Trending now

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី

09:17 | 16/04/2021

ដោយសម្តែងនូវការអបអរសាទរចំពោះការដែល វៀតណាមបានបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ការពារសុខភាពប្រជាជនប្រកបដោយប្រសិទ្ធភាព លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីបានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យ ហើយត្រៀមជាស្រេចផ្តល់វ៉ាក់សាំងមួយចំនួនធំសម្រាប់វៀតណាម។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយ

នារសៀលថ្ងៃទី ១៣ ខែមេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក លោកស្រីឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ាន អញ្ជើញមកអបអរសាទរក្នុងឱកាសលោក Nguyen Xuan Phuc បានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក Nguyen Xuan Phuc ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម

យុគសម័យ - នាថ្ងៃទី ៥ ខែមេសាដោយមានសំលែងគាំទ្រភាគច្រើនរដ្ឋសភាបានបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យនយោបាយលោក Nguyen Xuan Phuc កាន់តំណែងជាប្រធានរដ្ឋវៀតណាម ។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Konstantin Vnukov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម (រូបថត៖ TTXVN)
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Konstantin Vnukov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៥ ខែមេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vasilievich Vnukov ដែលមកជូនពរនិងបញ្ជូនលិខិតរបស់ប្រធានាធិបតីរុស្ស៊ីលោក Putin ដែលអបអរសាទរដល់លោក Nguyen Xuan Phuc ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីចាត់ទុកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាគោលនយោបាយកិច្ចការបរទេសអាទិភាពនិងបានសម្តែងការវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកប្រធានរដ្ឋផ្ទាល់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអស់រយៈពេលច្រើនឆ្នាំកន្លងមក។ ដោយសម្តែងនូវការអបអរសាទរចំពោះការដែល វៀតណាមបានបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ការពារសុខភាពប្រជាជនប្រកបដោយប្រសិទ្ធភាព លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីបានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យ ហើយត្រៀមជាស្រេចផ្តល់វ៉ាក់សាំងមួយចំនួនធំសម្រាប់វៀតណាម។

អញ្ជើញវាយតម្លៃខ្ពស់ចំពោះលោកឯកអគ្គរដ្ឋទូតរុស្ស៊ី លើបណ្តាសំណើសហប្រតិបត្តិការនៃប្រទេសទាំងពីរ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយតែងតែទុកចិត្តលើទំនាក់ទំនងនេះជានិច្ច។ ទន្ទឹមជាមួយគ្នានោះ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរ បន្តគាំទ្រដល់អាជីវកម្មនិងវិនិយោគិននៃប្រទេសទាំងពីរ ក្នុងការដោះស្រាយការលំបាកនិងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ក្នុងកិច្ចការការបរទេស លោកប្រធានរដ្ឋបានស្នើឱ្យរុស្ស៊ី បន្តសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន គាំទ្រសាមគ្គីភាពនិងតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ក៏ដូចជាបញ្ហាអាស៊ានផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី