"ប្រាសាទអង្គរវត្ត"ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងក្នុងបរិវេណឧទ្យានអង្គរ ដែលមានចំងាយប្រមាណជា ៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំងប្រវិត្តិសាស្រ្ត និងរចនាបទល្អឯក។ នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែលកម្យាន្ត មើលប្រាសាទ ចម្លាក់ក្បូក្បាច់ ព្រៃព្រឹក្សា ថ្ងៃរះ និងប្រវត្តិសាស្រ្ត។
![]() |
![]() |
![]() |
ភ្ញៀវទេសចរណ៍មកទស្សនាអង្គវត្ត។ (រូបថត៖ Thmey Thmey) |
ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជា នៅថ្ងៃទី ៧ ខែមេសានេះ អាជ្ញាធរជាតិអប្សរាផ្អាកការលក់សំបុត្រ និងទស្សនាប្រាសាទនៅរមណីយដ្ឋានអង្គរនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាល ដាល នៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស និងផ្អាកការធ្វើដំណើរចេញ-ចូលពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ក្រោមហេតុផលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
សេចក្តីសម្រេចសរសេរថា៖ «ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤[ដប់បួន]ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រនៃខេត្តមួយទៀត»។
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ២៩១៥នាក់ ក្នុងនោះ២៣៨៣នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១៨២៤បានជាសះស្បើយ ខណៈ អ្នកស្លាប់ឡើងដល់២២នាក់។ មនុស្សចំនួន ១០៦៤នាក់ កំពុងបន្តសម្រាកព្យាបាល។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
មតិពីមិត្តអ្នកអាន