Trending now

ប្រទេសកម្ពុជាបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស

17:24 | 06/04/2021 ឌីណា

សម្តេច​តេជោ ហ៊ុនសែន ​នាយក​រដ្ឋមន្ត្រីកម្ពុជា បាន​ប្រកាស​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឱ្យ​បាន ១ លាន​ដូស ក្នុង​រយៈពេល ១ ខែ ដើម្បី​ការពារ​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់។

សណ្ឋាគារ​​​ស្រោប​មាស​ដំបូង​​របស់​វៀតណាម ​បើក​​​សម្ពោធ​ចំ​វិបត្តិ​កូវីដ​ សណ្ឋាគារ​​​ស្រោប​មាស​ដំបូង​​របស់​វៀតណាម ​បើក​​​សម្ពោធ​ចំ​វិបត្តិ​កូវីដ​
វិចិត្រករ​​វៀតណាមគូរ​រូប​សិល្បៈ​ប្រឆាំងជំងឺ​កូវីដ ​១៩​ វិចិត្រករ​​វៀតណាមគូរ​រូប​សិល្បៈ​ប្រឆាំងជំងឺ​កូវីដ ​១៩​
ប្រទេសកម្ពុជាបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។ (រូបថត៖ Khmertimes)

វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ១,៥ លាន​ដូស ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ដឹក​មក​ដល់​ក្នុង​ប្រទេស​កាល​ពី​ថ្ងៃទី ២៦ ខែ មីនា ​កន្លង​ទៅ​នេះ សម្រាប់​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត និង​មិន​គិត​ថ្លៃ។

រាជរដ្ឋាភិបាល​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac) ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ កាលពី​ថ្ងៃទី ១ ខែមេសា បន្ទាប់ពី​ទទួលបាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ​ចំនួន ១,៥ លាន​ដូ​ស​ដែល​បាន​ទិញ​ពី​ប្រទេស​ចិន​កាលពី​ចុងខែ​មីនា​។

​បច្ចុប្បន្ននេះ​ប្រទេស​កម្ពុ​ជាមាន​វ៉ាក់សាំង​ចំនួន​បី​ប្រភេទ​គឺ ស៊ី​ណូ​ហ្វា​ម (Sinopharm), អា​ស្ត្រា​ហ្សេ​នេ​កា​(AstraZeneca) និង ស៊ី​ណូ​វ៉ា​ក់​(Sinovac)។ យោងតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ចំនួន ៤១៨.៥៦៩ នាក់​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទូទាំងប្រទេស​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​យ៉ាងតិច ១០ លាន​នាក់​ដើម្បី​ប្រឆាំងនឹង​ជំងឺ​ដ៏​សាហាវ​នេះ​។​

ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដំណាក់កាលទី ១ ដល់កម្មករជិត ១០០.០០០ នាក់ ចាប់ពីថ្ងៃទី ៧ ខែមេសា។ ផែនការនេះ​ត្រូវបានប្រកាសភ្លាមៗ​បន្ទាប់ពី​ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាជំរុញឱ្យចាក់វ៉ាក់សាំងដល់កម្មករនៅក្នុងតំបន់សេដ្ឋកិច្ចក្រៅផ្លូវការឱ្យបានឆាប់។

បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​បានទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ចំនួន​ជាង ៣ លាន​ដូ​ស​ដូចជា ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន ១,៥ លាន​ដូ​ស​ដែល​បាន​ទិញ​ពី​ប្រទេស​ចិន ស៊ី​ណូ​ហ្វា​ម​(Sinopharm) ចំនួន ១,៣ លាន​ដូ​ស​ដែល​ចិន​បាន​ជំនួយ និង អា​ស្ត្រា​ហ្សេ​នេ​កា​(AstraZeneca) ចំនួន ៣២៤,០០០ ដូ​ស ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ជំនួយ​តាមរយៈ​កម្មវិធី​កូ​វ៉េ​ក (COVAX)​៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម