Trending now

វៀតណាមផ្ទេរតំណែងប្រធាន ADMM, ADMM + ទៅឱ្យប្រទេសប្រ៊ុយណេដារូសាឡឹម

10:55 | 11/12/2020

នាថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហាណូយ វៀតណាមបានផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) ទៅឲ្យប្រទេស ប្រ៊ុយណេ ដារូសាឡឹម ដែលជាប្រទេសកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២១។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនេះ (រូបថត៖ Baoquocte)

ថ្លែងក្នុងពិធីប្រគល់តំណែងនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម បានអះអាងថាមិនត្រឹមតែប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាសមាជិក ADMM + ទាំងអស់ នឹងគាំទ្រយ៉ាងសកម្មដល់ប្រទេសព្រុយណេដារូសាឡឹមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២១។

មុននោះ កិច្ចប្រជុំ ADMM + លើកទី ៧ បានប្រារព្វធ្វើឡើង និងអនុម័តលើសេចក្តីថ្លែងការណ៍រួម ADMM +។ សេចក្តីថ្លែងការណ៍ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃលារដែល ADMM + អនុវត្តវិធានការណ៍កសាងទំនុកចិត្តជាក់ស្តែង តាមរយៈការអនុវត្តក្រមប្រតិបត្តិស្តីពីការជៀសវាងជំលោះជាយថាហេតុនៅដែនសមុទ្រ និងអនុវត្តអនុសញ្ញាស្តីពីបទបញ្ញត្តិអន្តរជាតិក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នានៅលើលំហរសមុទ្រឆ្នាំ ១៩៧២ ដើម្បីធានាបរិយាកាសសន្តិភាពប្រកបដោយអំណោយផលដល់ការអភិវឌ្ឍ ក៏ដូចជាវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់ផងដែរ។ សេចក្តីថ្លែងការណ៍រួម ADMM + បានអបអរសាទរ ការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំ ADMM + លើកទី ៨ នៅប្រទេសប្រ៊ុយណេក្នុងឆ្នាំ ២០២១៕

(ប្រភពព័ត៌មាន: vovowolrd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ