របរត្បាញសំណាញ់ឫស្សីជារបរប្រពៃណីដែលមានតាំងពីយូរលង់មក របស់ប្រជាជនឃុំ My Tra ទីក្រុង Cao Lanh ខេត្ត Dong Thap។ ឆ្លងកាត់ការឡើងចុះជាច្រើន មុខរបរនេះហាក់បីដូចជាហៀបនឹងសាបសូន្យបាត់បង់ទៅហើយ ប៉ុន្តែថ្មីៗនេះបានរីកចម្រើនឡើងវិញ ហើយអ្នកដែលនៅតែប្រកបមុខរបរនេះ សុទ្ធតែមានក្ដីសប្បាយរីករាយដោយសារតែជីវភាពរស់នៅមានស្ថេរភាព និងប្រសើរឡើង។
ខេត្ត Dong Nai (វៀតណាម) ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា Dong Thap ៖ កន្លែងទេសចរណ៍ ភោជនីយដ្ឋាន និងអាជីវកម្មចំនួន ៦២កន្លែង ដែលបម្រើម្ហូបធ្វើពីផ្កាឈូក |
សំណាញ់ឫស្សី គឺជាឈ្មោះផលិតផលសិប្បកម្មធ្វើពីដើមឫស្សី ឬ ឫស្សីពក ដែលត្រូវបានជាងសិប្បកម្មច្រៀកទៅជាចម្រៀកវែងៗ ហើយត្បាញជាមួយគ្នាជាផ្ទាំងបន្ទះធំៗ ដែលមានទំហំកំណត់ទុកជាមុន។ សម្រាប់ប្រជាជននៅតំបន់ណាមបូ សំណាញ់ឫស្សី គឺជាផលិតផលដ៏ជិតស្និទ្ធ។ សំណាញ់ឫស្សីត្រូវបានគេប្រើប្រាស់ធ្វើដោកដាក់ស្រូវ ធ្វើជញ្ជាំងផ្ទះ ប្រើសម្រាប់ក្រាលកប៉ាល់ សាឡាង ឬលក់ទៅប្រទេសកម្ពុជាសម្រាប់ដោកទុកស្រូវ ឬសម្ងួតផ្លែមៀននិងគូលែន។
ភូមិតម្បាញសំណាញ់ឫស្សី My Tra ត្រូវបានបង្កើតឡើងកាលពីជាង១០០ឆ្នាំមុន។ មកដល់ឃុំ My Tra និងទីប្រជុំជន My Thuan សង្កាត់ My Phu បរិយាកាសផលិតកម្មរបស់ប្រជាជនមានភាពអ៊ូអរមមាញឹកយ៉ាងខ្លាំង។ ជាមធ្យមក្នុងមួយថ្ងៃមនុស្សម្នាក់អាចធ្វើសំណាញ់ឫស្សីទាំងធំនិងតូច បានពី ៨ ទៅ ១០ ផ្ទាំង ដោយមានតម្លៃបន្លោះពី ១០ ពាន់ដល់ ១៥ពាន់ដុង/បន្ទះ។ អាស្រ័យដោយមានការងារនេះ មនុស្សចាស់ជាច្រើនក៏មានប្រាក់ចំណូលបន្ថែមដើម្បីចិញ្ចឹមជីវិតផងដែរ៖
“ខ្ញុំចាស់ហើយ គ្មានអ្នកណាជួលខ្ញុំទេ ប៉ុន្តែរបរត្បាញសំណាញ់ឫស្សីនេះងាយធ្វើ។ ចំណែកខ្ញុំទៅធ្វើការធ្ងន់ៗ គឺមិនអាចធ្វើបានទេ”។
![]() |
ខេត្ត Dong Thap ពង្រឹងការរបរត្បាញសំណាញ់ឫស្សី |
“ប្រសិនបើខ្ញុំទៅស៊ីឈ្នួលគេ គឺគ្មានអ្នកណាជួលទេ ហើយទៅធ្វើការនៅក្រុមហ៊ុន ក៏មិនអាចធ្វើបានដែរ។ ប៉ុន្តែឥឡូវនេះ ថ្ងៃណាដែលខ្ញុំមានសុខភាពល្អ និងពេលទំនេរ ខ្ញុំអាចធ្វើការងារនេះបាន”។
លោក Nguyen Van Mo នៅឃុំ My Tra មានអាយុជិត ៨០ ឆ្នាំ ជាមួយនឹងបទពិសោធន៍ប្រកបរបរត្បាញសំណាញ់ឫស្សីជាង ៧០ ឆ្នាំ។ លោកមានកូន ៨ នាក់ ក្នុងនោះ កូន ៧ នាក់ ប្រកបរបរត្បាញសំណាញ់ឫស្សី។ ទោះបីជាឆ្លងកាត់ពេលវេលា មុខរបរនេះក៏រងការសាបសូន្យទៅហើយក្ដី ប៉ុន្តែគ្រួសាររបស់លោកនៅតែផ្សារភ្ជាប់នឹងមុខរបរនេះរហូតមកដល់សព្វថ្ងៃ។
“នៅទីនេះ ប្រជាជនធ្វើការងារត្បាញសំណាញ់ឫស្សីបន្ថែមទៀត។ បើធ្វើដោយដៃ មិនចំណេញច្រើនទេ ត្រឹមតែធ្វើដោយម៉ាស៊ីនទើបចំណេញ ឧទាហរណ៍ថា ខ្ញុំនិងប្រពន្ធ ជារៀងរាងរាល់ថ្ងៃ ដកការចំណាយ រកបាន ១០ ម៉ឺនដុងក្នុងមួយថ្ងៃ។ ធ្វើដោយម៉ាស៊ីន មិនចំណាយកម្លាំងច្រើនទេ”។
![]() |
ជាមធ្យម អ្នកត្បាញសំណាញ់ឫស្សីនាសព្វថ្ងៃ មានចំណូលពី ៨០ ទៅ ១៤០ ពាន់ដុងក្នុងមួយថ្ងៃ (ចន្លោះពី ៣,៥ ទៅ ៥ ដុល្លារ)។ |
កាលពីមុន របរត្បាញសំណាញ់ឫស្សី បានជួយគ្រួសារជាច្រើនឲ្យមានជីវភាពធូរធារ។ ផលិតផលរបស់ប្រជាជន ត្រូវបានគេពេញនិយមប្រើប្រាស់យ៉ាងខ្លាំង ភាគច្រើនធ្វើជាដោកដាក់ស្រូវ ជញ្ជាំង និងទ្វារផ្ទះ។ បច្ចុប្បន្ននេះ សំណាញ់ឫស្សី កំពុងទទួលបានការពេញនិយមឡើងវិញនៅលើទីផ្សារ ភាគច្រើនបម្រើគម្រោងសំណង់ ប្រើសម្រាប់សម្ងួតយៈសាពូនមីក្នុងរដូវបុណ្យតេត... អ្នកប្រកបរបរក៏ទិញគ្រឿងចក្រជំនួយផងដែរ ដូច្នេះផលិតភាពគឺខ្ពស់ជាងមុន។ រហូតមកដល់បច្ចុប្បន្ន ឃុំ My Tra មានគ្រួសារប្រកបរបរត្បាញសំណាញ់ឫស្សីជាង ១៧០ គ្រួសារ ហើយ ២០ គ្រួសារទៀតនៅឃុំ My Phu ដែលទាក់ទាញកម្មកររាប់រយនាក់។ លោក Vo Van Tho ដែលមានបទពិសោធន៍៣០ឆ្នាំប្រកបរបរត្បាញសំណាញ់ឫស្សី បានចែករំលែកថា៖
“ការងារនេះ ប្រសិនបើធ្វើបានយូរ អាចបង្កើតដើមទុន និងក្លាយជាការងារស្នូល។ ផលិតផលលក់ដាច់ណាស់។ ឧទាហរណ៍ កន្លែងណាដែលខូចផ្លូវ គេទិញសំណាញ់ឫស្សីរាប់សិបបន្ទះ រួចចាក់ដីលើ ដើម្បីជួសជុលផ្លូវ”។
នៅឆ្នាំ ២០០៣ គណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានទទួលស្គាល់ភូមិរបរតម្បាញសំណាញ់ឫស្សីប្រពៃណី My Tra។ បច្ចុប្បន្ននេះ ផលិតផលសំណាញ់ឫស្សី ត្រូវបានគេពេញនិយមប្រើប្រាស់កាន់តែច្រើននៅទីផ្សារក្នុងស្រុក ដូចជាខេត្ត An Giang, Kien Giang, Tien Giang ហើយនាំចេញទៅប្រទេសកម្ពុជាទៀតផង៕
![]() យុគសម័យ - នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសទៅបំពេញការងារនៅខេត្ត Dong Nai។ |
![]() មិនត្រឹមតែត្រូវបានគេស្គាល់ថា ជារាជធានីផ្កានៃតំបន់ភាគខាងលិចប៉ុណ្ណោះទេ ទីក្រុង Sa Dec ខេត្ត Dong Thap ក៏មានភាពល្បីល្បាញទាំងជិតទាំងឆ្ងាយ ដោយមុខរបរធ្វើម្សៅអង្ករប្រពៃណីដែលមានអាយុកាលជាង ១០០ ឆ្នាំទៀតផង។ ប្រភពទឹកសាបពេញមួយឆ្នាំ រួមជាមួយនឹងលក្ខណៈដីធ្លីនិងអាកាសធាតុអំណោយផល បានបង្កើតឡើងគ្រាប់ស្រូវមួយប្រភេទដើម្បីផលិតចេញម្សៅអង្ករ Sa Dec ប្រកបដោយគុណភាពលើសលុបនិងរសជាតិប្លែកពីគេ។ |
មតិពីមិត្តអ្នកអាន