យុគសម័យ - អ្នកត្រូវបានតែងតាំងជាបេក្ខភាពស្នងតំណែងជាប្រធានរដ្ឋដើម្បីជំនួសឲ្យលោក Nguyen Phu Trong គឺលោក Nguyen Xuan Phuc។
![]() |
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ត្រូវបានណែនាំជាបេក្ខជនប្រធានរដ្ឋវៀតណាម |
នារសៀលថ្ងៃទី ២ ខែមេសា បន្ទាប់ពីរដ្ឋសភាវៀតណាមបានបញ្ចប់មុខដំណែងជាប្រធានរដ្ឋចំពោះលោក Nguyen Phu Trong គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានដាក់ជូនបញ្ជីឈរឈ្មោះបេក្ខជន ដើម្បីបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម។ អ្នកត្រូវបានតែងតាំងជាបេក្ខភាពស្នងតំណែងជាប្រធានរដ្ឋដើម្បីជំនួសឲ្យលោក Nguyen Phu Trong គឺលោក Nguyen Xuan Phuc។ បន្ទាប់មកទៀត សមាជិករដ្ឋសភាទាំងអស់ពិភាក្សាគ្នាអំពីបញ្ជីឈរឈ្មោះនេះតែម្តង។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី ២ ខែមេសា សម័យប្រជុំលើកទី ១១ នៃរដ្ឋសភានីតិកាលទី ១៤ បានអនុម័តជាផ្លូវការនូវសេចក្តីសម្រេចចិត្តមួយស្តីពីការបញ្ចប់ដំណែងជានាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។ យោងតាមកម្មវិធីដែលបានរំពឹងទុក នៅព្រឹកថ្ងៃទី ៥ ខែមេសាខាងមុខនះ រដ្ឋសភាវៀតណាម នឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋថ្មីតាមទម្រង់បោះឆ្នោតដោយសម្ងាត់។
អគ្គលេខាធិការ និងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា រហូតមកដល់ពេលនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងត្រូវបានណែនាំ ជាបេក្ខជនប្រធានរដ្ឋ។ យ៉ាងណាក៏ដោយ លោកក៏មិនបានបង្ហាញព័ត៌មាន បន្ថែមអំពីបេក្ខជនសម្រាប់មុខ តំណែងផ្សេងទៀតឡើយ ។
ប្រធានរដ្ឋគឺជាអ្នកតំណាងកំពូល របស់ប្រទេស ទាំងក្នុងកិច្ចការផ្ទៃក្នុងនិងខាងក្រៅ និងមេបញ្ជាការ នៃកងកំលាំងប្រដាប់អាវុធ៕
VTV
មតិពីមិត្តអ្នកអាន