នៅថ្ងៃទី៥ មេសា នេះ ឯកឧត្តម ង្វៀន សួនហ្វ៊ុកអតីតនាយករដ្ឋមន្រ្តវៀតណាម ត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋវៀតណាម បន្ទាប់ពីឯកឧត្តម ង្វៀន សួនហ៊្វុក បានបញ្ចប់តំណែងជានាយករដ្ឋមន្រ្តីប៉ុន្មានថ្ងៃ ។ ការបោះឆ្នោតនេះ បានធ្វើឡើង ក្នុងសម័យប្រជុំលើកទី១៤ នៃរដ្ឋសភា វៀតណាម ។
![]() |
![]() |
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាគឺជាមេដឹកនាំបរទេសដំបូងគេដែលផ្ញើលិខិតអបអរសាទរប្រធានរដ្ឋថ្មី ឯកឧត្តម ង្វៀន សួនហ្វ៊ុក នៅគ្រាដំបូងនៃអាណត្តិថ្មីរបស់ប្រធានរដ្ឋ។
![]() |
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាគឺជាមេដឹកនាំបរទេសដំបូងគេដែលផ្ញើលិខិតអបអរសាទរប្រធានរដ្ឋថ្មី ឯកឧត្តម ង្វៀន សួនហ្វ៊ុក នៅគ្រាដំបូងនៃអាណត្តិថ្មីរបស់ប្រធានរដ្ឋ។ (រូបថត៖ dap.com.khmer) |
ក្នុងលិខិតរបស់សម្ដេចតេជោ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូនឯកឧត្តម នូវការអបអរសាទរយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការតែងតាំង ឯកឧត្តម ជាប្រធានាធិបតីវៀតណាម ។ ការទទួលបាន នូវតំណែងដ៏ឧត្តុង្គឧត្តម និងស័ក្កសមបំផុត សម្រាប់ឯកឧត្តម បានបង្ហាញអំពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំង របស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម ទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម ។ ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ស្មោះជូនចំពោះ ឯកឧត្តម ដែលបានថែរក្សាពូនជ្រុំនូវចំណងមិត្តភាពជាប្រពៃណី និងធ្វើឲ្យកាន់តែសំបូរបែបនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ប្រទេសយើងទាំង ពីរ នៅក្នុងអាណត្តិឯកឧត្តមជានាយករដ្ឋមន្ត្រី។”
សម្តេចតេជោ ហ៊ុនសែន ក៏ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងទទួលបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមកាន់តែធំធេងថែមទៀត ឈានទៅសម្រេច បាននូវគោលដៅក្លាយ ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ និងបន្តបំពេញតួនាទី ដ៏សកម្មទាំងនៅលើឆាកតំបន់ និងអន្តរជាតិ។ ម្យ៉ាងទៀត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានវិសាលភាពធំធេងជាងមុន។
សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូ យូរអង្វែងផ្អែកលើស្មារតីភាព ជាអ្នកជិតខាងល្អ សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ ទៅវិញទៅមក ជាពិសេសការជម្នះ បាននូវបញ្ហាប្រឈមនានា ដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការរាតត្បាត នៃជំងឺកូវីដ-១៩ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព របស់ប្រជាជាតិយើងទាំងពីរ តំបន់ និងសាកលលោកទាំងមូល»៕
មតិពីមិត្តអ្នកអាន