Trending now

សារលិខិតសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជូនសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា។

16:16 | 01/04/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ដែលជាថ្ងៃធ្វើការចុងក្រោយ​របស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី លោកបានផ្ញើសារលិខិតសួរសុខទុក្ខមួយជូនដល់​សម្តេច​តេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី​។​

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមកអុជធូប​និងរំលឹកវិញ្ញាណក្ខ័ន្ធ​អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមកអុជធូប​និងរំលឹកវិញ្ញាណក្ខ័ន្ធ​អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកពិព័រណ៍ CAEXPO នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកពិព័រណ៍ CAEXPO
សារលិខិតសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជូនសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា។
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងវេទិកាធុរកិច្ចវៀតណាម - កម្ពុជា

ក្នុងលិខិតនេះ​បាន​ជូនដំណឹងថា​ រដ្ឋាភិបាលវៀតណាម​បានជូន​ថវិកាមានទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិកជូនដល់​រាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា​ ដើម្បីរួមចំណែកក្នុងការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ ១៩ នៅកម្ពុជា​ដែល​កំពុង​រីកចម្រើនយ៉ាងស្មុគស្មាញ។

នេះអាចចាត់ជាសកម្មភាពការទូតចុងក្រោយក្នុងអាណត្តិរបស់នាយករដ្ឋមន្រ្តី។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាមេដឹកនាំម្នាក់ ក្នុងរយៈពេល ៥ កន្លងមក​នេះតែងតែ​យក​ចិត្តទុកដាក់​យ៉ាងជ្រាលជ្រៅបំផុតនិងកក់ក្តៅ​បំផុត​សម្រាប់ប្រទេស​និងប្រជាជនកម្ពុជា សម្រាប់​ចំណង​មិត្តភាព​រវាងជនជាតិទាំងពីរនិងសម្រាប់ប្រជាជន​ដើមកំណើតវៀតណាម​នៅប្រទេសកម្ពុជា ផងដែរ។ មានឆ្នាំលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មកបំពេញទស្សនកិច្ចនៅប្រទេស​កម្ពុជាចំនួន ៣ ដងជាប់ៗគ្នា។​ប្រជាជនដើមកំណើតវៀតណាមដែលមានជីវភាពលំបាកតែងតែទទួលបានការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្រ្តីរូបនេះ។

សារលិខិតសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជូនសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា។
សារលិខិត​របស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc

យុគសម័យសូមដកស្រង់ខ្លឹមសារ​មួយចំនួន​ក្នុង​សារលិខិត​របស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ដូចតទៅ៖

“វៀតណាមសូមវាយតំលៃខ្ពស់ចំពោះគ្រប់វិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបង្ការ និងប្រឆាំងនឹងជំងឺរាលដាល ជាពិសេសនៅតាម​តំបន់ព្រំដែនដែល​មានការវីវត្តយ៉ាង​ស្មុកស្មាញ។ ខ្ញុំ​សូម​ថ្លែងអំណរគុនដល់​ការយកចត្តិទុកដាក់ ជួយឧបត្ថម្ភពីសម្តេចតេជោ នាយករដ្ឋមន្ត្រីនិងស្ថាប័ន​មាន​សមត្ថកិច្ច​កម្ពុជាជូន​ចំពោះ​សហគមន៍ជនជាតិ​វៀតណាមដែល​កំពុង​រស់នៅ សិក្សានិងធ្វើការនៅកម្ពុជា។

ក្នុងស្មារតីនូវចំណងទំនាក់ទំនងអ្នក​ភូមិផងរបងតែមួយ មិត្តភាពប្រពៃណី និង​ក្នុងប្រាថ្នាចង់​ជួយគ្នា នៅគ្រាសលំបាក រដ្ឋាភិបាលវៀតណាមសូមផ្ញើជូនរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជាទឹក​ប្រាក់ចំនួន ២0 ម៉ឹនដុល្លារអាមេរិក ដើម្បីចូលរួមចំណែក​​ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ ១៩។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បង្ហាញ​ក្តីជឿជាក់​ថា ក្រោម​ការដឹក​នាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា​នឹង​ទប់ស្កាត់បាន​ការរាលដាលនេះ នាពេល​ខ្លីៗ ខាងមុខ ដើម្បី​នាំមកស្ថិរភាពជូនប្រជាជន!

ឌីណា

minh.q.vu.56

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម