Trending now

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយ

09:15 | 14/04/2021

នារសៀលថ្ងៃទី ១៣ ខែមេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក លោកស្រីឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ាន អញ្ជើញមកអបអរសាទរក្នុងឱកាសលោក Nguyen Xuan Phuc បានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក Nguyen Xuan Phuc ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម
លោក Nguyen Xuan Phuc  ត្រូវបានណែនាំជាបេក្ខជនប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ត្រូវបានណែនាំជាបេក្ខជនប្រធានរដ្ឋវៀតណាម
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយ
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយ

ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋវៀតណាមសង្ឃឹមថា លោក លោកស្រីឯកអគ្គរដ្ឋទូតនិងភារធារី នឹងបន្តលើកកម្ពស់តួនាទីជាស្ពានភ្ជាប់ដ៏សំខាន់របស់ខ្លួន ដោយរួមចំណែកច្រើន ថែមទៀតក្នុងការជំរុញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសជាសមាជិកអាស៊ាន។ លោក្រធានរដ្ឋបានបញ្ជាក់ថា អាស៊ានតែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពការបរទេសសំខាន់ៗសម្រាប់វៀតណាម។ ហើយវៀតណាមតែងតែខិតខំប្រឹងប្រែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍខ្លាំងក្លារបស់អាស៊ាន។ លោកប្រធានរដ្ឋសង្ឃឹមថា បណ្តាប្រទេសអាស៊ាននឹងគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាត ស្តារសេដ្ឋកិច្ចឡើងវិញ រួមទាំងអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ដោយជោគជ័យ។ ម្យ៉ាងវិញទៀត បន្តដើរតួនាទីកណ្តាលក្នុងការថែរក្សាបរិយាកាសសន្តិសុខ និងស្ថេរភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់។

ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ស្មារតីសាមគ្គីភាព ភាពស្អិតរមួតនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិក ការចែករំលែកនិងការជួយគ្នាទៅវិញទៅមកគឺពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅ។ វៀតណាមតែងតែរួមដំណើរជាមួយបណ្តាប្រទេសអាស៊ាន រួមចំណែកពូនជ្រុំចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាព ដើម្បីការអភិវឌ្ឍនិងវិបុលភាពរបស់សហគមន៍អាស៊ាន ដែលដើរតួនាទីជាមជ្ឈភាពក្នុងតំបន់និងបង្កើនឋានៈកាន់តែខ្ពស់របស់ខ្លួននៅលើឆាកអន្តរជាតិ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងបុណ្យរ៉ាម៉ាដាន ប្រធានរដ្ឋលោក Nguyen Xuan Phuc សូមជូនពរឆ្នាំថ្មីប្រកបដោយសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ដល់ថ្នាក់ដឹកនាំនិងប្រជាជនទាំងអស់នៃបណ្តាប្រទេសអាស៊ាន៕

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី