Trending now

ខេត្ត Dong Thap៖​ មុខរបរធ្វើម្សៅអង្ករ Sa Dec - បេតិកភណ្ឌវប្បធម៌អរូបីជាតិ

19:00 | 09/09/2024 យោងតាមវិទ្យុសំលេងវៀតណាម

មិនត្រឹមតែត្រូវបានគេស្គាល់ថា ជារាជធានីផ្កានៃតំបន់ភាគខាងលិចប៉ុណ្ណោះទេ ទីក្រុង Sa Dec ខេត្ត Dong Thap ក៏មានភាពល្បីល្បាញទាំងជិតទាំងឆ្ងាយ ដោយមុខរបរធ្វើម្សៅអង្ករប្រពៃណីដែលមានអាយុកាលជាង ១០០ ឆ្នាំទៀតផង។ ប្រភពទឹកសាបពេញមួយឆ្នាំ រួមជាមួយនឹងលក្ខណៈដីធ្លីនិងអាកាសធាតុអំណោយផល បានបង្កើតឡើងគ្រាប់ស្រូវមួយប្រភេទដើម្បីផលិតចេញម្សៅអង្ករ Sa Dec ប្រកបដោយគុណភាពលើសលុបនិងរសជាតិប្លែកពីគេ។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលមានស្ថានភាពជួបការ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលមានស្ថានភាពជួបការ
ខេត្ត Dong Thap តែងតែសម្របសម្រួលជាមួយខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសកម្មភាពថែទាំជីវភាពរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា ខេត្ត Dong Thap តែងតែសម្របសម្រួលជាមួយខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសកម្មភាពថែទាំជីវភាពរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា
 មុខរបរធ្វើម្សៅអង្ករ Sa Dec - បេតិកភណ្ឌវប្បធម៌អរូបីជាតិ
មុខរបរធ្វើម្សៅអង្ករ Sa Dec - បេតិកភណ្ឌវប្បធម៌អរូបីជាតិ

នៅសតវត្សទី ១៨ ប្រជាជនជាច្រើនមកពីតំបន់ខាងជើងនិងភាគកណ្តាលបានមកភាគខាងត្បូងដើម្បីតាំងទីលំនៅនិងចាប់ផ្ដើមអាជីពនៅទឹកដី Sa Dec ដ៏សម្បូរជីជាតិ។ ដោយមានមនសិកាចេះសន្សំសម្ចៃ និងត្រៀមបម្រុងស្បៀងអាហារសម្រាប់រដូវទឹកជំនន់ ប្រជាពលរដ្ឋបានស្វែងរកវិធីរក្សាស្បៀងអាហារទុកបានយូរ ដោយការធ្វើម្សៅអង្ករពីគ្រាប់ស្រូវ។ រហូតដល់ចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០ ភូមិម្សៅ Tan Phu Dong បានក្លាយជាទីកន្លែងដ៏ល្បីល្បាញបំផុតមួយសម្រាប់ការផលិតម្សៅ និងផលិតផលធ្វើពីម្សៅនៅក្នុងតំបន់។ ម្សៅអង្ករ Sa Dec មានភាពល្បីល្បាញទាំងជិតទាំងឆ្ងាយ ដោយសារភាពស ម៉ត់ ស្វិត និងក្លិនក្រអូប ដែលកន្លែងផ្សេងៗទៀតពិបាកប្រៀបធៀបបានឡើយ។ ដើម្បីមានលក្ខណៈទាំងនេះ យោងតាមការចែករំលែករបស់មនុស្សជើងចាស់ក្នុងអាជីពនេះថា Sa Dec គឺជាតំបន់ដីដែលធម្មជាតិបានប្រទានពរ ដោយមានទីតាំងភូមិសាស្ត្រស្ថិតនៅចន្លោះរវាងទន្លេ Tien និងទន្លេ Hau។ អាស្រ័យដោយទឹកទន្លេសាបនេះ នៅពេលដែលគួបផ្សំជាមួយគ្រាប់ស្រូវពីតំបន់ដីសណ្ដទន្លេ Cuu Long ដ៏សម្បូរជីជាតិ បានបង្កើតឡើងម៉ាកយីហោសម្រាប់ម្សៅអង្ករ Sa Decសព្វថ្ងៃនេះ។

លោក Nguyen Van Nuong ម្ចាស់សិប្បកម្មផលិតម្សៅ Tu Nuong ប្រធានសមាគមភូមិម្សៅ Sa Dec បានចែករំលែកថា គ្រួសារលោកបានប្រកបមុខរបរនេះជាង ១០០ ឆ្នាំមកហើយ។ តាំងពីជីតាបន្សល់ទុកជូនឪពុករបស់លោក ហើយឥឡូវនេះដល់លោកបន្តរក្សានិងអភិវឌ្ឍន៍មុខរបរ៖

“ខ្ញុំនិងកូនបានប្ដេជ្ញាថែរក្សា និងពង្រីកប្រពៃណីធ្វើម្សៅអង្ករ ដែលជីតានិងឪពុកបានបន្សល់ទុក។ ប្រជាជនទាំងអស់នៅក្នុងសមាគមភូមិម្សៅ Sa Dec បានកំណត់នូវទំនួលខុសត្រូវចំពោះការអភិវឌ្ឍមុខរបរផលិតម្សៅដែរ។ ទន្ទឹមនឹងនោះគឺការធានាសុវត្ថិភាពអាហារ និងការការពារបរិស្ថានផងដែរ”។

តាមលំហូរនៃពេលវេលា មុខរបរធ្វើម្សៅអង្ករ Sa Dec ក៏មានការវិវឌ្ឍន៍ជាច្រើនដែរ ប៉ុន្តែមុខរបរនេះបានជួយគ្រួសារលោក Tu Nuong និងគ្រួសារជាច្រើននៅក្នុងភូមិម្សៅ Sa Dec មានលំនឹងជីវភាព ហើយគ្រួសារជាច្រើនមានជីវភាពសម្បូរធូធារទៀតផង។ ពីមុន ប្រជាជនធ្វើម្សៅភាគច្រើនដោយដៃ។ ដើម្បីផលិតម្សៅអង្ករ ត្រូវចំណាយពេលវេលានិងកម្លាំងជាច្រើន។ ដើម្បីអភិវឌ្ឍន៍មុខរបរ អ្នកផលិតម្សៅនៅ Sa Dec បានវិនិយោគយលើគ្រឿងម៉ាស៊ីនក្នុងការធ្វើផលិតកម្ម។ ប្រការនេះបានបង្កើតរបត់ថ្មីមួយសម្រាប់មុខរបរផលិតម្សៅ ដោយកាត់បន្ថយកម្លាំងពលកម្ម កាត់បន្ថយថ្លៃដើមផលិតផល ខណៈពេលដែលធានាបាននូវគុណភាពនិងអនាម័យល្អបំផុត។

មុខរបរធ្វើម្សៅអង្ករ Sa Dec
មុខរបរធ្វើម្សៅអង្ករ Sa Dec

បច្ចុប្បន្ននេះ Sa Dec មានគ្រួសារនិងសិប្បកម្មផលិតម្សៅចំនួនជាង ១៦០ ដោយមានកម្មករជាង ១០០០ នាក់។ ទិន្នផលម្សៅជាមធ្យមសម្រេចបានជាង ៣ ម៉ឺនតោនក្នុងមួយឆ្នាំ។ ផលិតផលពីម្សៅជាច្រើនបានជាប់ស្តង់ដារនៃកម្មវិធី OCOP លំដាប់ផ្កាយ ៤ ដូចជា៖ ម្សៅអង្ករសំរូប នំបញ្ចុកអង្ករសំរូប គុយទាវអង្ករសំរូប គុយទាវស្ងួត និងហ្វើស្ងួត ជាដើម។ ផលិតផលទាំងនេះមានវត្តមាននៅក្នុងប្រព័ន្ធផ្សារទំនើប មជ្ឈមណ្ឌលទិញទំនិញ ខ្សែផ្សារទំនើប និងហាងចែកចាយទាំងធំនិងតូចនៅក្នុងទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ នៅថ្ងៃទី ២៦ ខែមេសាឆ្នាំ២០២៤ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់មុខរបរសិប្បកម្មប្រពៃណីនៃការធ្វើម្សៅអង្ករ Sa Dec ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនៃ។ លោកស្រី Vo Thi Binh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Sa Dec បានឲ្យដឹងថា៖

“នាពេលខាងមុខ ទីក្រុង Sa Dec នឹងជំរុញការផ្សព្វផ្សាយរូបភាពភូមិរបរសិប្បកម្ម នៅពេលដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌអរូបី។ ពីនោះ លើកកម្រិតភូមិរបរ ទាំងជាភូមិរបរសិប្បកម្មប្រពៃណីផង ប៉ុន្តែមានការច្នៃប្រឌិត ដោយអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការផលិតផង។ ជាពិសេស ទីក្រុងនឹងរួមដំណើរជាមួយប្រជាជនដើម្បីនាំផលិតផលឈានទៅកាន់តែឆ្ងាយថែមទៀត”។

យោងតាមគម្រោងអភិវឌ្ឍន៍ភូមិរបរសិប្បកម្មម្សៅ Sa Dec ដល់ឆ្នាំ ២០២០ចក្ខុវិស័យដល់ឆ្នាំ ២០៣០ មូលដ្ឋាននឹងបន្តបង្កើត និងអភិវឌ្ឍន៍សេដ្ឋកិច្ចសហករណ៍ ដោយតភ្ជាប់ការធ្វើផលិតកម្ម និងការប្រើប្រាស់; កសាងគំរូទេសចរណ៍សហគមន៍ដោយផ្អែកលើការគួបផ្សំរវាងភូមិរបរសិប្បកម្មផលិតម្សៅប្រពៃណី និងភូមិផ្កា Sa Dec។ ការគួបផ្សំភូមិសិប្បកម្មប្រពៃណីចំនួនពីរនេះ នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរ ផ្សព្វផ្សាយរូបភាព ឧទ្ទេសនាមពីលក្ខណៈវប្បធម៌ពិសេស ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃមូលដ្ឋានផងដែរ។

ជាង ១០០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ មុខរបរធ្វើម្សៅនៅ Sa Dec ត្រូវបានកែលម្អដោយឥតឈប់ឈរលើទិដ្ឋភាពជាច្រើន។ រូបមន្តនិងបច្ចេកទេសប្រពៃណីរបស់គ្រួសារ ដោយរួមផ្សំជាមួយការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា នឹងគាំទ្រដល់ការស្ថិតស្ថរនៃមុខរបរផលិតម្សៅអង្ករ Sa Dec៕

ត្រចេះត្រចង់ Kien An Cung នៅកណ្តាលទីក្រុង Sa Dec (ខេត្ត Dong Thap - វៀតណាម) ទាក់ទាញភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​វត្ត ត្រចេះត្រចង់ Kien An Cung នៅកណ្តាលទីក្រុង Sa Dec (ខេត្ត Dong Thap - វៀតណាម) ទាក់ទាញភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​វត្ត

គៀន​អាន​គុង (Kien An Cung) (មានឈ្មោះហៅផ្សេងថាវត្ត អ៊ុង ក្វាច Ong​ ​Quach) គឺជាវត្តដែលមានអាយុកាលរាប់រយឆ្នាំ មានទីតាំងនៅកណ្តាលទីក្រុង សាដែក (Sa Dec) (ខេត្ត ដុង​ថាប (Dong Thap)) ។ នេះគឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងនេះ។ វត្តនេះមានភាពបុរាណ និងរក្សាស្នាមស្ថាបត្យកម្មពិសេសនៃវប្បធម៌ចិនត្រូវបានទទួលស្គាល់ជាកេរដំណែល​ប្រវត្តិសាស្ត្រថ្នាក់ជាតិក្នុងឆ្នាំ ១៩៩០។

ខេត្ត Dong Thap (វៀតណាម)៖ ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យពហុព្យាបាលសម្រាប់និស្សិតកម្ពុជាចំនួន ៩៧ នាក់ ខេត្ត Dong Thap (វៀតណាម)៖ ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យពហុព្យាបាលសម្រាប់និស្សិតកម្ពុជាចំនួន ៩៧ នាក់

នាព្រឹកថ្ងៃទី២៧ ខែមករា អនុមហាវិទ្យាល័យវេជ្ជសាស្ត្រ Dong Thap បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យពហុព្យាបាលលើកទី១៣ (ឆ្នាំសិក្សា ២០២៤ - ២០២៦) សម្រាប់និស្សិតចំនួន ៩៧ នាក់ មកពីខេត្តព្រៃវែង។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី