វិចិត្រករវៀតណាមវ័យ ៧៦ ឆ្នាំ ដែលបានចំណាយពេលពេញ ១ ជីវិតផលិតរូបភាពសិល្បៈឃោសនាឲ្យរដ្ឋាភិបាលវៀតណាមបានបង្វែរជក់របស់ខ្លួនមកផ្សព្វផ្សាយពីវីរុសកូរ៉ូណា ដោយការរចនាបដា ដែលរំលេចនៅតាមទីសាធារណៈនានាទូទាំងក្រុងហាណូយ។
វិចិត្រករវៀតណាមវ័យ ៧៦ ឆ្នាំ បង្ហាញរូបភាពផ្សព្វផ្សាយពីការការពារជំងឺកូវីដ ១៩ (រូបថត AFP)
លោក ត្រាន់ ឌុយ ត្រុក ត្រូវបានជ្រើសរើសឲ្យបង្កើតស្នាដៃរចនាប័ទ្មកូវីដ ១៩ ក្រោយពីការប្រកួតមួយត្រូវបានរៀបចំឡើងដោយអាជ្ញាធរវៀតណាម។
រូបសិល្បៈឃោសនាក្រាហ្វិកចម្រុះពណ៌ជាទិដ្ឋភាពដ៏សាមញ្ញនៅវៀតណាម អំឡុងពេលសង្គ្រាមប្រឆាំងអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៦០-៧០ ដោយបង្កប់សារលើកទឹកចិត្ដដល់ទាហានជួរមុខ និងជំរុញការអភិវឌ្ឍសង្គមនិយម។
សូម្បីបច្ចុប្បន្ន បដាលក្ខណៈស្រដៀងគ្នានេះ អាចត្រូវបានមើលឃើញទូទាំងប្រទេសនៅតាមសាកលវិទ្យាល័យធំៗ ឬសន្និបាតបក្សកុម្មុយនីស្ដ។
លោកនិយាយថា៖ «គំនិតរបស់ខ្ញុំ គឺគូររូបមនុស្ស ជាផ្នែកមួយនៃសហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅតំបន់ដាច់ស្រយាល និងមានកម្រិតចំណេះដឹងទាប ដើម្បីជួយសាបព្រោះសារនយោបាយបក្សកុម្មុយនីស្ដ និងរដ្ឋាភិបាលវៀតណាមច្បាស់ៗ»។
យោងតាមក្រសួងវប្បធម៌រូបភាពឌីហ្សាញសរុប ១៤ ផ្ទាំង របស់វិចិត្រករជើងចាស់ ១០ នាក់ ត្រូវបានជ្រើសរើសក្នុងចំណោមការប្រកួតជាមួយការបោះពុម្ពចំនួន ៧០ ម៉ឺនសន្លឹក តាំងបង្ហាញតាមទីសាធារណៈទូទាំងប្រទេស វៀតណាម។ ទន្ទឹមនឹងនេះ វិចិត្រករច្នៃប្រឌិតវ័យក្មេង ក៏ត្រូវបានជ្រើសរើសឲ្យមកជួយលើកិច្ចការផ្ដល់សារសុខាភិបាលសាធារណៈ ដោយការបង្ហោះស្នាដៃលើបណ្ដាញសង្គម។
រូបភាពរបស់អ្នកឌីហ្សាញផ្នែកក្រាហ្វិក ឡេ ដុក ហែប បានបង្ហាញពីបុគ្គលិកវេជ្ជសាស្ដ្រស្ដ្រីម្នាក់កាន់ដៃមនុស្សម្នាក់ អមដោយពាក្យស្លោកថា «នៅផ្ទះជាភក្ដីភាពចំពោះមាតុភូមិ» ត្រូវបានចែករំលែករាប់ពាន់ដងលើហ្វេសប៊ុក។
លោកនឹកឃើញគំនិតនេះ ក្រោយពីបានឃើញរូបភាពនៅលើបណ្ដាញសង្គមដែលបង្ហាញពីមនុស្សម្នាជួបជុំគ្នានៅតាមហាងកាហ្វេ និងភោជនីយដ្ឋាននានា ទោះបីជាការណែនាំរបស់រដ្ឋាភិបាលឲ្យនៅតែផ្ទះយ៉ាងណាក៏ដោយ។
បុរសអាយុ ៣៤ ឆ្នាំ បានប្រាប់ AFP ពីផ្ទះនៅក្នុងក្រុងហូជីមិញថា៖ «ខ្ញុំមានការភ្ញាក់ផ្អើល និងរីករាយពីព្រោះហាក់ដូចជាខ្ញុំបានធ្វើអ្វីម្យ៉ាង ដើម្បីសហគមន៍ខ្ញុំ»។
មុនពេលចាកចេញពីទកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគែ “អ្នកទាំងអស់គ្នាបានថ្លែងអំណរគុណនិងជូនឲ្យទាហាន វេជ្ជបណ្ឌិត សំបុត្រអំណោយតូចៗ” របស់លោក Anh Tang Quang
គួរបញ្ជាក់ថានាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ កាសែត Guardian របស់អង់គ្លេសបានចុះផ្សាយផ្ទាំងរូបភាព និងប៉ាណូឃោសនា ស្តីពីសកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 របស់វៀតណាម ដើម្បីណែនាំទៅកាន់ពិភពលោក។
កាសែតអង់គ្លេស បានអះអាង ថាសារដូចដែលបានលើកឡើង រួមជាមួយសកម្មភាពបន្ទាន់ និងស្វែងរក អ្នកដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺនោះ បាន ជួយឲ្យវៀតណាមបញ្ជៀសស្ថាន ភាព ដែលអឺរ៉ុបកំពុងរងទុក្ខ ដោយមានករណីឆ្លងជំងឺថ្មីរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនេះ វៀតណាមក៏បានដាក់ឲ្យដាច់ដោយឡែក ចំពោះអ្នកដែលធ្លាប់ប៉ះពាល់ជាមួយអ្នកឆ្លង COVID-19 ផងដែរ៕
(សរុបដោយ ហេង វុធ្ធ)
មតិពីមិត្តអ្នកអាន