ព្រឹកថ្ងៃទី៣១ មីនា ក្នុងក្របខ័ណ្ឌនៃ សម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ បានឯកភាពបោះឆ្នោតជ្រើសតាំង លោក Vuong Dinh Hue លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ចូលកាន់ តំណែងជាប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ជំនួសឲ្យ លោកស្រី Nguyen Thi Kim Ngan ដែលបានបញ្ចប់មុខតំណែងកាលពីរសៀលថ្ងៃទី៣០ មីនា។នាព្រឹកថ្ងៃទី ៥ ខែមេសា រដ្ឋសភាវៀតណាមបានអនុម័តជ្រើសតាំងលោក Nguyen Xuan Phuc កាន់ដំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដោយមានសំឡេងគាំទ្រ ៩៧,៥%។ នាសៀលថ្ងៃទី ៥ ខែមេសា សមាជិកសមាជិការសភាបានបោះឆ្នោតជ្រើសតាំងលោក Pham Minh Chinh ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម កាន់តំណែងជានាយករដ្ឋមន្ត្រី ដោយមានសំឡេងគាំទ្រចំនួន ៩៦,២៥%។
![]() |
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន) ពីឆ្វេងទៅស្តាំ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន) |
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ ទៅកាន់លោក Nguyen Xuan Phuc ដែលឡើងជាប្រធានរដ្ឋ និងលោក Pham Minh Chinh ដែលឡើងជានាយករដ្ឋមន្រ្តី ខណៈសម្តេច ហេង សំរិន និង លោក ស៊ឹម កា តំណាងអង្គការនីតិប្បញ្ញត្តិកម្ពុជា ផ្ញើលិខិតអបអរសាទរ ទៅកាន់លោក Vuong Dinh Hue ដែលឡើងជាប្រធានសភា។
![]() |
សមាជិកការិយាល័យនយោបាយ ប្រធានគណៈចាត់តាំងមជ្ឈឹម លោក Pham Minh Chinh ត្រូវរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រូបថត៖ VGP/Nhat Bac) |
ក្នុងលិខិត ដែលផ្ញើទៅកាន់លោក Nguyen Xuan Phuc សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានសរសេរ ថា៖«ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តម និងស័ក្តិសមបំផុត សម្រាប់ឯកឧត្តម បានបង្ហាញពីជំនឿជឿជាក់និងទំនុកចិត្តយ៉ាងខ្លាំ ងរបស់បក្សកុម្មុយនីស្តនិងប្រជាជនវៀតណាមទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម»។
ផ្ញើលិខិតអបអរសាទររួចហើយ សម្តេច ហ៊ុន សែន និង លោក Nguyen Xuan Phuc បាននិយាយគ្នាតាមទូរស័ព្ទបន្ថែមទៀត។ សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ដែលប្រទេសវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយជឿជាក់ថា ក្នុងតំណែងថ្មី លោកប្រធានរដ្ឋ Nguyen Xuan Phuc បន្តរួមចំណែកយ៉ាងធំធេងចំពោះការផ្លាស់ប្តូរថ្មី និងលើកកម្ពស់កិត្យានុភាពនិងឋានៈរបស់ប្រទេសវៀតណាមលើឆាកអន្តរជាតិ។
![]() |
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញស្បថចូលកាន់តំណែង (រូបថតៈ VGP/Nhat Bac) |
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាដែលបានផ្ញើសារនិងទូរស័ព្ទអបអរសាទរលោក Nguyen Xuan Phuc ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាប្រទេសកម្ពុជានឹងទទួលបានជោគជ័យនូវការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងឆាប់ជាសារៈសេដ្ឋកិច្ច សង្គមឡើងវិញ។
ចំណែក សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ថ្លែងទៅកាន់លោក Vuong Dinh Hue ថា៖«ខ្ញុំ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ច្បាស់លាស់របស់ឯកឧត្តមប្រធានរដ្ឋសភា នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទំនាក់ទំនងមិត្តភាពយូរអង្វែង ភាពជាអ្នកជិតខាងល្អ និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងស្ថាប័ននីតិប្បញ្ញត្តិនិងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនលូតលាស់បន្ថែមទៀត នាពេលអនាគត ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនភូមិផងរបងជាមួយគ្នា»។
![]() |
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញធ្វើសច្ចាប្រណិធាន។ (រូបថត៖ baochinhphu.vn) |
ចំពោះលោក ស៊ឹម កា អនុប្រធានព្រឹទ្ធសភាកម្ពុជាវិញ លោក បានប្រាប់ទៅលោក Vuong Dinh Hue ថា៖«ខ្ញុំ ត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តម និងជាមួយសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីវឌ្ឍនភាព វិបុលភាព រវាងប្រជាជន និងប្រទេសយើងទាំងពីរ ព្រមទាំងបន្តទំនាក់ទំនងល្អរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-វៀតណាម បន្តគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរសភាក្នុងតំបន់ និងអន្តរជាតិ»។
លោក ស៊ឹម កា បានផ្ញើលិខិតអបអរសាទរ ទៅលោក Vuong Dinh Hue ក្នុងនាមលោកជាប្រធានស្តីទីនៃព្រឹទ្ធសភាកម្ពុជា ដោយលោក សម្តេច សាយ ឈុំ ជាប្រធានព្រឹទ្ធសភា ទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី ក្នុងអំឡុងព្រះមហាក្សត្រ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។ ប៉ុន្តែ ព្រះមហាក្សត្រ ទ្រង់បានយាងមកកម្ពុជាវិញហើយ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជាបានសរសេរថា “ក្នុងនាមសមាជិកព្រឹទ្ធសភានៃព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវអំណរនិងសូមគោរពជូនពរដ៏កក់ក្តៅបំផុតក្នុងឱកាស លោក Vuong Dinh Hue បានជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យប្រជុំលើកទី ១១ នីតិកាលទី១៤ នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១»។ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ស៊ីម កា ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ពីឆន្ទៈរបស់លោកក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue និងរដ្ឋសភាវៀតណាម ដើម្បីភាពជឿនលឿននិងវិបុលភាពរវាងប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបន្តបង្កើតទំនាក់ទំនងល្អរវាងនីតិប្បញ្ញត្តិនៃប្រទេសកម្ពុជានិងវៀតណាមបន្តសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងតំបន់និងលើឆាកអន្តរជាតិ៕
មតិពីមិត្តអ្នកអាន