Trending now

ដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជាវៀតណាមរក្សាបានកំណើនខ្ពស់

14:41 | 06/04/2021 ហេង វុធ្ធី

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​វៀតណាម​ មាន​កំណើន​៦៤% ​ឬ​មាន​ទំហំ​ប្រមាណ ​១.៣៣​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​២​ខែ​ ដើម​ឆ្នាំ​២០២១​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​វៀតណាម​ កាល​ពី​ចុង​ខែ​មីនា​។ ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​វៀតណាម​ មាន​ការ​កើន​ឡើង​ខ្ពស់​ ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

ជាប់ចំណាត់ថ្នាក់លេខ ១ នៅប្រទេសកម្ពុជា ក្រុមហ៊ុនទូរស័ព្ទThe Gioi Di Dong  ត្រៀមឈានចូលទីផ្សារអាស៊ាន ជាប់ចំណាត់ថ្នាក់លេខ ១ នៅប្រទេសកម្ពុជា ក្រុមហ៊ុនទូរស័ព្ទThe Gioi Di Dong ត្រៀមឈានចូលទីផ្សារអាស៊ាន
ក្រសួងព័ត៌មានកម្ពុជា-វៀតណាមរួមគ្នាពង្រីកចំណងមិត្តភាពលើវិស័យព័ត៌មាន ក្រសួងព័ត៌មានកម្ពុជា-វៀតណាមរួមគ្នាពង្រីកចំណងមិត្តភាពលើវិស័យព័ត៌មាន
ដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជាវៀតណាមរក្សាបានកំណើនខ្ពស់
ដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជាវៀតណាមរក្សាបានកំណើនខ្ពស់

គេហទំព័រព័ត៌មានវៀតណាម Vietnam Times កាលពីចុងខែមីនា បានដកស្រង់ទិន្ន័យរបស់ការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុជាថា ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២១ វៀតណាមបាននាំទំនិញមកកម្ពុជាក្នុងទំហំជាទឹកប្រាក់ប្រមាណ ៧២៨.៤លានដុល្លារ កើនឡើងប្រមាណ ៨.៦% ខណៈដែលកម្ពុជាបាននាំទំនិញទៅវៀតណាមក្នុងទំហំជាទឹកប្រាក់ ៦០៣លានដុល្លារ កើនឡើងប្រមាណ៣៣៥%។

ទំនិញដែលកម្ពុជានាំចូលពីប្រទេសវៀតណាមរួមមាន ដែកថែប ប្រេងនិងឧស្ម័ន ផលិតផលវាយនភ័ណ្ឌកាត់ដេរ ទំនិញប្រើប្រាស់ និងផលិតផលកសិកម្មផ្សេងទៀតដូចជា ត្រីសាច់ និងបន្លែជាដើម។ ចំណែកឯកម្ពុជាបាននាំចេញ ស្រូវ គ្រាប់ស្វាយចន្ទី កៅស៊ូ និងផលិតផលឈើជាដើម។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៤ ខែមេសាថា ការនាំចេញរបស់កម្ពុជាទៅវៀតណាមមានការកើនឡើងច្រើន ដោយសារតែមានការនាំចេញវត្ថុធាតុដើមច្រើន ជាពិសេសស្រូវរបស់កម្ពុជា កៅស៊ូ ពោត និងសណ្តែកជាដើម។ លោកបន្ថែមថា ប្រទេសវៀតណាមក៏អនុញ្ញាតឲ្យផលិតផលនាំចូលពីកម្ពុជាទៅ ដោយរួចពន្ធ ដែលនេះគឺជាឱកាសសម្រាប់ឲ្យកម្ពុជាអាចបន្តនាំចេញទៅប្រទេសជិតខាងមួយនេះ។

ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលនៃប្រទសទាំងពី គឺកម្ពុជា និងវៀតណាម ក៏បានជំរុញការបង្កើតទីផ្សារពាណិជ្ជកម្មនៅតាមព្រំដែនប្រទេសទាំងពីរ ដែលកន្លងមកភាគីទាំងពីរបានបង្កើតនៅច្រកដានៃខេត្តត្បូងឃ្មុំរបស់កម្ពុជា ហើយបច្ចុប្បន្ននេះកំពុងសិក្សាបង្កើតផ្សារតាមព្រំដែននេះ នៅក្នុងខេត្តកំពត។ នេះបើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២០ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពេលវិបត្តិកូវីដ១៩នៃឆ្នាំ២០២០​ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានប្រមាណជាង ៣ពាន់លានដុល្លារប៉ុណ្ណោះ ថយចុះប្រមាណ១.១៣%៕

ហេង វុធ្ធី

VNtimes/Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក