Trending now

អ្នកកាសែតអាល្លឺម៉ង់កោតសរសើរចំពោះការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩នៅវៀតណាម

07:23 | 04/04/2021

ដោយសង្កត់ធ្ងន់ថា ជាមួយនឹងវិធានការណ៍ច្បាស់លាស់និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការធ្វើចត្តាឡីស័ក វៀតណាមបានឆ្លងផុតរលកឆ្លងទី៣។

ភ្ញៀវបរទេស មកពីអ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាហើយ! ភ្ញៀវបរទេស មកពីអ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាហើយ!
កម្ពុជាសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដើម្បីទប់ស កម្ពុជាសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដើម្បីទប់ស
អ្នកកាសែតអាល្លឺម៉ង់កោតសរសើរចំពោះការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩នៅវៀតណាម
ទិដ្ឋភាពនៃការបិទផ្លូវនិងការធ្វើចត្តាឡីស័កដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៅឃុំ Tan Truong ស្រុក Cam Giang ខេត្ត Hai Duong (រូបថត៖ TTXVN)

នៅលើគេហទំព័រ សារព័ត៌មាន Yahoo Nachrichten អ្នកកាសែត អាល្លឺម៉ង់ Johannes Giesler ទើបបានចុះផ្សាយអត្ថបទមួយ ដែលបានកោតសរសើរយ៉ាងខ្លាំង ចំពោះការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ របស់វៀតណាម ដោយសង្កត់ធ្ងន់ថា ជាមួយនឹងវិធានការណ៍ច្បាស់លាស់និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការធ្វើចត្តាឡីស័ក វៀត ណាមបានឆ្លងផុតរលកឆ្លងទី៣។ អ្នកនិពន្ធអត្ថបទបានចាត់ទុកថា ប្រសិនបើ អ្នកចង់ស្វែងរកព័ត៌មានវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅពេលនេះ អ្នកអាចក្រឡេកមើលទៅវៀតណាមវិញ ដែលជាប្រទេសបានជំនះនូវរលកឆ្លងលើកទី ៣ ក្នុងរយៈពេល ២ ខែតែប៉ុណ្ណោះ។

ទាក់ទិននឹងបទពិសោធន៍ឆ្លើយតបនឹងជំងឺរាតត្បាត អ្នកនិពន្ធបានដកស្រង់ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Oxford ដោយបានឱ្យដឹងថា ជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតគឺផ្តើមពីការដែល វៀតណាមមានក្រុមជំនាញវេជ្ជសាស្ត្រមានសមត្ថភាព មានរដ្ឋាភិបាលធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងមានយុទ្ធសាស្ត្ររាំងស្កាត់ដោយម្ចាស់ការ។ យោងទៅតាមអ្នកនិពន្ធ ប្រការដែលសំខាន់បំផុតនោះគឺ នៅ វៀតណាមមិនដែលមានការជជែកវែកញែកណាមួយអំពីលទ្ធភាពអង់ទីគ័រសហគមន៍នោះទេ ហើយមិនមានការប្រមូលផ្តុំគ្នាណាដែលមនុស្សមិនពាក់ម៉ាស ដោយរក្សាចម្ងាយអប្បបរមា ក៏ដូចជាគ្មានការមន្ទិលសង្ស័យទៅលើប្រសិទ្ធភាពនៃការចាក់វ៉ាកសំាងនិងវិធានការអនាម័យរោគរាតត្បាតទាល់តែសោះ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី