យុគសម័យ - គំរូបរទេសនៅក្នុងប្រទេសកម្ពុជាត្រូវបានសម្រេចហើយនោះ ក្រុមហ៊ុនទូរស័ព្ទ The Gioi Di Dong កំពុងត្រៀមចូលទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។
![]() |
![]() |
ក្រុមហ៊ុន The Gioi Di Dong (MWG) ទើបតែមានរបាយការណ៍ធ្វើអាជីវកម្មរយៈពេល ២ ខែ ក្នុងឆ្នាំ២០២១។ ដូច្នេះក្រុមហ៊ុននេះទទួលបានចំណូលសុទ្ធសរុប ២១.៧១៩ ពាន់លានដុង (កើនឡើង ៦% ពីមួយឆ្នាំទៅមួយឆ្នាំ) និងប្រាក់ចំណេញក្រោយពន្ធ ៩៩៩ ពាន់លានដុង (កើនឡើង ១៨% ក្នុងរយៈពេលដូចគ្នា) ។
យោងតាមរបាយការណ៍បានអោយដឹងថា គិតត្រឹមដំណាច់ខែកុម្ភៈឆ្នាំ ២០២១ ហាងលក់ទូរស័ព្ទ Bluetronics នៅប្រទេសកម្ពុជាមានចំនួន ៥០ ហាងហើយ ដែលគ្របដណ្ដប់លើខេត្តចំនួន ១៣ លើ២៥ ខេត្ត ។
ជាមួយនឹងចំនួននេះ Bluetronics ក្លាយជាហាងលក់រាយនូវទូរស័ព្ទចល័តនិងគ្រឿងអេឡិចត្រូនិចដែលមានចំនួនហាងនិងការលក់ច្រើនជាងគេនៅកម្ពុជា។
![]() |
ហាង Bluetronics មួយ នៅប្រទេសកម្ពុជា។ (រូបថត៖ thegioididong.com) |
កាលពីមុនពេលចូលទីផ្សារបរទេសលើកដំបូង ក្រុមហ៊ុន The Gioi Di Dong បានយកឈ្មោះហាងថា BigPhone។ ប៉ុន្តែនាពេលបច្ចុប្បន្ន BigPhone ត្រូវបានប្តូរឈ្មោះទៅជា Bluetronicsដែលប្រតិបត្តិការក្រោមគំរូរបស់ Dien May Xanh នៅវៀតណាម។
ដោយសារការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃរោគរាតត្បាតនៅកម្ពុជាផែនការបើកហាងថ្មីត្រូវបានផ្អាក។
ចែករំលែកជាមួយ ICT news មុននេះលោក Doan Van Hieu Em នាយកប្រតិបត្តិក្រុមហ៊ុន The Gioi Di Dong បានមានប្រសាសន៍ថាប្រទេសកម្ពុជាគ្រាន់តែជាជំហានដំបូងរបស់អង្គភាពអាជីវកម្មនេះក្នុងដំណើរការពង្រីកទៅតំបន់ទាំងមូល។
ជាមធ្យមហាង Bluetronics នីមួយៗទទួលបានប្រាក់ចំណូលប្រហែលពី ១,៥ ពាន់លានទៅ ១,៨ ពាន់លានដុង ក្នុងមួយខែ។ ដូច្នេះប្រាក់ចំណូលក្នុងមួយខែនៅកម្ពុជាមានប្រមាណ ១៦៥ ពាន់លានដុង។
លោក Hieu Em បានមានប្រសាសន៍ថា“យើងមិនចាប់អារម្មណ៍ជាបណ្តោះអាសន្ននូវប្រាក់ចំណូលនៅក្នុងទីផ្សារនេះទេសំខាន់គឺការធ្វើឱ្យប្រសើរឡើងនូវគំរូ ដើម្បីពង្រីកទៅប្រទេសដទៃទៀតនៅក្នុងតំបន់”។
ប្រទេសមួយចំនួនដែល The Gioi Di Dong ចង់ពង្រីទីផ្សាររួមមាន ឥណ្ឌូនេស៊ីមីយ៉ាន់ម៉ាហ្វីលីពីននិងថៃ។ ជាមួយនឹងល្បឿនបច្ចុប្បន្ននាយកប្រតិបត្តិក្រុមហ៊ុន The Gioi Di Dong ជឿជាក់ថាការពង្រីកទៅបរទេសនឹងអាចធ្វើទៅបាន។
បច្ចុប្បន្ន Bluetronic sមានប្រាក់ចំណូលស្មើនឹងប្រហែលពាក់កណ្តាលនៃប្រាក់ចំណូលរបស់ទីផ្សារទាំងមូល ដោយសើ្មនឹងប្រាក់ចំណូលរបស់អ្នកលក់រាយទាំងអស់នៅកម្ពុជាបូកបញ្ចូលគ្នា។ លោក HieuEm បានមានប្រសាសន៍ថាកំពុងមានបំណងបើកហាងចំនួន ៣០ បន្ថែមទៀតដើម្បីគ្របដណ្តប់ខេត្ត ទាំងអស់២៥នៅក្នុងប្រទេសជិតខាងនេះ ហើយនឹងឈប់នៅលេខនេះតែម្តង។
បច្ចុប្បន្ននេះ នៅប្រទេសវៀតណាមហាង Dien May Xanh មានចំណែកប្រហែលជា ៤៨% នៃចំណែកទីផ្សារអេឡិចត្រូនិច។ ខាងThe Gioi Di Dong កំពុងសាងសង់ហាង Dien May Xanh ខ្នាតតូចបំផុតបន្ថែមទៀតដើម្បីពង្រីកទំហំ។
លោក Hieu Em និយាយថា “ទោះយ៉ាងណា Dien May Xanh នឹងមានចំណែកទីផ្សារប្រហែល ៦០ ភាគរយគឺចប់ហើយ មិនអាចអភិវឌ្ឍបន្ថែមទៀតឡើយ។ ដូច្នេះយើងត្រូវស្វែងរកវិធីដើម្បីពង្រីកទីផ្សារទៅបរទេស” ៕
ICT news
មតិពីមិត្តអ្នកអាន