យុគសម័យ - នាថ្ងៃទី ៥ ខែមេសាដោយមានសំលែងគាំទ្រភាគច្រើនរដ្ឋសភាបានបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យនយោបាយលោក Nguyen Xuan Phuc កាន់តំណែងជាប្រធានរដ្ឋវៀតណាម ។
![]() |
![]() |
![]() |
រដ្ឋសភាវៀតណាមបានអនុម័តជ្រើសតាំងលោក Nguyen Xuan Phuc |
នាព្រឹកថ្ងៃទី ៥ ខែមេសា រដ្ឋសភាវៀតណាមបានអនុម័តជ្រើសតាំងលោក Nguyen Xuan Phuc កាន់ដំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដោយមានសំឡេងគាំទ្រ ៩៧,៥%។
អញ្ជើញស្បថចូលកាន់តំណែងចំពោះមុខរដ្ឋសភា ជនរួមជាតិនិងម្ចាស់ឆ្នោតទូទាំងប្រទេស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងនូវភក្ដីភាពស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញយ៉ាងល្អប្រពៃនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។
ថ្លែងបន្ទាប់ពីពិធីស្បថចូលកាន់ដំណែង ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះរដ្ឋសភា សមាជិកសមាជិការសភាតំណាងម្ចាស់ឆ្នោតទូទាំងប្រទេសដែលបានទុកចិត្តនិងជ្រើសតាំងលោកកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងសុន្ទរកថារបស់ខ្លួន លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះប្រជាជន រដ្ឋាភិបាលនិងមិត្តភក្តិអន្តរជាតិ ដែលតែងតែមានការគាំទ្រដ៏មានតម្លៃសម្រាប់ប្រទេសនិងប្រជាជនវៀតណាម ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលជាមិត្តល្អនិងជាដៃគូដែលអាចទុកចិត្តបានរបស់បណ្តាប្រទេស៕
Thoidai.com.vn
មតិពីមិត្តអ្នកអាន