Trending now

វៀតណាមគាំទ្រកម្ពុជាទទួលតួនាទីជាប្រធាន ADMM និង ADMM+ ប្រកបដោយជោគជ័យ

23:19 | 07/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី៦ ខែមករា លោកឧត្តមសេនីយ៍ទោ Lay Chenda អគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិកម្ពុជា ប្រធានក្រុមការងារមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM WG) បានពិគ្រោះយោបល់ជាមួយលោកវរសេនីយ៍ឯក Vu Thanh Van ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេសវៀតណាម ប្រធាន ADSOM WG នៃវៀតណាម ស្តីពីការរៀបចំខ្លឹមសារនៅពេលក្រសួងការពារជាតិកម្ពុជាទទួលតួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងឆ្នាំ ២០២២។

ការពារសន្តិសុខ សុវត្ថិភាពដែនសមុទ្រ សេរីភាពអាកាសចរណ៍គឺជាផលប្រយោជន៍របស់ប្រទេសទាំងអស់លើពិភពលោក ការពារសន្តិសុខ សុវត្ថិភាពដែនសមុទ្រ សេរីភាពអាកាសចរណ៍គឺជាផលប្រយោជន៍របស់ប្រទេសទាំងអស់លើពិភពលោក
ADMM+ ៖ កិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់តំបន់សន្តិភាពផ្តល់អាទិភាពដល់សុភមង្គលរបស់ប្រជាជន ADMM+ ៖ កិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់តំបន់សន្តិភាពផ្តល់អាទិភាពដល់សុភមង្គលរបស់ប្រជាជន
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់។ (រូបថត៖ qdnd)
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់។ (រូបថត៖ qdnd)

លោកឧត្តមសេនីយ៍ទោ Lay Chenda បានប្រកាសអំពីប្រធានបទនៃកិច្ចប្រជុំការពារជាតិ-យោធាអាស៊ាន និងអាទិភាពនៅពេលដែលក្រសួងការពារជាតិកម្ពុជាទទួលតួនាទីជាប្រធាន ADMM និង ADMM+ ក្នុងឆ្នាំ២០២២។ ព្រមទាំងជូនដំណឹងអំពីកាលវិភាគនៃការរៀបចំសកម្មភាពក្នុងក្របខណ្ឌនៃ ADMM និង ADMM+ ដែលរៀបចំឡើងដោយក្រសួងការពារជាតិកម្ពុជាក្នុងឆ្នាំ ២០២២ ទន្ទឹមនឹងនោះ ពិគ្រោះយោបល់ជាមួយវៀតណាមលើសេចក្តីព្រាងឯកសារដែលធ្វើឡើងដោយក្រសួងការពារជាតិកម្ពុជា។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Vu Thanh Van បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមគាំទ្រពេញទំហឹងចំពោះក្រសួងការពារជាតិកម្ពុជា ក្នុងតួនាទីជាប្រធាន ADMM និង ADMM+ ក្នុងឆ្នាំ ២០២២។ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការរបស់ក្រសួងការពារជាតិកម្ពុជាក្នុងការត្រៀមរៀបចំ ហើយបង្ហាញការជឿជាក់ថា ក្រសួងការពារជាតិកម្ពុជានឹងទទួលតួនាទីជាប្រធាន ADMM និង ADMM+ ក្នុងឆ្នាំ២០២២ ប្រកបដោយជោគជ័យ បន្តរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសាមគ្គីភាព និងកម្លាំងរួមក្នុងអាស៊ានដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។

ពិភាក្សាលើឯកសារដែលបានព្រាងដោយក្រសួងការពារជាតិកម្ពុជា លោកវរសេនីយ៍ឯក Vu Thanh Van បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជាក្នុងការកសាងឯកសារ ព្រមទាំងលោកមានបំណងចង់ឲ្យសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួម ADMM-១៦ និង ADMM+ លើកទី ៩ ដែលស្នើឡើងដោយក្រសួងការពារជាតិកម្ពុជា គប្បីឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវរាល់បញ្ហាតំបន់ដូចជាបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍រួមពីមុន។ ទន្ទឹមនឹងនោះក៏បានផ្តល់យោបល់ជាក់លាក់ចំពោះគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងការពារជាតិកម្ពុជាក្នុង ADMM និង ADMM+ ក្នុង ឆ្នាំ២០២២។

ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក Vu Thanh Van ក៏បានប្រកាសផែនការអនុវត្តគំនិតផ្តួចផ្តើមរបស់ក្រសួងការពារប្រទេសវៀតណាមអំពីការដាក់ទង់អាស៊ាននៅក្បែរទង់ជាតិក្នុងអង្គភាពកងទ័ពរបស់សមាជិកអាស៊ានដែលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០២២៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម