Trending now

ADMM+ ៖ កិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់តំបន់សន្តិភាពផ្តល់អាទិភាពដល់សុភមង្គលរបស់ប្រជាជន

07:57 | 09/04/2021 ហេង វុធ្ធី

យុគសម័យ - អាស៊ានទទួលស្គាល់ថាការឆ្លើយតបនឹងវិបត្តិជំងឺរាតត្បាត ត្រូវទាមទារការសម្របសម្រួលពីសកម្មភាពនានាមិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេថែមទាំងជាមួយដៃគូទៀតផង។

រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមក្នុងការរៀបចំ កិច្ចប្រជុំ ADMM និង ADMM + ប្រកបដោយជោគជ័យ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមក្នុងការរៀបចំ កិច្ចប្រជុំ ADMM និង ADMM + ប្រកបដោយជោគជ័យ
វៀតណាមផ្ទេរតំណែងប្រធាន ADMM, ADMM + ទៅឱ្យប្រទេសប្រ៊ុយណេដារូសាឡឹម វៀតណាមផ្ទេរតំណែងប្រធាន ADMM, ADMM + ទៅឱ្យប្រទេសប្រ៊ុយណេដារូសាឡឹម
ADMM+ ៖ កិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់តំបន់សន្តិភាពផ្តល់អាទិភាពដល់សុភមង្គលរបស់ប្រជាជន
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់ នៃសមាគមបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រព្រឹត្តិទៅនៅថ្ងៃទី ៨ ខែមេសា តាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពនៃប្រទេសព្រុយណេ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ តាមរយៈការផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញពីទីក្រុងហា ណូយ។

អញ្ជើញថ្លែងមតិនៅទីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃចំពោះស្ថានភាពនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិ - យោធានៅក្នុងអាស៊ាន និងរវាងអាស៊ាននិងដៃគូនាពេលកន្លងមក ព្រមទាំងចែករំលែកការវាយតម្លៃរបស់ខ្លួនស្តីពីស្ថានភាពសន្តិសុខនៅលើពិភពលោក ក្នុងតំបន់ រួមទាំងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនប្រពៃណី ក្នុងនោះផ្តោតសំខាន់លើការប្រកួតប្រជែងជាយុទ្ធសាស្រ្តក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ផងដែរ។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមប្រកបដោយមានទំនួលខុសត្រូវក្នុងសកម្មភាពសហប្រតិបត្តិការនៅក្នុង ADMM និង ADMM + ដែលបានគាំទ្រដល់ប្រទេសព្រុយណេ ដើម្បីបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២១ និងរៀបចំសកម្មភាពមួយចំនួនទៀតនាពេលខាងមុខផងដែរ។ ទន្ទឹមនឹងនេះដែរក្រសួងការពារប្រទេសវៀតណាមក៏បានប្រកាសពីសកម្មភាពពហុភាគី ដែលគ្រោងនឹងរៀបចំឡើងនៅឆ្នាំ ២០២១ ផងដែរ៕

ហេង វុធ្ធី

tapchidoingoai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម