Trending now

មហាសាមគ្គីជនជាតិទាំងមូលគឺជាកម្លាំងចលករដ៏ធំធេងដែលបានបង្កើតឡើងជ័យជំនះដ៏រុងរឿងរបស់ប្រទេសជាតិ

18:17 | 27/11/2022 យោងតាមវិទ្យុសំលេងវៀតណាម

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មហាសាមគ្គីជនជាតិទាំងមូល គឺជាខ្សែស្រឡាយក្រហមនៅក្នុងសតិអារម្មណ៍ហូជីមិញ ជាកម្លាំងចលករដ៏ធំធេងដែលបានបង្កើតឡើងជ័យជំនះដ៏រុងរឿងរបស់ប្រទេសជាតិ។ កម្មាភិបាលរណសិរ្សមាតុថ្នាក់ភូមិមូលដ្ឋាន គឺជាមេដែកក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូលនោះ។

កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥ កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥
ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
លោកប្រធានរដ្ឋជួបសំណេះសំណាលជាមួយតំណាងជនជាតិភាគតិចនៅសន្និសីទ។ (រូបថត៖ VOV)
លោកប្រធានរដ្ឋជួបសំណេះសំណាលជាមួយតំណាងជនជាតិភាគតិចនៅសន្និសីទ។

នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំសន្និសីទលើកតម្កើងតំណាង ២៩៩ នាក់ដែលជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ និងប្រធានគណៈកម្មាធិការការងាររណសិរ្សគំរូទូទាំងប្រទេសដំណាក់កាល ២០១៧-២០២២។ តំណាងទាំងនេះគឺជាកត្តាដ៏សំខាន់ដែលរួមចំណែកក្នុងការកសាង ពង្រឹង និងពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូលក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

អញ្ជើញថ្លែងនៅសន្និសីទ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មហាសាមគ្គីជនជាតិទាំងមូល គឺជាខ្សែស្រឡាយក្រហមនៅក្នុងសតិអារម្មណ៍ហូជីមិញ ជាកម្លាំងចលករដ៏ធំធេងដែលបានបង្កើតឡើងជ័យជំនះដ៏រុងរឿងរបស់ប្រទេសជាតិ។ កម្មាភិបាលរណសិរ្សមាតុថ្នាក់ភូមិមូលដ្ឋាន គឺជាមេដែកក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូលនោះ។

ដើម្បីពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល លោកប្រធានរដ្ឋបានស្នើថា ការងាររណសិរ្សត្រូវប្រកាន់ខ្ជាប់នូវខ្លឹមសារជាក់ស្ដែងនៅតាមមូលដ្ឋាននីមួយៗ ជាពិសេសបញ្ហា “ក្តៅគគុក” “ទាន់ហេតុការណ៍” និង “រសើប” ដែលត្រូវបានប្រជាជនយកចិត្តទុកដាក់; ម្ចាស់ការលើកសំណើរជូនអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីដោះស្រាយបញ្ហាសង្គមនៅថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព រួមចំណែកធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជឿជាក់ថា ក្រោយពីសន្និសីទនេះ ការងាររណសិរ្សនឹងបន្តមានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា; ប្រមូលផ្តុំកម្លាំងពលំរបស់ជនរួមជាតិ ១០០ លាននាក់ក្នុងប្រទេសនិងប្រជាជនវៀតណាមនៅឯបរទេស រួមកម្លាំងកាយចិត្ត ប្ដេជ្ញាអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅកសាងប្រទេសវៀតណាម “ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស