់ព្រំដែន​នៃខេត្ត​ព្រៃវែង និងខេត្ត Dong Thap។

លោកវរសេនីយ៍ឯក Le Van Luan បានអះអាងថា ក្នុងរយៈពេលកន្លងមក បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap និងកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែងបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តការងារគ្រប់គ្រងនិងការពារព្រំដែន ការសំរបសំរួលប្រកបដោយប្រសិទ្ធភាព ក្នុងការបង្ការនិងទប់ស្កាត់នឹងការីករាលដាលនៃជំងឺកូវីដ ១៩ ។ ដោយហេតុនេះ វាបានរួមចំណែកក្នុងការលើកកម្ពស់សាមគ្គីភាព មិត្តភាពនិងការយោគយល់គ្នារវាងកងកម្លាំងប្រដាប់អាវុធជាមួយអាជ្ញាធរនិងប្រជាជននៅតាមតំបន់ព្រំដែនប្រទេសវៀតណាម - កម្ពុជា។

សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន​ខេត្ត​ Dong Thap ថ្នាក់ដឹកនាំនៃតំបន់ប្រតិបត្តិការសឹងរងខេត្តព្រៃវែង​បាន​ចាត់ទុក​ថា នាក្នុងគ្រាលំបាក ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ មានការរីកចម្រើនកាន់តែខ្លាំងឡើង ៗ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ការជួយគាំទ្រពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន​ខេត្ត​ Dong Thap គឺជាកម្លាំងលើកទឹកចិត្តដល់កម្មាភិបាលនិងទាហាននៃកងកម្លាំងប្រដាប់អាវុធខេត្ត​ព្រៃវែងបបំពេញភារកិច្ចដែលបានប្រគល់ឱ្យបានល្អ

ជាមួយគ្នានេះ ភាគីកម្ពុជាបានបញ្ជាក់ថា ត្រូវបាន​សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប៉ុស្តិ៍កងទ័ពការពារព្រំដែន​និងអាជ្ញាធរ​បណ្តាតំបន់នៅតាមបន្ទាត់ព្រំដែនជាមួយខេត្ត Dong Thap ដើម្បីរួមគ្នាកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព​ មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។

ក្នុងឱកាសនេះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដល់តំបន់ប្រតិបត្តិការសឹងរងខេត្តព្រៃវែង និងប្រគល់ថវិកាចំនួន ៣៧០ លានដុង ដើម្បីឧបត្ថម្ភដល់កងកំលាំងប្រដាប់អាវុធខេត្ត ក្នុងការជួសជុលបន្ទាយទាហានបម្រើការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ៕

ឌីណា

nhandan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤