យុគសម័យ - នារសៀលថ្ងៃទី១២ ខែមេសា នៅទីស្នាក់ការសមាគមខ្មែរ - វៀតណាម នៅរាជធានីភ្នំពេញ លោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា Vu Quang Minh បានជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដល់តំណាងសហគមន៍ប្រជាជនមានដើមកំណើតវៀតណាម និងពិភាក្សាការងារគាំទ្រប្រជាជន ដើម្បីជំនះការលំបាក កសាងសហគមន៍ប្រជាជនមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា កាន់តែបង្រួបបង្រួមនិងអភិវឌ្ឍន៍។
![]() |
![]() |
![]() |
លោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា Vu Quang Minh (អាវពណ៌ស) ជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់សមាគមន៍ខ្មែរ - វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានដឹកនាំគណៈប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាមកសួរសុខទុក្ខ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដល់ថ្នាក់ដឹកនាំនៃសមាគមខ្មែរ - វៀតណាម តំណាងឱ្យសហគមន៍ប្រជាជនមានដើមកំណើត វៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីស្តាប់លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាម បានរាយការណ៍អំពីចំណុចសំខាន់ៗមួយចំនួននៃស្ថានភាពជីវិតរបស់ប្រជាជន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ស្ថានទូតវៀតណាមប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា និងសមាគមខ្មែរ - វៀតណាម បានពិភាក្សាការងារមួយចំនួនដែលត្រូវធ្វើ នាពេលខាងមុខឆាប់ៗនេះ ដើម្បីគាំទ្រដល់ប្រជាជនជំនះ នាគ្រាលំបាកដែលរងផលប៉ះពាល់ ដោយការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដូចជាឆ្ពោះទៅរកគោលដៅនៃការកសាង សហគមន៍ប្រជាជនមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាកាន់តែមានសាមគ្គីភាពនិងការអភិវឌ្ឍ។
![]() |
លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំអំពីពិភាក្សាការងារគាំទ្រដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម។ |
នៅក្នុងកិច្ចប្រជុំនេះ តំណាងស្ថានទូតនិងសមាគមខ្មែរ - វៀតណាមបានឯកភាពគ្នា បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធថែមទៀតក្នុងការទទួលនិងចែកអំណោយសង្រ្គោះដល់ប្រជាជននៅតំបន់ដែលកំពុងជួបការលំបាក នាពេលខាងមុខនេះ ត្រូវផ្តល់អាទិភាពចំពោះ គ្រួសារដែលរងគ្រោះដោយការរាតត្បាតនៃជំងឺកូវីដ ១៩ ។ សម្របសម្រួលនិងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយការលំបាករបស់ប្រជាជនអំពីបញ្ហាច្បាប់និងការផ្លាស់ប្តូរទីលំនៅ។ ធ្វើចលនាប្រជាជនខិតខំប្រឹងប្រែង ដើម្បីជំនះការលំបាកនិងកសាងជីវិតថ្មីនិងប្រសើរជាងមុន។ រៀបចំការឃោសនាសម្រាប់ប្រជាជនមិនឱ្យឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសវៀតណាម ទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវី ១៩ ដើម្បីការពារសុខភាពខ្លួននិងសុខភាពគ្រួសាររបស់ពួកគេ ក៏ដូចជាអនុវត្តផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល។
ក្នុងកំឡុងពេលនៃការផ្ទុះជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា នាពេលថ្មីៗ នេះ សមាគមខ្មែរ - វៀតណាមនិងស្ថានទូតវៀតណាមបានអំពាវនាវឱ្យមានការបរិច្ចាគ និងរៀបចំការប្រគល់ជំនួយដល់រាប់រយគ្រួសារមានដើមកំណើតវៀតណាម ដែលរស់នៅក្នុង តំបន់បិទខ្ទប់ នៅក្នុងខេត្តនិងក្រុងជាច្រើន ចូលរួមចែករំលែកបន្ទុកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ប្រជាជននៅតាមតំបន់ដែលមានការរីករាលដាល ៕
VOV
មតិពីមិត្តអ្នកអាន